ភាគទី ៣០...
- ថ្ងៃអាទិត្យ -
ជាថ្ងៃសម្រាកបែបនេះ អ្នកខ្លះប្រហែលជាប្រញាប់ក្រោកពីព្រលឹមរៀបចំខ្លួនយ៉ាងសង្ហារដើម្បីចេញទៅរកមនុស្សដែលខ្លួនស្រឡាញ់ហើយមែនទេ?
ម្នាក់នោះគឺ Jimin នឹងហើយ...ស្ទុះស្ទាប្រញាប់ប្រញាលខ្លាំងណាស់ ធ្វើមើលខ្លួនឯងទើបនឹងពេញកំលោះ មានស្នេហា
ដំបូងចឹង ។« Koo...ថ្ងៃនេះទំនេរមែនទេ? » Jimin
« អឹម តែពេលល្ងាចបន្តិចខ្ញុំជាប់មានណាត់ហើយ ដូច្នេះបើសិនជាបងមកដើម្បីចង់បបួលខ្ញុំទៅ Date គឺអាចទៅពេលនេះបាន » Jungkook
« ហេតុអីក៏ដឹង?? » Jimin
« ក៏បងបបួលខ្ញុំទៅ Date រាល់ថ្ងៃអាទិត្យនឹងហើយ ឡើងខ្ញុំចំណាំ » Jungkook
« ចឹងតោះ!! »
Jimin ហុចដៃម្ខាងទៅរករាងតូច ព្រោះគេចង់កាន់ដៃគ្នាដូចជាគូស្នេហ៍ ធ្វើបែបនេះហើយទើបកាន់តែស្និតស្នាលនិងមានក្ដីសុខ ។
ទោះបីទៅ Date ក្នុងឋានៈជាមិត្តក៏ដោយ ប៉ុណ្ណឹងវាគ្រប់គ្រាន់សម្រាប់ពេលនេះហើយ ព្រោះនៅពេលខាងមុខ Jimin មិនមែននៅត្រឹមចំណុចនេះទេ...គេនឹងធ្វើអោយរាងតូចត្រឡប់មកប្រើប្រាស់នាមត្រកូលរបស់គេម្ដងទៀតអោយទាល់តែបានហើយក៏មិនមែនជាការបង្ខិតបង្ខំទេ វាត្រូវតែជាការស្ម័គ្រចិត្ត ។« ទៅលេងទីណា? »
Jungkook នឹកលែងឃើញកន្លែងដែលត្រូវទៅហើយ ព្រោះថាពេញមួយទីក្រុងនេះ គេទៅ Date ជាមួយនឹង Jimin ឡើងអស់គ្មានសល់កន្លែងទំនេរទៅហើយ ។
បើចង់ទទួលយកបរិយាកាសប្លែក ក៏មានតែទៅតាមខេត្តម្ដង ប៉ុន្តែពេលវេលាវាខើចពេកទៅមិនទាន់ទេ សោកស្ដាយណាស់!!« បងក៏មិនដឹងដែរ...អូនប្រាប់មកថាចង់ទៅទីណា? បងតាមទាំងអស់ » Jimin
« អស់គំនិតហើយណា បើពួកយើងដើរអស់ហើយនឹង មិនដឹងត្រូវទៅណាបន្តទៀតទេ » Jungkook
« មែនហើយ!! លើកំពូលភ្នំកណ្ដាលទីក្រុងនោះ ពួកយើងមិនដែលឡើងទៅលេងទេ »
រស់នៅទីនេះរយៈពេល 26 ឆ្នាំហើយ Jimin មិនទាំងដែលឡើងទៅម្ដងផង កុំថាឡើយជាមួយសង្សារ តែទៅម្នាក់ឯងក៏មិនធ្លាប់ដែរ ។« អឹម...មែនហើយ!! តោះទៅទីនោះ »
Jungkook ដឹងមកថានៅទីនោះជាកន្លែងដែលល្អឥតខ្ចោះបំផុតដែលអាចមើកឃើញទីក្រុងទាំងមូល អាកាសធាតុត្រជាក់តិចៗអំណោយផលខ្លាំងណាស់ វាហាក់ជារ៉ូមែនទិច សម្រាប់អ្នកដែលទៅលេងជាមួយគូស្នេហ៍ ។
ជាពិសេស យើងអាចទិញមេសោរ ទៅចាក់បញ្ចាំស្នេហ៍នៅបង្កាន់ដៃលើភ្នំនោះទៀតផង...!!

YOU ARE READING
អាពាហ៍ពិពាហ៍រៀបចំ | Jikook ft Yoonkook
Romance« បេះដូងរបស់ខ្ញុំលោតញាប់គ្រប់ពេលដែលនៅក្បែរបង...ហើយក៏គ្មានអ្នកណាអាចធ្វើអោយខ្ញុំមានអារម្មណ៍បែបនេះបានដែរ » Jungkook « ឯងគឺជាកំហុសដ៏ធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំ!! » Jimin Note : - Top Jimin - Bottom Jungkook - Drama ( 😀 So fxcking annoy ) - Mature sen...