ភាគទី ២៦ : លោកជាអ្នកណា?

277 44 4
                                    

ភាគទី ២៦...

    មួយសប្តាហ៍ចុងក្រោយនេះ រាងកាយរបស់ Jungkook បាបផ្ដល់សញ្ញាការដឹងខ្លួនមកវិញរបស់គេ ម្រាមដៃទាំងសងខាងចាប់ផ្ដើមកម្រើកតិចៗ ត្របកភ្នែករបស់ហាក់រង្គើរចង់បើក ប៉ុន្តែគេគ្រាន់តែមិនទាន់ដឹងខ្លួនទាំងស្រុង...ប៉ុន្តែដុកទ័របានប្រាប់ហើយថាមិនយូរទេ យ៉ាងច្រើនគឺមួយសប្តាហ៍ជាងបន្តិចប៉ុណ្ណោះគេនឹងដឹងខ្លួនវិញទាំងស្រុងហើយ ។

Jimin គេសម្រេចចិត្តមិនទៅណាទាំងអស់ មិនត្រឡប់ទៅផ្ទះវិញ មិនទៅធ្វើរការអស់ជាងមួយសប្តាហ៍ហើយ ព្រោះគេចង់នៅក្បែររាងតូច គេចង់ធ្វើជាមនុស្សដំបូងដែល Jungkook បើកភ្នែកមកឃើញពេលដែលដឹងខ្លួនមកវិញ ។
Jimin សប្បាយចិត្តណាស់ គេព្យាយាមញ៉ាំបានច្រើនជាងមុន គេអង្គុយអានរឿងប្រលោមលោកអោយអ្នកដែលគេងបិទភ្នែកលើគ្រែស្ដាប់ជារៀងរាល់ថ្ងៃ  ពេលខ្លះក៏បើកចម្រៀងនិងនិយាយពីរឿងអតីតកាល ពេលដែលពួកគេជួបគ្នាដំបូងអីបែបនេះ ។

« ហឹម..... »
សម្លេងក្រហឹមស្រាលបំផុតបានចេញពីមាត់របស់ Jungkook មួយសន្ទុះក្រោយម្រាមដៃក៏ចាប់ផ្ដើមកម្រើក ភ្នែករបស់គេក៏បើកតិចៗតែក្បាលនៅឈឺខ្ទោកៗនៅឡើយ ។

« Koo...?? Jung..kook...អូនដឹងខ្លួនហើយ?? »
ទើបតែចេញពីបន្ទប់ទឹកមិនទាន់ទាំងបានរៀបចំរួចរាល់ផង Jimin ស្រាប់តែបើកភ្នែកធំៗ ពេលដែលគេឃើញរាងតូចគេងបើកភ្នែកមើលមកគេដោយទឹកមុខងឿយឆ្ងល់ ។
នេះហើយ...ជាអ្វីដែលគេត្រូវការ រយៈពេលជាង 5 ខែមកនេះ ទីបំផុតគេអាចឃើញរាងតូចក្រោកមកវិញ!!

« អឺ...!! »
រកតែ Jungkook និយាយអ្វីបន្តមិនទាន់ រាងក្រាស់ស្ទុះរត់មកទាញដៃរបស់គេថើបយកៗ ទឹកភ្នែកហូរស្រក់ម៉ាត់ៗ ផ្ដិតបបូរមាត់លើថ្ពាល់របស់គេទាំងសងខាង ។

« ចាំបងទៅហៅពេទ្យអោយមកពិនិត្យអូនម្ដងទៀត..ចាំនៅទីនេះសិនណា បងទៅតែមួយភ្លែតទេ »
Jimin ញញឹមបន្តិចឆ្លៀតអង្អែលក្បាលរបស់ប្រពន្ធសម្លាញ់ មុននឹងរត់ចេញទៅខាងក្រៅហៅ D.c Choi ដែលជាដុកទ័រមើលថែជំងឺរបស់រាងតូចផ្ទាល់ ។

     ក្រោយពីការត្រួតពិនិត្យមើលម្ដងទៀត D.c Choi ក៏ចេញទៅវិញទុកអោយអ្នកជំងឺរបស់គាត់បានសម្រាកយកកម្លាំងបន្ថែម ។

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft Yoonkookحيث تعيش القصص. اكتشف الآن