ភាគទី ០៤ : ខ្ញុំអាត្មានិយម

337 51 4
                                    

ភាគទី ០៤...

     បបូរមាត់ប៉ះគ្នាតែ 10 វិនាទីប៉ុណ្ណោះ Jimin ស្ទុះក្រោកឡើងស្រវាលើកដៃជូតមាត់ចេញធ្វើដូចជាខ្ពើមរអើមខ្លាំងណាស់ ថែមទាំងនិយាយពាក្យសម្ដីមិនសមរម្យទៅកាន់រាងតូចទៀតផង ។

« អត់ទេ...ខ្ញុំមិនបានតាំងចិត្តទេ ព្រោះសុខៗបងក៏មកឈរនៅពីក្រោយខ្នងទើបខ្ញុំភ្ញាក់ » Jungkook

« នេះឯងចង់ចោទថាខ្ញុំជាអ្នកខុស? » Jimin

« គឺមិនបានមានន័យបែបនឹងទេ...ខ្ញុំសូមទោស ដែលមិនប្រយ័ត្នដោយខ្លួនឯង » Jungkook

« វាមិនមែនទេ មកពីឯងតាំងចិត្តច្រើនជាង!! សម្ដែងធ្វើជាព្រលឹងខ្សោយ ហើយក៏យកជាលេសអោយដៃខ្ញុំ...ហឹស...បើឃ្លានសិចណាស់ រត់ទៅរកអាប្រុសផ្សេងអោយវាបម្រើតណ្ហាទៅ កុំមកអាស់ដាក់ខ្ញុំទៀត » Jimin

« ហេតុអី...បងនិយាយបែបនេះដាក់ខ្ញុំ? »
មិនបាច់សួរទេគួរតែដឹងហើយថា Jungkook កំពុងតែយំ ហើយក៏ច្លាំងទៀតផង ព្រោះគេមិនអាចទទួលយកសម្ដីអដ់ទាំងនោះបានទេ វាធ្ងន់ធ្ងរពេកហើយ ។ ទោះយ៉ាងណាគេក៏ជាកូនប្រុសត្រកូល Jeon ដែរ គ្រួសារអភិជន មានកេរ្តិ៍ឈ្មោះ  មានកិត្តិយស  មានអំណាចនិងទ្រព្យសម្បត្តិ...គ្មានអ្នកណាហ៊ានសូម្បីតែវ៉ៃគេមួយដៃផងតាំងពីតូចមក ប៉ុន្តែគេបែរជាមកទ្រាំអោយ Jimin ជិះជាន់ធ្វើបាប ។

« វាមិនពិតឬ? មិនបាច់មកប្រកែកមនុស្សឯងនេះបើមិនល្មោភតណ្ហា មិនចង់បានខ្ញុំធ្វើជាប្ដីដល់ញ័រខ្លួនក៏មិនមែនអាត្មានិយមដល់ថ្នាក់ព្រមរៀបការទាំងដែលដឹងថាខ្ញុំមានសង្សាររួចទៅហើយនោះទេ » Jimin

« ខ្ញុំ...ខ្ញុំ.... »
មែនហើយ Jungkook អាត្មានិយមត្រង់ចំណុចនេះ ។
គេដឹងថារាងក្រាស់មានសង្សាររួចទៅហើយ ថែមទាំងស្រឡាញ់គ្នាខ្លាំងទៀតផងហើយម្យ៉ាងទៀតសង្សាររបស់ Jimin គឺជាបុគ្គលិកដែលធ្វើការងារនៅហាងសម្លៀកបំពាក់របស់ Jungkook ។
ប៉ុន្តែព្រោះតែភាពអាត្មានិយមមួយនេះហើយទើបធ្វើអោយ Jungkook យល់ព្រមរៀបការ គេមិនចង់បាត់បង់ឱកាសដ៏ល្អមួយនេះ ព្រោះគេលួចស្រឡាញ់ Jimin មកជាងដប់ឆ្នាំហើយ ថែមទាំងធ្លាប់សារភាពស្នេហ៍ទៀតផង ។ តែក៏ត្រូវបានបដិសេធព្រោះ Jimin ក៏ទៅសារភាពស្នេហ៍នឹងសង្សារដូចគ្នា!!

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookNơi câu chuyện tồn tại. Hãy khám phá bây giờ