ភាគទី ៣៨ : នាងជិតដឹងខ្លួនហើយ រីករាយផង

217 34 7
                                    

ភាគទី ៣៨...

   Jungkook ចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញដោយមាន Jimin ជាអ្នកបើកឡានជូន ហើយថែមទាមងនៅកំដរជាក្នាកុំអោយអផ្សុកទៀតផង...។
ឆ្លៀតឱកាសនេះ Jungkook ក៏សម្រេចចិត្តរៀបចំបន្ទប់គេងជាថ្មី ហើយក៏បានសូមអោយរាងក្រាស់ជួយដូចគ្នា ជ្រុលជានៅជាមួយគ្នាហើយក៏ជួយកំដរ ធ្វើការទៀតទៅ មានអ្វីជាបញ្ហា?

« នេះអូន  ថែរក្សាកាដូចាស់ៗបានល្អណាស់!! »
Jimin រកឃើញកាដូដែលគេបានជូនអោយ Jungkook ក្នុងថ្ងៃកំណើតតាំងតែពីឆ្នាំដំបូងដែលបានស្គាល់គ្នាបន្តបន្ទាប់
មករហូត...ស្នាមញញឹមក៏ញោចឡើងមកលើផ្ទៃមុខបានយ៉ាងងាយបំផុត ។

« ជាអនុស្សាវរីយ៍កាលពីកុមារភាព ណាមួយបងក៏ចំណាយលុយទិញវាមកអោយទៅហើយ ខ្ញុំក៏ចង់រក្សាវាទុកអោយបានល្អ...មិនចង់បោះចោលទេ » Jungkook

« ហើយចុះចិញ្ចៀនរៀបការរបស់ពួកយើង? តាំងពីក្រោកពី Coma បងមិនឃើញអូនពាក់ទេ ហើយបងក៏មិនហ៊ានសួរដែរ...តែពេលនេះវានៅឯណា? » Jimin

« អ៎...តាមពិតពេលនោះខ្ញុំដោះវាទុក ចង់យកវាសួរអ្នកផ្សេងដែរ តែក៏ដឹងច្បាស់ថាវាមិនមែនត្រឹមជាចិញ្ចៀនធម្មតា តែវាជាចិញ្ចៀនរៀបការ...នេះអី?? »
Jungkook ស្រវាបើកថតទូរ លើកយកប្រអប់តូចមួយចេញមក គេដកចិញ្ចៀនបង្ហាញអោយរាងក្រាស់មើលមុននឹងពាក់វាចូលទៅក្នុងម្រាមដៃវិញ...!!
ព្រោះថាពេលនេះសូម្បីតែ Jimin ក៏បាក់វាជាប់រហូតដែរ ទាំងដែលការពីមុនស្អប់សូម្បីតែពេលឃើញវា ។

« អូនមិនប្រកាន់ទេឬដែរពាក់វា? » Jimin

« មិនប្រកាន់ទេ ខ្ញុំសូមខ្ចីវាពាក់មួយរយៈសិនចុះ...ទម្រាំតែពេលដែល Yoongi យកអាថ្មីមកប្ដូរអោយពាក់!! » Jungkook

« Koo...រឿងពីមុនបងសូមទោស » Jimin

« Jimin...ខ្ញុំប្រាប់បងហើយថាខ្ញុំមិនខឹងទេ បំភ្លេចភាពឈឺចាប់ចោលចុះ ចាត់ទុកថាពេលនេះយើងល្អនឹងគ្នាហើយ បងមិនចាំបាច់មានអារម្មណ៍ខុសសម្រាប់ខ្ញុំទេ!! សំខាន់ពេលនេះបងក៏ធ្វើល្អដាក់ខ្ញុំដូចគ្នាមិនចឹង? Park Jimin ដែលខ្ញុំធ្លាប់ស្គាល់ គឺត្រឡប់មកវិញហើយ »
Jungkook ធ្វើបានដូចជាសម្ដីរបស់គេចឹង!! ចាំទេថាថ្ងៃមួយនោះ គេធ្លាប់បាននិយាយថា គេនឹងយក Jimin មនុស្សប្រុសផ្អែមល្ហែមត្រឡប់មកវិញ...។

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookWhere stories live. Discover now