ភាគទី ២៧ : បំភ្លេច

272 44 7
                                    

ភាគទី ២៧...

  -  ច្រើនថ្ងៃក្រោយមក  -
  
  ពួកគេទាំងអស់មកអង្គុយមើលមុខគ្នាទៅវិញទៅមកជាងកន្លះម៉ោងហើយគ្មានអ្នកណានិយាយអ្វីឡើយ ព្រោះម្នាក់ៗពិបាកចិត្តដូចគ្នា ។

« ហ៊ើយ...គេមិនចាំពួកយើងវាជាបញ្ហា ប៉ុន្តែពួកឯងមិនគិតថាវាល្អទេឬ? កន្លងមកគេឈឺចាប់ច្រើនហើយ ដូច្នេះបើភ្ញាក់មកវិញគេមិនចងចាំរឿងអាក្រក់ៗទាំងនោះក៏ចាត់ទុកថាវាក៏ល្អសម្រាប់គេដែរ !! » Chaeyoung

« ខ្ញុំយល់ស្រប!! ខ្ញុំឃើញគេញញឹមបានយ៉ាងមានក្ដីសុខ មិនមែនដូចពីមុនឡើយ...សំណាងល្អហើយដែលគេមិនចងចាំភាពឈឺចាប់ពីអតីតកាល » Taehyung

« ចាត់ទុកថា...ខ្ញុំសូមអ្នកទាំងអស់គ្នាកុំរំលឹកពីវាបានទេ? បើគេមិនចងចាំហើយ ក៏បណ្ដោយអោយវាបាត់ទៅចុះ មិនបាច់លើកវាឡើងមកវិញទេ កុំអោយគេដឹងពីវានាំតែឈឺចាប់ » Yoongi

« ចាប់ផ្ដើមជាថ្មី...ផ្ដល់តែអ្វីដែលល្អៗអោយគេបានហើយ ប្អូនប្រុសរបស់ខ្ញុំជាមនុស្សល្អ គេសាកសមនឹងទទួលបានសេចក្ដីសុខជាងភាពឈឺចាប់ » Jungguk

« តើគ្រប់គ្នា...អនុញ្ញាតិអោយខ្ញុំនៅក្បែរគេមែនទេ? » Jimin

« ពួកយើងនឹងបំភ្លេចអតីតកាលម្យ៉ាងទៀតឯងក៏ឈឺចាប់មិនចាញ់គេដែរ...!! ដូច្នេះហើយធ្វើដូចធម្មតាចុះ តែបើសិនជាក្នុងការចាប់ផ្ដើមថ្មីនេះឯងអាចយកបានបេះដូងរបស់គេម្ដងទៀត ចាត់ទុកថាមើលថែគេអោយបានល្អ កុំអោយប្រវត្តិសាស្រ្តច្រំដែលទៀត » Yoongi

« តែបើសិនជាគេស្រឡាញ់ឯង ហើយឯងធ្វើអោយគេឈឺចាប់ទៀតនោះ...លើកនេះខ្ញុំស្បត!! ថាខ្ញុំត្រៀមខ្លួនរួចរាល់គ្រប់ពេលសម្រាប់ទាញកាំភ្លើងបាញ់បំបែកក្បាលរបស់ឯង ខ្ញុំទៅដុតភូមិគ្រឹះរបស់ឯង បំផ្ទុះគ្រាប់បែកក្នុងក្រុមហ៊ុនរបស់ឯងនៅពេលយប់...ហើយចុងក្រោយកាត់សាកសពរបស់ឯងជាបំណែកៗយកទៅបោះចូលក្នុងសមុទ្រអោយត្រីឆ្លាមស៊ី » Jungguk

« Gguk!! Immi ក៏នៅទីនេះដែរ »
Taehyung ស្ទុះលើកដៃខ្ទប់មាត់របស់សង្សារភ្លាមៗ ព្រោះគេក៏ស្ទើរតែភ្លេចដូចគ្នាថានៅក្នុងការសន្ទនាមួយនេះក៏មាននាងតូច Immi នៅជាមួយ ។ ទទួលស្កាល់ថានាងធំហើយមិនមែនជាកូនក្មែងមែន តែនាងក៏មិនទាន់ពេញវ័យនៅឡើយ មិនគួរមកលឺពាក្យសម្ដីបែបនេះ...!!

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookTempat cerita menjadi hidup. Temukan sekarang