ភាគទី ៤១ : បងហ៊ានភ្នាល់នឹងអូនទេ?

294 36 11
                                    

ភាគទី ៤១...

« យកទៅវិញទៅ!! »
Anna គប់ចិញ្ចៀនរៀបការនោះទៅចំកណ្ដាលទ្រូងរបស់ Jimin នាងចង់បានន័យថា នាងមិនត្រូវការទេហើយក៏មិនចង់បានទេ អោយរាងក្រាស់យកវាទៅប្រគល់អោយម្ចាស់ដើមវិញ ។

« បោះអោយខ្ញុំធ្វើអី? អ្នកណាអោយ ក៏ប្រគល់អោយអ្នកនោះវិញទៅ »
បដិសេធតែចឹងទេតែ Jimin ក៏កាន់ចិញ្ចៀនក្ដាប់ជាប់ក្នុងដៃមិនខ្ចីបោះអោយទៅនាងវិញឡើយ គេសន្សឹមៗបន្លំញាត់ចូលក្នុងហោប៉ៅបាត់ ប៉ុន្តែ Anna ក៏ឃើញ ហើយនាងក៏ញោចស្នាមញញឹមចុងមាត់ឡើងមក ។

« អូ...បើសម្រេចចិត្តថាទុកហើយ ក៏សូមយកទៅអោយម្ចាស់ដៀមវិញដោយផ្ទាល់ផងហើយម្យ៉ាងទៀត ត្រូវតែជាឯងដែលពាក់ចូលម្រាមដៃអោយគេវិញជាដាច់ខាត!! » Anna

« ហូ..ចាំបាច់គម្រាមខ្ញុំដែរ? ឯងក៏ដឹងថាវាមិនអាច ពួកខ្ញុំលែងលះបាត់ទៅហើយ » Jimin

« នឹកឃើញដល់រឿងនេះបើសិនជាខ្ញុំរឹងមាំតែបន្តិច ខ្ញុំនឹងទាត់ឯងទម្លាក់ទឹក...!! ឯងកើតឡប់សតិអីបានជាព្រមលែងលះនឹងកូនរបស់ខ្ញុំ?? » Anna

« ហើយ Koo ក្លាយជាកូនរបស់ឯងតាំងពីពេលណា? » Jimin

« តាំងពីពេលដែលខ្ញុំស្គាល់គេដំបូងម្ល៉េះ!! នេះបើសិនជាខ្ញុំមិនស្រឡាញ់គេទេ ឯងគិតថាមនុស្សដូចខ្ញុំព្រមបែកគ្នាជាមួយឯងហើយក៏រុញឯងអោយទៅរៀបការជាមួយនឹងអ្នកផ្សេងឬ? ខ្ញុំព្រមព្រោះម្នាក់នោះជា Koo ប៉ុណ្ណោះ » Anna

« ឃើញទេ? សង្សារម៉ាកឆ្កួតអីរបស់ឯង ដែលសុខចិត្តបែកសង្សារយ៉ាងសប្បាយចិត្តហើយក៏រុញសង្សាររបស់ខ្លួនឯងអោយទៅរៀបការជាមួយមនុស្សប្រុស ទាំងគ្មានអារម្មណ៍ឈឺចាប់ឬសូម្បីតែអន់ចិត្ត? » Jimin

« សូមទោសចា៎ ខ្ញុំចង់អោយពួកឯងស្រឡាញ់គ្នា រៀបការហើយក៏មានកូន!! » Anna

« អូ...!! ស្ដាប់ទៅឡូយណាស់ឯង?? » Jimin

« និយាយមែន ពួកយើងទាក់ទាងគ្នាបាន 2-3 ឆ្នាំដែរតែហៅគ្នា ខ្ញុំឯង រហូតប៉ុន្តែបើឯងនឹង Koo វិញ!! ហិហិ...ហៅគ្នាសុទ្ធតែ បងអូន » Anna

« ក៏...ខ្ញុំ...ខ្ញុំចង់ហៅបែបនឹង!! » Jimin

« អឺ ហើយសួរមួយណា...ហេតុអីក៏សុខៗគេចង់អោយខ្ញុំរៀបការជាមួយឯង? តើគេឈប់ស្រឡាញ់ឯងហើយឬ? ខ្ញុំមិនចង់ជឿទេណា » Anna

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookTempat cerita menjadi hidup. Temukan sekarang