ភាគទី ២០ : លែងលះ

389 52 7
                                    

ភាគទី ២០...

  - មួយខែក្រោយមក -

    Jimin ឧស្សាហ៍យកស្រីនិងប្រុសមកគេងនៅផ្ទះ ទាំងបើកចំហរ គេមិនដែលញ៉ាំអាហារនៅផ្ទះទេ ហើយជាពិសេសមិនខ្ចីទៅលួងប្រពន្ធមកវិញឡើយ...ប៉ុន្តែទៅលួចមើលរាងតូចញឹកញាប់ ។
ចំណែកឯ Jungkook វិញរស់នៅក្នុងផ្ទះជាមួយនឹង Yoongi ព្រោះថាបងប្រុសនិងអនាគតបងថ្លៃមាន Business trip នៅ US ដល់ទៅ ពីរខែឯណោះ ។
គេព្យាយាមដោះស្រាយបញ្ហាដែលចូលមកមិនចេះចប់នៅហាង ហើយគេក៏បានអោយ Yoongi ជួយស៊ើបរកអ្នកដែលនៅពីក្រោយខ្នងការខូចខាតនេះដូចគ្នា ។

« ចង់បានថ្មីទេ ចាំបងទិញអោយ »
មួយរយៈនេះ Yoongi ឃើញរាងតូចអង្គុយលេងចិញ្ចៀនរៀបការញឹកញាប់ គេក៏គិតថាប្រហែលជា Jungkook ចង់ប្ដូរថ្មីហើយ ព្រោះពេលមើលទៅកាន់វាម្ដងៗមុខមិនរីកនោះទេ ។

« ហឹម?? មិនអីទេ...អូនគ្រាន់តែចង់មើលវាធម្មតា បើសិនជាដោះចេញទៅដៃរបស់អូននឹងស្អាតដូចពេលពាក់វាឬអត់? »
Jungkook ចង់ដោះវាចេញ ព្រោះគេគិតថានឹងស៊ីញេលេងលះអោយ Jimin ឆាប់ៗនេះហើយ  ណាមួយស្ថានភាពរបស់ Anna កាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃទៅហើយ ។

« បើដៃរបស់អូនទំនេរពេលណា បងនឹងទិញចិញ្ចៀនថ្មីអោយអូនពាក់ជំនួសចិញ្ចៀនមួយនោះ » Yoongi

« ក្នុងឋានៈជាអ្វី?? » Jungkook

« ជាអ្វីក៏បានអោយតែអូនពេញចិត្តផ្ដល់អោយបង...សំខាន់អោយតែអូនមានក្ដីសុខ » Yoongi

« សម្ដីផ្អែមបែបនេះ គួរតែអោយរង្វាន់!! »
Jungkook ក្រោកឡើងទៅអង្គុយលើភ្លៅរបស់រាងក្រាស់ គេដាក់ដៃម្ខាងអោបក Yoongi ដៃម្ខាងទៀតដាក់លើទ្រូងរបស់ Yoongi មុននឹងសន្សឹមៗអោនទៅបឺតមាត់ជាមួយគ្នា ។

« តាំងចិត្តបញ្ឆេះបង?? » Yoongi

« គ្រាន់តែថើបធម្មតា!! បងកុំខូចពេក... » Jungkook

« Okay...សូមទោសៗ!! អូ...រឿងរបស់ហាងអូននោះ ប្រហែលជាល្ងាចថ្ងៃស្អែកនេះអ្នកស៊ើបរបស់បងផ្ដល់ព័ត៌មានថ្មីមកហើយ » Yoongi

« តើយើងនឹងអាចរកឃើញអ្នកធ្វើមែនទេ? » Jungkook

« មែនហើយ...គេនឹងយកភស្តុតាងមកបញ្ជាក់អោយយើងមើលទៀតផង » Yoongi

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookWhere stories live. Discover now