ភាគទី ១៥...
មិនដឹងថាមកពីអ្វីទេ តែសុខៗហាងរបស់ Jungkook ក៏មានបញ្ហាឡើងមកផ្ទួនៗគ្នា វាច្រើនខ្លាំងរហូតដល់មិនអាចដោះស្រាយបាន...!!
គ្មានភ្ញៀវចូល គ្មានភ្ញៀវកម្ម៉ង់ឥវ៉ាន់...Credit ត្រូវខូចខាតព្រោះតែរបស់ដែលដាក់លក់ខូចគុណភាព ។
Jungkook ដឹងថាមានអ្នកធ្វើបាបពីក្រោយខ្នង តែគេគ្រាន់តែមិនអាចទាយបានថាជាអ្នកណាប៉ុណ្ណោះ តាំងពីដើមឡើយគេគ្មានសត្រូវទេ...!!« ហ៊ើយ!! ហ៊ឹក..!! ខ្ញុំរក្សាហាងផ្ការបស់លោកយាយមិនបាន ខ្ញុំធ្វើអោយវារលាយ...ខ្ញុំនេះពិតជាគ្មានបានការមែន »
Jungkook ចាប់ផ្ដើមឆេវឆាវ គេឈឺក្បាល គេធុញថប់ គ្មានអ្នកណាយល់ពីចិត្តរបស់គេក្នុងពេលនេះទេ បញ្ហាចេះតែកើតមានថ្មីៗឡើងមកទាំងដែលអាចាស់នៅដោះស្រាយមិនទាន់រួចរាល់ ។
ហាងមានរឿងអាស្រូវ ធ្វើអោយអតិដិជនបាត់បង់ទំនុកចិត្ត បង្ខំចិត្តធ្វើអោយគេត្រូវបិទហាងបណ្ដោះអាសន្នសិន...វាឈឺចាប់ណាស់ដឹងទេ??« បង Koo... » Immi
« Immi...ចេញទៅ...បងមិនមានអារម្មណ៍លេងជាមួយឯងក្នុងពេលនេះទេ »
Jungkook ប្រញាប់ដេញនាងអោយទៅវិញ ព្រោះគេខ្លាចថាគេខឹងខ្លាំងរហូតដល់គ្រប់គ្រងស្មារតីមិនបាន ច្រឡំមាត់ស្រែកដាក់នាង ។« បងកើតអី?? » Immi
« មិនកើតអីទេ... » Jungkook
« តែបងយំ!! មុខរបស់បងមិនមានស្នាមញញឹមដូចរាល់ដងទេ បងពិបាកចិត្ត » Immi
« បងអាចមើលថែខ្លួនឯងបានហើយ ឯងចេញទៅ បងមិនចង់ខឹងនឹងឯងទេ » Jungkook
« តែខ្ញុំចង់នៅជាមួយបង... » Immi
« ប្រាប់ថាចេញទៅខ្ញុំធុញថប់ ខ្ញុំឈឺក្បាលណាស់...នាងស្ដាប់មិនយល់ភាសាទេឬយ៉ាងមិច?? » Jungkook
« ហេតុអីបង...ខឹងនឹងខ្ញុំ? ហ៊ឹក...ខ្ញុំគ្រាន់តែ...ចង់នៅជាមួយបងប៉ុណ្ណោះ »
Immi យំយកៗព្រោះតាំងតែពីមកនៅជាមួយគ្នា Jungkook មិនធ្លាប់និយាយតម្លើងសម្លេងដាក់នាងសូម្បីតែម្ដង គេមើលថែនាងយ៉ាងល្អនិយាយពីរោះនិងទន់ភ្លន់ជាមួយនាងជានិច្ច ។« ហ៊ើយ!! Immi...បង...សូមទោស...បងស្រ្តេស បងមិនគួរស្រែកដាក់ឯងទេ លើកទោសអោយបងណា? »
Jungkook ដើរមកទាញនាងអោបរួចក៏អង្អែលក្បាលរបស់នាងថ្នមៗដើម្បីលួងលោមកុំអោយនាងយំទៀត ព្រោះគេមិនអាចមើលនាងយំបានទេ...វាឈឺជាងត្រូវយំខ្លួនឯងទៅទៀត ។
BẠN ĐANG ĐỌC
អាពាហ៍ពិពាហ៍រៀបចំ | Jikook ft Yoonkook
Lãng mạn« បេះដូងរបស់ខ្ញុំលោតញាប់គ្រប់ពេលដែលនៅក្បែរបង...ហើយក៏គ្មានអ្នកណាអាចធ្វើអោយខ្ញុំមានអារម្មណ៍បែបនេះបានដែរ » Jungkook « ឯងគឺជាកំហុសដ៏ធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំ!! » Jimin Note : - Top Jimin - Bottom Jungkook - Drama ( 😀 So fxcking annoy ) - Mature sen...