ភាគទី ៣៥ : ចង់រៀបការ

226 35 6
                                    

ភាគទី ៣៥...

     - ថ្ងៃថ្មី -

តាំងពីពេលព្រឹក Jimin នាំ Jungkook ចេញទៅដើរលេង ពួកគេឆ្លងស្ពានទៅថតរូបស្អាតៗ  ជិះម៉ូតូទឹក ហើយក៏ចុះលេងទឹកសមុទ្រ ហែលទឹកប្រណាំងគ្នាចំណាយពេលប្រហែលជាជាងមួយម៉ោង ។
ពេលថ្ងៃត្រង់ក៏នាំគ្នាទៅរកអ្វីញ៉ាំនៅក្បែរឆ្នេរ ញ៉ាំគ្រឿងសមុទ្រហើយក៏ផឹកទឹកផ្លែឈើ រួចក៏បន្តឡើងទៅលេងលើកូនភ្នំតូចមួយក្បែរសមុទ្រ និងទៅញ៉ាំការ៉េមជាមួយគ្នានៅកន្លែងចាស់...។
ហើយពេលនេះក៏ថ្ងៃកំពុងតែលិច ពួកគេមកអង្គុយលើឆ្នេរខ្សាច់មើលថ្ងៃលិចជាមួយនឹងគ្នា...គ្រប់យ៉ាងគឺស្រស់ស្អាតដូចដើម រ៉ូមែនទិចដូចដើម ជាពិសេសគឺមានអារម្មណ៍ថាស្រស់ស្រាតដូចដើម ប៉ុន្តែអ្វីដែលខុសប្លែកគឺ...មនុស្សដែលនៅក្បែរខ្លួនក្នុងពេលនេះ ។

« មានអារម្មណ៍ថាស្រដៀងៗទិដ្ឋភាពបែបនេះពីមុនមកទេ? គិតថាធ្លាប់មកទីនេះឬអត់? »
មកពីដឹងថាចាំមិនបានបែបនេះហើយទើប Jimin ចង់សួរ ក្រែងល៎ រាងតូចមានអារម្មណ៍ថាប្រហែលៗ ស្រដៀងដែលធ្លាប់មកពីមុន ។

« អត់ទេ...មិនចាំអ្វីសោះ...គ្រាន់តែដឹងថា...ទីនេះស្រស់ស្អាតខ្លាំង!! រ៉ូមែនទិច » Jungkook

« ហឹស!! ពីមុនអូនក៏និយាយបែបនេះដែរ ដឹងទេ? » Jimin

« ពួកយើងធ្លាប់មកទីនេះជាមួយគ្នា? » Jungkook

« អឹម...ពីរដង »
Jimin ចង់និយាយបន្ថែមជាខ្លាំងថា លើកទីមួយគឺក្នុងនាមជាមិត្ត តែលើកទីពីរគឺក្នុងនាមជាប្ដីប្រពន្ធ...គ្រាន់តែនិយាយអោយអស់មិនបាន តែក៏សង្ឃឹមថាថ្ងៃណាមួយការចងចាំដែលស្ទើរតែបាត់ទៅសាបសូន្យរបស់ Jungkook នឹងត្រឡប់មកវិញ ។
គេមិនមែនចង់អោយរាងតូចចងចាំពេលវេលាអាក្រក់ៗទាំងនោះទេ គេចង់អោយចងចាំតែពេលវេលាល្អ ដែលមានក្ដីសុខនិងស្នាមញញឹមជាមួយគ្នាប៉ុណ្ណោះ ។

« អូ មិនទុកថាញឹកញាប់ឬក៏ច្រើនទេ តែក៏វាមិនតិចដែរ!! ដូច្នេះបើរាប់ទាំងពេលនេះទៀត វាក៏បីដងហើយ? » Jungkook

« ទោះប៉ុន្មានដង ក៏បងមិនធុញ ហើយក៏ចង់មកទៀត...មកជាមួយអូន បងមានក្ដីសុខ » Jimin

« នេះញ៉ែខ្ញុំហ្អ៎?? »
Jungkook ពេបមាត់ងាកមកសម្លក់មុខរបស់រាងក្រាស់ ពេលនេះគេដឹងហើយ មិនមែនត្រឹមតែផ្អែមល្ហែម ពូកែមើលថែឬបារម្ភទេ តែក៏ញ៉ែសាហាវណាស់ដែរ ។
ថែមទាំងកម្លាំងខ្លាំង...Rough !!

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookWhere stories live. Discover now