ភាគទី ២៨ : បងមិនដឹងថាគេបាត់ទៅណាទេ

274 40 10
                                    

ភាគទី ២៨...

នេះជាថ្ងៃចុងក្រោយដែល Jungkook ត្រូវនៅមន្ទីរពេទ្យ បានន័យថាស្អែកនេះគេអាចត្រឡប់ទៅផ្ទះវិញបានហើយ ព្រោះស្ថានភាពសុខភាពគឺវាមានការប្រសើរឡើងច្រើន គេរឹងមាំដូចដើមហើយ ថែមទាំងស្រស់ស្រាយជាងពេលមុនទៅទៀត ។
ជាពិសេសកន្លងមកនេះ Jimin តែងតែមកលេងជាមួយគេរាល់ថ្ងៃ ទិញរបស់ញ៉ាំជាច្រើនមកផ្ញើរ ពួកគេទាំងពីរចុះសម្រុងគ្នាលឿនណាស់...ប៉ុន្តែ Jungkook ហាក់ដូចជាចូលចិត្ត Yoongi ខ្លាំងជាង ។

« បងដូចជាមិនដែលនិយាយប្រាប់សោះថាកាលពីមុនខ្ញុំធ្វើអ្វីខ្លះ?? »
Jungkook ចង់ដឹងចង់លឺនឹងហើយ សួរអ្នកណាក៏មិនព្រមឆ្លើយ នាំបបួលនិយាយតែរឿងនៅពេលអនាគតប៉ុណ្ណោះ ។

« ចាត់ទុកថាជាកាដូដែលស្អែកនេះអូនអាចចេញពីមន្ទីរពេទ្យ ចឹងសួរមកបងនឹងប្រាប់... » Jimin

« ខ្ញុំធ្វើការអី? » Jungkook

« ច្រើនណាស់...មានហាងកាហ្វេ ហាងសម្លៀកបំពាក់និងហាងផ្កាជារបស់ខ្លួនឯង!! កាលនោះអូនចូលចិត្តផ្កាកុលាបពណ៌ក្រហមខ្លាំងណាស់ » Jimin

« អូ...ស្ដាប់ទៅដូចជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់ ចឹងស្អែកនេះបងនាំខ្ញុំទៅហាងកាហ្វេបានទេ? » Jungkook

« ហេតុអីក៏ប្រញាប់ទៅភ្លាមៗ? ទើបចេញពីមន្ទីរពេទ្យចឹង សម្រាកនៅផ្ទះអោយបាត់ហត់សិនទៅ » Jimin

« មកពីអផ្សុក...ខ្ញុំចង់សាកល្បង់រស់នៅដូចពីមុន ប៉ុន្តែគ្មានអ្នកណាព្រមប្រាប់ទេថាកាលមុនខ្ញុំរស់នៅបែបណាខ្លះ!! សួរលើកណាក៏រកលេស បង្វែររឿងរហូត » Jungkook

« អូនខឹងមែនទេ? »
Jimin យល់ពីអារម្មណ៍របស់រាងតូច គេគិតថាអ្នកណាក៏ចង់ដឹងពីអតីតកាលរបស់ខ្លួនដែរស្របពេលដែលពួកគេមិនចងចាំអ្វីសោះ ។
វាមិនខុសទេបើសិនជាចង់ដឹងថាពីមុនខ្លួនជាអ្នកណា ធ្វើការអ្វី ប្រើជីវិតរស់នៅបែបណា ធ្លាប់ឆ្លងកាត់រឿងអ្វីខ្លះ!!
ប៉ុន្តែគ្រប់គ្នាមិនចង់រំលឹកប្រាប់ Jungkook ឡើយ ព្រោះមិនចង់អោយរាងតូចទទួលបានអារម្មណ៍ឈឺចាប់ទាំងនោះម្ដងទៀត ។

« អឹម...អត់ទេ គ្រាន់តែចង់ដឹងខ្លះៗ » Jungkook

« ឥឡូវនេះសួរបងមក បើបងឆ្លើយបានបងនឹងប្រាប់អូនទាំងអស់ » Jimin

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookNơi câu chuyện tồn tại. Hãy khám phá bây giờ