ភាគទី ២១...
- បច្ចុប្បន្ន -
Jungkook ស្ថិតក្នុង Coma រយៈពេលមួយសប្តាហ៍ហើយ
គេមានផ្ទៃពោះរយៈពេល 4 សប្តាហ៍ប៉ុន្តែក្មេងរលូតបាត់ទៅហើយព្រោះតែគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃនោះ...។« ពីមុនខ្ញុំបាត់បង់មនុស្សតែម្នាក់គឺ Anna!! តែពេលនេះខ្ញុំបាត់បង់មនុស្សដល់ទៅពីរនាក់ ប្រពន្ធនិងកូន...អាចទេ បងសូមត្រឹមអោយអូនគេងសម្រាក តែកុំទៅណាចោលបង »
Jimin អង្គុយអោបដៃរបស់រាងតូចតាំងតែពីពេលល្ងាចរហូតដល់ពេលយប់ស្មានេះ គេមិនទៅណាឡើយឡើយក្រៅពីនៅនិយាយរៀបរាប់ប្រាប់ Jungkook ។
និយាយផងទឹកភ្នែកស្រក់ចុះផង ដូចជាមនុស្សឆ្កួត តែសួរថាគេខ្វល់ទេ?
មុនខ្វល់នោះទេ...!!« ឆាប់ដឹងខ្លួនវិញ មកញញឹមដាក់បង សើចដាក់បង ថើបបង មើលថែបងដូចអ្វីដែលអូនធ្លាប់ធ្វើកាលពីមុននោះតើចាំបានទេ? អូនទន់ភ្លន់តែក៏ឆ្នាស់ក្នុងពេលតែមួយដែរ ហិហិ បងចាំបាន...សម្ដីដែលអូននិយាយថាស្រឡាញ់!! វាពីរោះណាស់ បងចង់លឺវាទៀត បងនឹកកាយវិការទាំងនោះ អូនអាចទ្រាំមើលបងយំរាល់ថ្ងៃបានដែរឬ? តើកន្លងមកមិនមែនជាអូនទេហ្អេស អ្នកដែលនិយាយថា កុំអោយបងយំ? សន្យានឹងបងថានៅក្បែរមើលថែបង តែមើលចុះពេលនេះ...អ្នកណាមើលថែអ្នកណា? » Jimin
« អាចង្រៃនឹងនៅទីណា- »
Jungguk រុញទ្វារចូលមកក្នុងបន្ទប់ ICU ទាញកាំភ្លើងចេញមកតម្រង់រកបាញ់បំបែកក្បាលរបស់ Jimin តែពេលក៏បញ្ឈប់ភ្លាមៗព្រោះតែមកដល់ក៏ឃើញ Jimin អង្គុយអោនក្បាលយំខ្សឹបខ្សួលអោបដៃរបស់ Jungkook ជាប់មិនប្រលែង ។« គេ...? Park Jimin...យំ? » Taehyung
« ហ៊ើយ...!! »
Jungguk សៀតកាញភ្លើងដាក់នឹងចង្កេះខោវិញរួចក៏ទាញដៃរាងក្រាស់ដើរចេញពីបន្ទប់ ICU វិញ ។
ទទួលស្គាល់ថាពីដំបូងខឹងណាស់ស្ទើរតែបែកសន្ទះក្បាលទៅហើយ តែបែរជាមកឃើញ Jimin អង្គុយយំដូចមនុស្សឆ្កួតបែបនេះ គេលែងចង់ខឹងហើយ !!!« ហេតុអីក៏អូនស្រាប់តែលែងខឹង? » Taehyung
« កាលពី Anna ចូលមន្ទីរពេទ្យ គេមិនដែលសម្រក់ទឹកភ្នែកអោយអ្នកណាឃើញទេ គេយំតែម្នាក់ឯងប៉ុណ្ណោះ...ប៉ុន្តែលើកនេះ គេបែរជាមកយំអោយគ្រប់គ្នាឃើញ!! Jihoon ប្រាប់អូនថាពេលខ្លះគ្រាន់តែឈរសុខៗក៏ទឹកភ្នែកស្រក់ដែរ បងមិនគិតថាគេជិតក្លាយជាមនុស្សឆ្កួតទេហ្អេស? » Jungguk

YOU ARE READING
អាពាហ៍ពិពាហ៍រៀបចំ | Jikook ft Yoonkook
Romance« បេះដូងរបស់ខ្ញុំលោតញាប់គ្រប់ពេលដែលនៅក្បែរបង...ហើយក៏គ្មានអ្នកណាអាចធ្វើអោយខ្ញុំមានអារម្មណ៍បែបនេះបានដែរ » Jungkook « ឯងគឺជាកំហុសដ៏ធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំ!! » Jimin Note : - Top Jimin - Bottom Jungkook - Drama ( 😀 So fxcking annoy ) - Mature sen...