ភាគទី ០៩ : ខ្ញុំមិនទាមទារអ្វីពីបងទេ

322 54 7
                                    

ភាគទី ០៩...

  - បន្ទប់ញ៉ាំអាហារ -

  Jimin អង្គុយកាន់កែវតែក្ដៅៗទាំងភ្លឹក ភ្នែកសម្លឹងមើលខ្សែករបស់ Anna ដែលនៅលើតុ គេយល់សប្តិឃើញ Anna មករក ហើយនាងក៏រត់ទៅបាត់ស្រមោល ។
ឯ Jungkook វិញឈរកម្ដៅទឹកដោះគោដើម្បីអោយរាងក្រាស់ញ៉ាំមុនចូលគេង ប៉ុន្តែគិតហើយថាយប់នេះប្រហែលមិនបានគេងទាំងគូនឹង បើ Jimin អង្គុយភ្លឹករាប់ម៉ោងទៅហើយ ។

« ឆាប់ចូលគេងទៅ...ម៉ោង 12 កន្លះហើយ ស្អែកក្រែងបងត្រូវទៅធ្វើការផងមែនទេ? » Jungkook

« ...... »
Jimin ហាក់មិនលឺពីអ្វីដែលរាងតូចនិយាយឡើយ គេនៅតែបន្តអង្គុយសម្លឹងមើលខ្សែកមួយនោះមិនឈប់ នៅក្នុងចិត្តមានរឿងជាច្រើនអោយគិត ណាមួយនឹកដល់ Anna ទៀតផង ។
មិនមែនបានន័យថាគេមិនបានទៅរកនាងនៅមន្ទីរពេទ្យនោះទេ គឺគេទៅជាញឹកញាប់ គ្រាន់តែនាងមិនដឹងខ្លួនឡើយ...ប៉ុន្តែក្នុងយល់សប្តិ នាងអាចនិយាយស្ដី អាចញញឹមបានយ៉ាងស្រស់ស្អាត គេអាចអោបនាងបាន ។
ហើយគេក៏នឹកនាងបែបនេះឯង នឹក Anna ពីមុនដែលតែងតែផ្ដល់ស្នាមញញឹមនិងនិយាយរឿងកំប្លែងជាច្រើនអោយស្ដាប់ គេនឹកនៅពេលដែល Anna កម្ដៅទឹកដោះគោ ធ្វើសូកូឡាក្ដៅនិងធ្វើអាហារអោយគេញ៉ាំ ។

« បងមានស្ដាប់ខ្ញុំទេ..Min?? »
ព្យាយាមស្រែកហៅច្រើនដងដែរតែដូចជាគ្មានបានផលសោះ Jungkook ដកដង្ហើមធំមុននឹងទាញកន្សែងដើរចូលទៅជូតសក់អោយរាងក្រាស់ថ្នមៗ ។

« ធ្វើអី?? » Jimin

« ជូតសក់អោយបងនឹងហើយ...ចូលគេងទាំងសើមបែបនេះមិនល្អទេ » Jungkook

« មិនបាច់មកធ្វើល្អដាក់ខ្ញុំ »
ស្ដាប់សម្ដីនិយាយទៅក៏ដឹងថា Jimin មិនពេញចិត្តជាខ្លាំងដែរ ហៅថាស្អប់តែម្ដងទៅ គេមិនចូលចិត្តពេលដែល Jungkook មកធ្វើល្អ ទន់ភ្លន់ដាក់នោះទេ ។
ព្រោះចរិកពិតរបស់ Jungkook មិនមែនបែបនេះឡើយ គេដឹងច្បាស់តាំងពីដំបូងថាក្មេងម្នាក់នេះកាចឆ្នាស់ឆ្នើម!!

« ភ្លេចហើយឬថាខ្ញុំជាប្រពន្ធរបស់បង? ខ្ញុំត្រូវតែធ្វើតួនាទីអោយបានល្អសម្រាប់ប្ដីបែបនេះហើយ... » Jungkook

« ខ្ញុំមិនដែលចាត់ទុកថាឯងជាប្រពន្ធរបស់ខ្ញុំ...ហើយក៏គ្មានថ្ងៃដែលខ្ញុំទទួលស្គាល់ឯងដែរ » Jimin

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookWhere stories live. Discover now