ភាគទី ២២ : បងនឹកអូន!!

356 53 8
                                    

ភាគទី ២២...

  -  សុបិន្ត  -

  វាជារឿងអតីតកាលពីជាង 10 ឆ្នាំមុន នៅថ្ងៃដែល Jimin ជួប Jungkook ដំបូងនៅឯសាលា ។

« ហឹម...ដើរម្នាក់ឯងអផ្សុកណាស់ »
Jungkook ជាសិស្សផ្ទេរមកថ្មី ហើយគេក៏រៀនវេនខុសពីបងប្រុសទើបពេលទៅផ្ទះវិញត្រូវទៅតែម្នាក់ឯង គេមិនទាន់មានមិត្តភក្តិឡើយ ដូច្នេះក៏ឯកាបន្តិចហើយ ។

« អេ...ឯងទើបចូលរៀននៅទីនេះមែនទេ? » Jimin

« អឺ...មែន...មែនហើយ » Jungkook

« មុខរបស់ឯងគួរអោយស្រឡាញ់ណាស់ដូចជាកូនក្មេងចឹងមានថ្ពាល់ប៉ោងៗពណ៌ផ្កាឈូក!! »
ឃើញមុខគួរអោយស្រឡាញ់យ៉ាងនេះ Jimin ចង់តែចាប់ច្បិចថ្ពាល់របស់រាងតូចលេងទេ តែគេមិនហ៊ានឡើយព្រោះនេះជាថ្ងៃទីមួយដែលជួបគ្នា មិនអាចចេះតែចង់ចាប់ថ្ពាល់របស់អ្នកដទៃតាមចិត្តចង់នោះទេ វាគ្មានសុជីវធម៌ ។

« អ្នកណាក៏និយាយដាក់ខ្ញុំបែបនេះដែរ » Jungkook

« ចឹងឯងអាយុប៉ុន្មានឆ្នាំហើយ?? »
Jimin ខិតទៅឈរជិតរាងតូចបន្ដិត តែក៏ធំក្លិនក្រអូបៗអ្វីម្យ៉ាងធ្វើអោយគេចូលចិត្តខ្លាំងណាស់...ក្មេងតូចម្នាក់នេះមិនត្រឹមតែមានមុខមាត់គួរអោយស្រឡាញ់ទេ ថែមទាមងមានក្លិនខ្លួន
ក្រអូបៗទៀត ។

« 12 ឆ្នាំហើយ មិនមែនកូនក្មេងទៀតឯណា » Jungkook

« តែខ្ញុំអាយុ 13 ឆ្នាំហើយ...!! » Jimin

« ចឹងបងឈ្មោះអី? » Jungkook

« Park Jimin...ហើយចុះឯងវិញ? » Jimin

« Jeon...Jungkook... »
ឆ្លើយទាំងមានអារម្មណ៍ថាអៀនៗភាយចំហាយក្ដៅពេញមុខ បេះដូងលោតញាប់ចាប់តាំងពីវិនាទីដំបូងដែល Jimin ដើរមករកទៅហើយ ។
Jungkook ចេះតែដៀងភ្នែកលួចមើលមុខរបស់អ្នកដែលមានកម្ពស់ខ្ពស់ជាង  គេគិតថាមនុស្សម្នាក់នេះចិត្តល្អហើយផ្អែមល្ហែមណាស់ ព្រោះស្ដាប់តាមសម្ដីទៅក៏ដឹងដែរ សម្លេងឡើងពីរោះហើយអូកែញញឹមដាក់ទៀត ។

« ឈ្មោះរបស់ឯងពីរោះណាស់...គួរអោយស្រឡាញ់ដូចជាមុខរបស់ឯងចឹង!! នេះឯងដើរទៅផ្ទះឬ?? នៅឆ្ងាយទេ? » Jimin

« ផ្ទះរបស់ខ្ញុំនៅក្បែរនេះទេ...មានដំបូលពណ៌ក្រហមនោះអី នោះផ្ទះមួយធំនោះ » Jungkook

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookWo Geschichten leben. Entdecke jetzt