ភាគទី ១៧...
« ចង់ស្លាប់ខ្លាំងណាស់មែនទេទើបមិនព្រមប្រាប់ខ្ញុំថាឯងឃ្លានខ្លាំងទ្រាំមិនបាន? » Jimin
« បន្ទោសខ្ញុំទៀតឬ? អ្នកណាអោយបងឃុំខ្ញុំទុកហើយបង្អត់អាហារខ្ញុំធ្វើអី... » Jungkook
« ព្រោះឯងមិនស្ដាប់តាមបញ្ជារបស់ខ្ញុំ »
Jimin ចង់តែស្រែកអោយទេ តែគេក៏ហាមចិត្តទប់អារម្មណ៍ណាស់ ពេទ្យបានផ្ដាំថាអោយមើលថែរាងតូចអោយបានល្អ ដូច្នេះគេក៏ប្រាប់ខ្លួនឯងបន្ថែមទៀតថាកុំធ្វើអោយ Jungkook ខឹងចៀសវាងកុំអោយឈ្លោះគ្នាទៀត ។« ខ្ញុំគ្រាន់តែចង់ទៅរក Yoongi » Jungkook
« មានខ្ញុំហើយឯងត្រូវការវាធ្វើអី? » Jimin
« បងមិនស្រឡាញ់ខ្ញុំដូច Yoongi ទេដូច្នេះហើយកុំបាច់មកសួរ..!! »
Jungkook និយាយគំរោះគំរើយថែមទាំងមិបខ្ចីមើលមុខរបស់រាងក្រាសើទៀតផង ប្រាប់ហើយថាបើសិនជាខឹងស្អីក៏មិនខ្លាចដែរ អត់មានបានមកទន់ភ្លន់ជាមួយទេ សំណាងហើយដែលមិនហក់វ៉ៃដូច Jungguk នោះ ។« ចាញ់ត្រង់ខ្ញុំមិនស្រឡាញ់ឯងនឹងហើយ!! » Jimin
« ឃើញទេ បងទទួលស្គាល់ហើយ.. » Jungkook
« មិនបាច់មកបញ្ឈឺខ្ញុំវិញទេ » Jimin
« បងមិនឈឺស្រាប់ហើយ...អ្នកដែលឈឺគឺខ្ញុំនេះតែម្នាក់ ឈឺទាំងកាយឈឺទាំងចិត្ត » Jungkook
« វាសាកសមហើយនូវទង្វើរកន្លងមកដែលឯងបានសាង អានេះហៅថាកម្មពៀរ » Jimin
« ចឹងវាជិតដល់ពេលដែលបងទទួលកម្មពៀរដូចខ្ញុំហើយ...ចាំមើលទៅ » Jungkook
« ខ្ញុំធ្វើអីខុស?? » Jimin
« ធ្វើខុសដាក់ខ្ញុំ... » Jungkook
« កុំភ្លេចថាឯងជាអ្នកក្បាលរឹងដើរចូលក្នុងជីវិតរបស់ខ្ញុំដោយខ្លួនឯង ខ្ញុំមិនដែលអង្វរអោយឯងមកទេ » Jimin
« ល្អ..ខ្ញុំខុសក៏បាន...ខ្ញុំអាក្រក់តាំងពីដើមហើយ អាក្រក់ដល់ទីបញ្ចប់ក៏វាមិនថ្វីដែរ » Jungkook
« ច្បាស់ជាចឹងហើយ!! » Jimin
« តើ...Anna...យ៉ាងមិចហើយ? » Jungkook
« សង្សាររបស់ខ្ញុំ ខ្ញុំចេះមើលថែហើយ មិនត្រូវការអោយឯងមកខ្វល់ខ្វាយទេ » Jimin
ŞİMDİ OKUDUĞUN
អាពាហ៍ពិពាហ៍រៀបចំ | Jikook ft Yoonkook
Romantizm« បេះដូងរបស់ខ្ញុំលោតញាប់គ្រប់ពេលដែលនៅក្បែរបង...ហើយក៏គ្មានអ្នកណាអាចធ្វើអោយខ្ញុំមានអារម្មណ៍បែបនេះបានដែរ » Jungkook « ឯងគឺជាកំហុសដ៏ធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំ!! » Jimin Note : - Top Jimin - Bottom Jungkook - Drama ( 😀 So fxcking annoy ) - Mature sen...