ភាគទី ០២ : ហេតុអ្វីមិនដូចគ្នា?

467 53 6
                                    

ភាគទី ០២...

- No one POV -

   Jungkook តែងតែមានទម្លាប់ក្រោកពីព្រឹកដើម្បីចុះទៅរៀបចំផ្ទះ ធ្វើអាហារអោយបងថ្លៃនិងប្អូនថ្លៃ រួចក៏ផ្លាស់សម្លៀកបំពាក់ទៅហាងរបស់គេ...។
មែនហើយភ្លេចប្រាប់ថាក្នុងផ្ទះមួយនេះមានសមាជិក 4 នាក់គឺ Jimin  ,  Jungkook  ,  Jihoon ដែលជាប្អូនប្រុសរបស់ Jimin និង Chaeyoung ដែលជាបងស្រីរបស់ Jimin ។

« ពួកខ្ញុំទៅហើយ... »
Jihoon កាន់ប្រអប់អាហារដែលបងថ្លៃរៀបចំអោយរួចក៏រត់ឡើងឡានជាមួយនឹងបងស្រីចេញពីផ្ទះ ព្រោះម្នាក់ត្រូវទៅធ្វើការហើយម្នាក់ទៀតគឺនៅរៀននៅឡើយ ។

« Jimin...បង...ទៅធ្វើការហើយឬ? » Jungkook

« គ្មានភ្នែកមើលទេឬទើបសួរ? » Jimin

« ខ្ញុំ...គ្រាន់តែចង់សួរបញ្ជាក់ក្រែងល៎ បងត្រូវការញ៉ាំកាហ្វេមួយកែវសិនមុននឹងចេញទៅ » Jungkook

« កុំមកធ្វើមុខកំសត់ដាក់ខ្ញុំ!! »
គ្រប់ពេលដែលឃើញរាងតូចអន់ចិត្ត Jimin តែងតែគិតថាវាគ្រាន់តែជាការសម្ដែងដើម្បីបានចំណាប់អារម្មណ៍ប៉ុណ្ណោះ ព្រោះក្នុងកែវភ្នែករបស់គេ Jungkook គឺជាមនុស្សដែលមិនគួរអោយទុកចិត្ត ពិសពុលនិងសម្បូរទៅដោយល្បិចមាយា ។
ពីមុនគេធ្លាប់មានទំនាក់ទំនងនឹង Jungkook យ៉ាងល្អតែចាប់តាំងពីថ្ងៃដែល Anna ជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្ថិតក្នុង Coma មកអ្វីៗគឺផ្លាស់ប្ដូរទាំងស្រុង ។

« សូមទោស » Jungkook

« ចេះនិយាយអ្វីផ្សេងទេ? ខ្ញុំធុញនឹងអាពាក្យសូមទោសរបស់ឯងពិតមែន...មិនថាធ្វើអ្វីទេ ឯងតែងតែនិយាយវា!! » Jimin

« គឺខ្ញុំ...សូម...ទោស »
ចង់អោយនិយាយថាយ៉ាងមិចទៅបើ Jungkook មិនទាំងហ៊ានមើលមុខរបស់រាងក្រាស់ផង?
មិនសូវចេះនិយាយអ្វីច្រើនទេព្រោះដឹងថាឧស្សាហ៍ខុស!!
ខុសជាប្រចាំមិនថាធ្វើអ្វីឬនិយាយអ្វី ពេលខ្លះក៏ឆ្ងល់ដែរថាហេតុអីខ្លួនឯង លង់ស្រឡាញ់ Jimin?
តើវាជាកំហុសដែរឬអតើ?

« ធុញណាស់!! »
Jimin ច្រានរាងតូចមួយទំហឹងទៅបុកនឹងជញ្ជាំង តែគេមិនខ្វល់ឡើយដឹងតែថាធុញមិនចង់នៅក្បែរ ខ្ពើមមើលមុខ...។
គេដើរចេញទៅបាត់ ទុកអោយ Jungkook បន្តឈរអោនមុខសម្លឹងមើលឥដ្ឋតែម្នាក់ឯង !!

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookWhere stories live. Discover now