ភាគទី ៣៩ : Anna ដឹងខ្លួនហើយ!!

260 35 4
                                    

ភាគទី ៣៩...

« Yoongi!! »
ងាកក្រោយឃើញរាងក្រាស់ដើរមកដល់ភ្លាម Jungkook ញញឹមរីកមុខ ហើយក៏ស្ទុះរត់ទៅហក់អោបភ្លាមៗបណ្ដាលអោយដៃរបស់ Yoongi លើកឡើងទ្រខ្លួនប្រាណកាយតូចដោយស្វ័យប្រវត្តិ

« មាននៅឈឺត្រង់ណាទៀតទេ?? »
Yoongi អង្អែលក្បាលរបស់រាងតូចថ្នមៗដោយក្ដីព្រួយបារម្ភ មនុស្សដូចគេនេះកម្រនឹងញញឹមសម្រាប់អ្នកណាម្នាក់ណាស់ សូម្បីតែម៉ាក់ក៏មិនធ្លាប់ឃើញស្នាមញញឹមរបស់គេដែរ ។
ប៉ុន្តែពេលបានឃើញមុខរបស់ Jungkook គេក៏អាចញញឹមបានភ្លាមៗ...!!
( A|N : ស្នេហា😴 ប្ដឹងម៉ាក់ U ឯងមួយចាំមើល!! )

« ហេតុអីក៏បងស្រាប់តែមកវិញភ្លាមៗ?? ចុះប្រាប់ថាទៅ 2-3 សប្តាហ៍នោះ » Jungkook

« គឺបង Cancel វាអស់ហើយ នៅពេលដែល Jungguk Call មកប្រាប់ថាអូនជួបគ្រោះថ្នាក់ បងក៏ប្រញាប់មកវិញភ្លាមៗ...ឃើញអូនមិនអីបែបនេះបងសប្បាយចិត្តណាស់ »
Yoongi រៀបរាប់ដោយមិនខ្វល់ពីការងារដែលខ្លួនបានរំសាយចោលនៅ ស្វីស ទេអ្វីដែលគេបារម្ភគឺ Jungkook នេះឯង...ទើបតែមកពីប្រលានយន្តហោះ ក៏ស្ទុះមករករាងតូចដល់ផ្ទះ មិនទាន់ទាំងបានញ៉ាំអាហារពេលថ្ងៃផង ។

« នេះបងរំសាយការងារព្រោះតែខ្ញុំឬ? » Jungkook

« កុំធ្វើមុខបែបនេះ...អូនក៏ដឹងថាបងបារម្ភយ៉ាងណា? ការងារប៉ុណ្ណឹងវាមិនសំខាន់ស្មើនឹងសុវត្ថិភាពរបស់អូននោះទេ បងអាចមករកអូនបានគ្រប់ពេលទាំងអស់ បើទោះបីជាអូន Call មកប្រាប់ថាអផ្សុក ក៏បងអាច Cancel ការងារមករកអូនវិញបានដែរ » Yoongi

« អឹម!! ប្រុសឆ្កួត... »
នៅសុខៗថ្ពាល់ក៏ក្រហម ដោយសារតែសម្ដីរបស់រាងក្រាស់ Jungkook បែរមុខចេញបន្តិច លើកដៃគក់ទ្រូង Yoongi ទាំងអៀនខ្មាស់ ។

« ក្ហឹម..ក្ហឹម...ក្ហឹម...!! »
Jimin ធ្វើជាក្រហឹមស្ទើរតែដាច់បំពង់ក អណ្ដាតដាក់ទល់ថ្ពាល់គ្រប់ពេលដែលគេប្រចណ្ឌ  កែវភ្នែកឡើងក្រហមងាំង...គួរតែយល់ហើយថាខឹងដល់ថ្នាក់ណា តែមិនហ៊ានធ្វើអ្វីក្រៅពីឈរសម្លក់សម្លឹង ។
ក្រខ្សែភ្នែកនេះអាចសម្លាប់មនុស្សបាន គ្រាន់តែប្រាប់!!

« អឺ ពួកបងឃ្លានឬនៅ? ខ្ញុំនឹងទៅរកធ្វើអ្វីងាយៗអោយឆាប់បានញ៉ាំ »
ដឹងស្ថានការណ៍ Jungkook ក៏បង្វែររឿងទៅអ្វីផ្សេង យ៉ាងណាក៏ជាលេសដែលអាចធ្វើអោយ Jimin ឈប់ខឹងដែរ...។

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookWhere stories live. Discover now