ភាគទី ១៤...
- ច្រើនខែក្រោយមក -
សួរថារវាងពួកគេទាំងពីរអ្នកណាជាអ្នកបោកអ្នកណា?
បើអ្នកដែលត្រូវគេបោកបែរជាមានក្ដីសុខ ចំណែកអ្នកដែលបោកគេបែរជាកំពុងតែច្របូកច្របល់ក្នុងចិត្តទៅវិញ ។
ទោះបីជាយ៉ាងណាការរស់នៅក៏មិនបានផ្លាស់ប្ដូរ Jungkook តែងតែធ្វើអាហារអោយរាងក្រាស់ញ៉ាំតែក៏កុហកថាទិញមកពីខាងក្រៅ ពេលខ្លះ Jimin នៅស្រែកសម្លុតនិងខឹងនឹងរាងតូចម្ដងម្កាល តែក្រោយមកគេក៏សូមទោសវិញ ។« បង...មានធ្លាប់ស្រឡាញ់ខ្ញុំទេ? » Jungkook
« សុខៗមិចបានជាសួរបែបនេះ?? » Jimin
« ព្រោះថាខ្ញុំស្រឡាញ់បងតែម្នាក់ឯងមករហូត »
ក្នុងរឿងស្នេហាទទួលស្គាល់ថា Jungkook ល្ងង់ពិតមែន តែគេក៏នៅតែមើលដឹងថាជាច្រើនខែដែលរស់នៅជាមួយគ្នា រាងក្រាស់នៅតែមិនទាន់ស្រឡាញ់គេវិញឡើយ ។
គិតៗទៅស្នេហាមួយនេះវាពិតជាពិបាកណាស់...តែពេលខ្លះគេក៏សប្បាយចិត្តដែល Jimin មិនទាន់ស្រឡាញ់គេវិញ ព្រោះអ្វីដឹងទេ??
អាការៈរបស់ Anna កាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ មិនយូរទេនាងច្បាសើជាភ្ញាក់ដឹងខ្លួនមកវិញ ហើយ Jungkook ក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការស៊ីញេលើលិខិតលែងលះប្រគល់អោយ Jimin ។
គេយល់ព្រមនឹងសងគ្រប់យ៉ាងទៅអោយនាងវិញបានគ្រប់ពេល បើសិនជានាងគ្រាន់តែបើកភ្នែកមក គេនឹងអោយ Jimin ទៅនាងវិញ ហើយគេនឹងដើរចេញដោយខ្លួនឯង ។កន្លងមកគេអាត្មានិយមគ្រប់គ្រាន់ហើយ...គេលែងចង់អាត្មានិយមបន្តទៀតហើយ!!
« ហើយបើខ្ញុំស្រឡាញ់ឯង តើយ៉ាងមិច? » Jimin
« ខ្ញុំ?? ប្រហែលជាសប្បាយចិត្តទេដឹង? » Jungkook
« និយាយបែបនេះ...ធ្វើមើលតែឯងលែងស្រឡាញ់ខ្ញុំហើយ? »
Jimin ហាក់អន់ចិត្តបន្តិច ព្រោះគេគិតថារាងតូចប្រហែលជាសប្បាយចិត្តខ្លាំង មិនមែនឆ្លើយថា ប្រហែល នោះទេ ។« តាមពិតទៅខ្ញុំក៏មិនយល់ពីខ្លួនឯងដែរ...ច្រើនខែមកនេះខ្ញុំកាន់តែមានអារម្មណ៍ថាខុស បិទភ្នែកគេងឃើញតែមុខរបស់ Anna !! បើកភ្នែកឡើងទ្រូងខាងឆ្វេងឈឺ ប៉ុន្តែពេលនៅក្បែរបង បេះដូងរបស់ខ្ញុំនៅតែលោតញាប់ដដែលទេ » Jungkook

YOU ARE READING
អាពាហ៍ពិពាហ៍រៀបចំ | Jikook ft Yoonkook
Romance« បេះដូងរបស់ខ្ញុំលោតញាប់គ្រប់ពេលដែលនៅក្បែរបង...ហើយក៏គ្មានអ្នកណាអាចធ្វើអោយខ្ញុំមានអារម្មណ៍បែបនេះបានដែរ » Jungkook « ឯងគឺជាកំហុសដ៏ធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំ!! » Jimin Note : - Top Jimin - Bottom Jungkook - Drama ( 😀 So fxcking annoy ) - Mature sen...