ភាគទី ២៥ : មនុស្សឆ្កួត

293 43 2
                                    

ភាគទី ២៥...

     ធ្លាប់ឃើញមនុស្សម្នាក់ស្ទើរកើតឆ្កួតទេ?
វាព្រោះតែការនឹក!! Jimin ដើរទៅណាក៏ស្រមៃឃើញរូបភាពរបស់ប្រពន្ធគ្រប់ទីកន្លែងនៅក្នុងផ្ទះ  វាជាទិដ្ឋភាពបោកប្រាស់ភ្នែក ប៉ុន្តែពេលឃើញវាហើយគេពិតជាមានក្ដីសុខខ្លាំងណាស់ ។
ទោះបីមិនមែនជាការពិត តែគេអាចលឺសម្លេងដ៏ពីរោះរបស់រាងតូចម្ដងទៀត  Jungkook អាចញញឹមបានយ៉ាងស្រស់ស្អាតម្ដងទៀត !!
នេះហើយជាអ្វីដែលគេចង់បាន ។

  ក្នុងការស្រមើស្រមៃ
( A|N : ក្នុងភាគនេះអាចនឹងមានកន្លែងដែល Jimin ស្រមើស្រមៃច្រើនជាងការពិត ដូច្នេះហើយអានស្រួលបួល ប្រយ័ត្នច្រឡំ🌚👉👈 )

« ថ្ងៃនេះអូនធ្វើអាហារដែលបងចូលចិត្តច្រើនណាស់...សាកភ្លក្សមើលទៅថាពេញចិត្តឬអត់? ហើយវាឆ្ងាញ់ឬអត់? នេះអូនប្រឹងប្រែងអស់ពីសមត្ថភាពហើយ »
Jungkook ពាក្យអៀម រត់ទៅវិញទៅមកពីផ្ទះបាយទៅបន្ទប់ញ៉ាំអាហារឡើងចង់វិលមុខ ដើម្បីលើកអាហារដ៏ច្រើនសន្ធឹកដែលខ្លួនខំធ្វើដោយផ្ទាល់ដៃ ។

« អូយ៎...គ្រាន់តែក្លិនក៏វាឈ្ងុយហោះដល់របងផ្ទះខាងមុខឯណោះអូនសម្លាញ់អើយ!! » Jimin

« កុំមកបញ្ជោរវាមិនដល់ថ្នាក់នឹងទេ...អូនមិនចាញ់បោកពាក្យសរសើរបន្លើសរបស់បងឡើយ » Jungkook

« ហេតុអីទៅទើបមិនព្រមជឿ? បងខំសរសើរណា » Jimin

« ព្រោះសរសើរហើយបងក៏បោកស៊ីអូនរាល់លើក...អ្នកសន្លប់គឺអូន មិនមែនបងទេ!! » Jungkook

« មកពីអូនឆ្ងាញ់ » Jimin

« ឆាប់ញ៉ាំទៅ...លឿនឡើង »
Jungkook វាយទ្រូងរាងក្រាសមួយដៃមុននឹងចូលទៅអង្គុយលើកៅអី ទាញស្លាបព្រា សមដួសអាហារដាក់ចាន ។
ពួកគេញ៉ាំបន្តើរ ពិភាក្សាគ្នាពីរឿងនេះរឿងនោះបន្តើរ បញ្ចុកអាហារអោយគ្នាទៅវិញទៅមកយ៉ាងរីករាយ ផ្ទៃមុខពោរពេញដោយស្នាមញញឹមយ៉ាងមានក្ដីសុខបំផុត ។

« ហ៊ើយ...!! ខ្ញុំចង់បានជីវិតបែបនេះ!! »
Jimin ចាកចេញពីក្ដីស្រមើស្រមៃ មុននឹងដាក់ខ្លួនទម្លាក់លើសាឡុង  ថ្ងៃនេះស្ងាត់ណាស់ តើគ្រប់គ្នាមិនទាន់ត្រឡប់មកវិញទេឬ? មួយផ្ទះនេះឃើញតែស្រមោលខ្លួនឯងតែម្នាក់ ។

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookWhere stories live. Discover now