ភាគទី ១៩ : ចេញទៅ

319 48 11
                                    

ភាគទី ១៩...

   <  Skip  >

  Jungkook ត្រឡប់មកដល់ផ្ទះវិញពេលយប់បន្តិច ព្រោះថ្ងៃនេះគេត្រូវដោះស្រាយបញ្ហានៅហាង រវល់ខ្លាំងស្ទើរតែគ្មានពេលចូលបន្ទប់ទឹកផង គេឈឺក្បាលតាំងតែពីពេលថ្ងៃ...នៅមិនទាន់បានញ៉ាំអាហារពេលល្ងាចទៀត ។
មកដល់ផ្ទះវិញក៏ស្ងាត់ឈឹង មែនហើយម៉ោង 9 ទៅ
ហើយក្មេងៗច្បាស់ជាគេងលក់ !!

« តើពួកគេញ៉ាំអ្វីហើយអស់ឬនៅបានចូលគេងនឹង? ហ៊ើយ លើកក្រោយខ្ញុំឈប់នៅធ្វើការដល់បែបនេះទៀតហើយ!! »
Jungkook លើកដៃចូកសក់ឡើងលើបន្តិចមុននឹងបន្តឡើងទៅខាងលើ គេដើរបើកទ្វារបន្ទប់របស់ក្មេងៗមើល ដើម្បីអោយបានប្រាកដចិត្តថាបានគេងលក់ស្រួលបួលឬនៅ មានបានដណ្ដប់ភួយត្រឹមត្រូវឬអត់ ។
ដើរមកដល់មុខទ្វារបន្ទប់របស់ខ្លួនឯង មិនទាន់ទាំងលើកដៃបើកផង ទ្វារក៏បើកមកដោយខ្លួនឯងហើយមនុស្សប្រុសវ័យប្រហែលជាខ្ទង់ 20 ឆ្នាំដែលមិនស្គាល់មុខក៏ប្រញាប់ដើរចេញមកដោយមានលុយកាន់នៅក្នុងដៃ ។

« .... »
Jimin អង្គុយលើគ្រែលេងទូរស័ព្ទធ្វើប្រងើយ ទាំងដែលខោអាវនិងស្រោមអនាម័យដែលប្រើរួចនៅពង្រាយពេញលើឥដ្ឋ !!

« នេះបង?? »
គឺខឹងខ្លាំងណាស់គ្រាន់តែ Jungkook មិនដឹងថាត្រូវយំយ៉ាងមិចប៉ុណ្ណោះ  ស្គាល់ពាក្យថាឆ្អែតទេ?
ឆ្អែតនឹងតែងតែសម្រក់ទឹកភ្នែកអោយប្រុសម្នាក់នេះមករហូត ធុញទ្រាន់នឹងត្រូវទទួលតែភាពឈឺចាប់ទាំងដែលខ្លួនឯងព្យាយាមធ្វើអ្វីគ្រប់យ៉ាងអោយប្រសើរឡើង ។
ជាងមួយឆ្នាំមកនេះគេលះបង់ច្រើនណាស់ តែរាល់ថ្ងៃនេះមើលទៅនូវអ្វីដែល Jimin សងមកអោយគេវិញ!!

« យ៉ាងមិច? » Jimin

« យកប្រុសផ្សេងមកដេកដល់ក្នុងបន្ទប់ បងមានចិត្តក្រែងដល់ក្បាលប្រពន្ធស្របច្បាប់ដូចខ្ញុំដែរទេ? » Jungkook

« ចុះដែលឯងទៅដើរលេងជាមួយមានសាហាយរាល់ថ្ងៃនឹងមានដែលក្រែងក្បាលខ្ញុំជាប្ដីទេ? » Jimin

« Yoongi មិនមែនជាសាហាយរបស់ខ្ញុំ ហើយបងក៏គ្មានសិទ្ធិនិយាយមិនគោរពគេបែបនឹងទៀតដែរ... » Jungkook

« មិនមែនសាហាយ តែដើរលេង កៀកកើយជាមួយគ្នាធ្វើដូចប្ដីប្រពន្ធមែនទេ?? » Jimin

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookWo Geschichten leben. Entdecke jetzt