ភាគទី ២៣ : សុបិន្ត

267 47 3
                                    

ភាគទី ២៣...

   -  សុបិន្ត  -

   កាលពី 8 ឆ្នាំមុន ក្នុងថ្ងៃដែលគ្រួសារទាំងពីរទៅធ្វើដំណើរកម្សាន្តនៅសមុទ្រ...ពួកគេទៅលេងនៅលើកោះ ហើយក៏សម្រាកនៅផ្ទះលម្ហែកាយរបស់គ្រួសារត្រកូល Park ។

« អង្គុយដែរបានទេ?? »
Jungkook រត់មកពីក្រោយខ្នងរាងក្រាស់អ្នកដែលកំពុងតែអង្គុយមើលថ្ងៃលិចនៅលើឆ្នេរខ្សាច់តែម្នាក់ឯង  ខ្យល់បក់តិចៗក្រលាស់សក់របស់ Jimin បោយបក់ទៅឆ្វេងស្ដាំ មើលចុះគេកាន់តែសង្ហារជាងមុនទៅទៀត ។

« អឹម...អង្គុយមក មើលថ្ងៃលិចជាមួយគ្នា » Jimin

« ស្អាតណាស់ណ៎!! »
Jungkook ទម្លាក់ខ្លួនអង្គុយចុះ បន្លំខិតទៅកាន់តែឌិតរាងក្រាស់រហូតដល់ស្មារបស់ពួកគេប៉ះគ្នា  គេលួចញញឹមបន្តិចមុននឹងដាក់ក្បាលកើយលើស្មាមាំរបស់ Jimin រួចក៏សម្ងំបិទភ្នែកមួយសន្ទុះមុននឹងបើកមកវិញដៀម្បីមើលថ្ងៃលិចជាមួយនឹងមនុសស្សដែលខ្លួនស្រឡាញ់ ។

« ទិដ្ឋភាពបែបនេះរ៉ូមែនទិចណាស់ »
Jimin ដឹងថារាងតូចកើយស្មា តែគេក៏មិនប្រកាន់អ្វីដែរ គេស្រឡាញ់រាងតូចដូចជាប្អូនប្រុសចឹង...មិនបានគិតអ្វីលើសពីនេះ ខុសពី Jungkook ដែលដើរហួសខ្សែខណ្ឌយ៉ាងច្រើនសន្ធឹក ។

« បើមានសង្សារគួរតែនាំគ្នាមកទីនេះ អង្គុយមើលថ្ងៃលិចជាមួយគ្នា » Jungkook

« បងក៏គិតចឹងដែរ...ប្រហែលជាមានក្ដីសុខខ្លាំងណាស់!! ចុះឯងវិញ?? » Jimin

« ខ្ញុំឬ?? មិនចាំបាច់ត្រូវការសង្សារទេ មានតែបងម្នាក់មកអង្គុយមើលជាមួយគ្នា ក៏គ្រប់គ្រាន់ ខ្ញុំមានក្ដីសុខហើយ » Jungkook

« មិនអាចទេ ជីវិតរបស់យើងត្រូវតែមានគូ មានសង្សារ មានគូជីវិតដើម្បីរស់នៅសាងគ្រួសារ សាងក្ដីសុខសុភមង្គលជាមួយគ្នា » Jimin

« ចឹងបងមានសង្សារឬនៅ?? » Jungkook

« នៅទេ...!! »
មិនមែនមិនចង់មានទេតែ Jimin មិនទាន់មានឱកាស គេលួចស្រឡាញ់ Anna មកប៉ុន្មានខែហើយ...គេចូលចិត្តនៅក្បែរនាង ហើយក៏ចង់សារភាពស្នេហ៍ទៅកាន់នាង ។

« អឹ..ខ្ញុំមានរឿងប្រាប់បង!! »
ចាត់ទុកថាមុនថ្ងៃកំណើត តាំងខ្លួនជាមនុស្សក្លាហានទៅចុះ
Jungkook បិទភ្នែកសម្រួលអារម្មណ៍បន្តិចមុននឹងដកដង្ហើមធំមួយខ្សែ ក្រោកមកសម្លឹងមើលភ្នែករបស់រាងក្រាស់ចំៗ ។

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookNơi câu chuyện tồn tại. Hãy khám phá bây giờ