ភាគទី ៤០ : អោបបងមក យំអោយអស់មក

279 39 7
                                    

ភាគទី ៤០...

- ពីរថ្ងៃក្រោយមក -

តាំងពី Anna ដឹងខ្លួនមកដល់ពេលនេះគឺមានរយៈពេលពីរថ្ងៃហើយ ចំណែកឯ Jimin វិញក៏នៅមន្ទីរពេទ្យចាំមើលថែនាងមិនដែលចេញមកផ្ទះឬទៅធ្វើការវិញឡើយ...គេសប្បាយចិត្តខ្លាំងណាស់ ជាពិសេសគេចង់ចំណាយពេលនៅជាមួយនាងអោយបានច្រើនៗបំផុត សងរយៈពេលជាងមួយឆ្នាំដែលនាងគេងលើគ្រែពេទ្យ ។
ថ្ងៃនេះ Yoongi ជូន Jungkook មកមន្ទីរពេទ្យដើម្បីសួរសុខទុក្ខ Anna ហើយក៏ Clear រឿងគ្រប់យ៉ាងអោយអស់មុននឹងពួកគេ ធ្វើដំណើរផ្សងព្រេង ដើរកម្សាន្តជុំវិញពិភពលោកជាមួយគ្នា តាមអ្វីដែលជាក្ដីស្រមៃរបស់ Jungkook ។

« បងចាំនៅទីនេះ បើអូនរួចធុរៈហើយក៏ចេញមក »
Yoongi អង្អែលស្មារបស់រាងតូចបន្តិច មុននឹងដើរទៅអង្គុយលើកៅអីរង់ចាំនៅមុខបន្ទប់សម្រាករបស់ Anna...មែនហើយគេមិនចង់ចូលទៅនាំតែរំខានដល់ពេលវេលារវាងអ្នកទាំងបីនាក់នោះទេ ។

« អឹម អូននឹងឆាប់ចេញមកវិញ!! »
Jungkook ដើរចូលទៅក្នុងបន្ទប់ទាំងអារម្មណ៍ភិតភ័យ គេមិនដឹងថាត្រូវប្រឈមមុខនឹង Anna យ៉ាងមិចបន្ទាប់ពីអ្វីដែលបានកើតឡើង ព្រោះតែនាងមិនបាមបាត់បង់ការចងចាំដូចគេពីមុននោះទេ ដូច្នេះរឿងពីអតីតកាលគ្រប់យ៉ាង នាងដឹងទាំងអស់ ។
អ្វីដែលគេខ្លាចបំផុតនោះគឺ...នាងនឹងមិនលើកទោសអោយ ម្យ៉ាងទៀតគឺ គេមិនដឹងថាពេលដែលប្រគល់ Jimin អោយទៅនាងវិញ គេមានអារម្មណ៍បែបមិច?

« Koo?? » Jimin

« សួស្ដី...!! អឹម...Anna »
Jungkook ផ្ដល់ស្នាមញញឹមដែលស្រស់ស្អាតទៅកាន់នាង គេព្យាយាមលាក់បាំងភាពភ័យខ្លាច ហើយក៏ដើរសន្សឹមៗចូលទៅអង្គុយក្បែរគ្រែគេងរបស់ Anna ។

« Jungkookie...!! ព្រះអើយ ខ្ញុំនឹកឯងណាស់ អូហូយ...ឯងស្អាតជាងមុនទៅទៀត Baby »
Anna លែងគិតហើយថានាងទើបតែងើបពីឈឺ គ្រាន់តែឃើញមុខរបស់ Jungkook ភ្លាមគឺនាងស្រែកយកៗ ស្ទុះកន្រ្តាក់ខ្លួនរង្គើរពេញលើគ្រែ លាតដៃត្រដាងចង់អោប Jungkook ។

« ហ៊ឹក..ហ៊ឹក...!! Noona!! បងកុំធ្វើបែបនេះបានទេ ខ្ញុំទប់ទឹកភ្នែកមិនបានទេ » Jungkook

« Baby...កុំយំ!! Noona សប្បាយចិត្តពេក...ដឹងទេ? ថាពេលក្រោកមកដំបូងបងសង្ឃឹមថានឹងបានឃើញមុខស្អាតរបស់ឯងមុនគេ តែបែរជាឃើញមុខរបស់ Taehyung អាមនុស្សប្រុសកំហូចទៅវិញ »
Anna មិនចង់ឃើញមុខអ្នកណាផ្សេងមុន Jungkook នោះទេ សូម្បីតែជា Jimin ក៏នាងមិនរំភើបចង់ឃើញដែរ ដឹងថាហេតុអីទេ??
ព្រោះនាងស្រឡាញ់ Jungkook ណាស់ដូចជាប្អូនប្រុសឬដូចជាកូនរបស់នាងទៅហើយ!!

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookNơi câu chuyện tồn tại. Hãy khám phá bây giờ