ភាគទី ០៥ : យប់មិញ? [ M ]

364 48 10
                                    

ភាគទី ០៥...

« Yoongi មិនមែនជាសាហាយរបស់ខ្ញុំទេ »
Jungkook ប្រញាប់បកស្រាយ គេមិនចង់អោយរាងក្រាស់យល់ច្រឡំហើយក៏ខឹងនឹងគេឡើយ ព្រោះពេលដែល Jimin គឺកាចខ្លាំងណាស់ ។

« និយាយជាមួយគ្នាឡើងផ្អែមរលួយ ប្រើភាសាអូនបង ទាំងដែលឯងមិនធ្លាប់និយាយជាមួយប្ដីបែបនេះសោះ...នេះឯង ជាប្រុសពេស្យាឬ? មួយថ្ងៃៗឃើញតែប្រុសមករក មកសាសងស្នេហា តាំងពីកើតមកធ្លាប់បៀមរបស់អាណាខ្លះហើយ? លើកជើងអោយប្រុសប៉ុន្មាននាក់ ឯងអាចចាំបានទេ? » Jimin

« Park Jimin!! »
ចង់ប្រាប់ថា Jungkook ក៏មិនមែនជាមនុស្សស្លូតអីដែរ គេកាច ឆ្នាស់ ប៉ុន្តែគេគ្រាន់តែទន់ខ្សោយនិងទន់ភ្លន់ជាមួយតែ Jimin និងមនុស្សដែលគេស្រឡាញ់ប៉ុណ្ណោះ ។
( A|N : របៀបតាមកាលៈទេសៈនោះ តែចង់យាយថា Submit ចំពោះប្ដី អីចឹងហ្អា😌 )

« អូ...ឥឡូវនេះចេះតម្លើងសម្លេងដាក់ខ្ញុំហើយឬ? ចង់រកប្ដីថ្មី? លើកជើងអោយអាម្នាក់បោះវាល្អណាស់មែនទេ ស្រួលណាស់ឬទើបធ្វើអោយឯងផ្លាស់ប្ដូរបែបនេះ? » Jimin

« បង?? ផាច់... »
Jungkook ខ្លាច Jimin តែពេលដែលគេមិនខឹងប៉ុណ្ណោះ តែបើពេលគេខឹងវិញ ទោះបីជា Jimin ក៏គេកែងខ្លាចដែរ និយាយបង្អាប់បន្ថោកដល់កិត្តិយសរបស់គេថ្នាក់នេះហើយមិនអោយខឹងបានយ៉ាងមិច?

« ទះកំភ្លៀងខ្ញុំ?? ហឹស...គិតថាឯងជាអ្នកណា មានសិទ្ធិស្អីហ្អាស៎? »
Jimin ដាក់អណ្ដាលទល់ថ្ពាល់មុននឹង ចាប់ទាញរាងតូចបោះទៅលើគ្រែ រួចក៏ឡើងទ្រោបពីលើ សម្លក់ជ្រៅចូលទៅកាន់កែវភ្នែកដែលពោរពេញដោយកំហឹងរបស់ Jungkook ។
សារភាពតាមត្រង់ គេមិនធ្លាប់ខើញរាងតូចខឹងបែបនេះពីមុនមកឡើយ ហើយគេក៏គិតថាចរិករបស់ Jungkook ពេលនេះគឺគួរអោយខ្លាចដែរ តែមិនមែនសម្រាប់គេទេ...!!
គេមិនខ្លាច Jungkook ហើយគេគឺជាម្ចាស់ក្នុងហ្គេមមួយនេះ!!

« តាំងពីតូចមកប៉ាម៉ាក់របស់ខ្ញុំមិនធ្លាប់ទាំងនិយាយពាក្យគំរោះគំរើយដាក់ខ្ញុំផង ចុះបងជាអ្នកណាមកហៅខ្ញុំថាជាប្រុសពេស្យា? ថាខ្ញុំហាច់ហើរ អាស់ដាក់ប្រុសនេះ វាសាកសមទេ? ខ្ញុំមានកិត្តិយស » Jungkook

« ចឹងដែលនិយាយផ្អែមល្ហែមជាមួយនឹងប្រុសផ្សេងដែលមិនមែនជាប្ដីនេះមិនហៅថាហាច់ទេឬ? មានប្រុសច្រើនមកសាសង ឯងមិនលើកជើងអោយពួកវាទេឬ? » Jimin

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookWhere stories live. Discover now