ភាគទី ៣៣ : ខ្ញុំមិនមែនល្ងង់ [ M ]

299 38 12
                                    

ភាគទី ៣៣...
[ M ] តែម៉ាញិបហ្អេ៎ 😝

    ផ្ទះលំហែមួយនេះគឺជាប់នឹងឆ្នេរសមុទ្រ ចាប់បានទេសភាពដ៏ស្រស់ស្អាតនិងអស្ចារ្យបំផុត នេះបើនិយាយពីតម្លៃផ្ទះវិញមិនក្រោមខ្ទង់ រយលាន ទេណា...ទំហំធំ ទីធ្លាក៏ទូលាយខ្លាំងម្យ៉ាងទៀត អោយនិយាយយ៉ាងមិចទើបយល់?? វាអស្ចារ្យ!!
Jungkook មិនទាន់រួចខ្លួនទេ មកដល់សមុទ្រចាត់ទុកថាមានអារម្មណ៍ស្រឡះខ្លួនបន្តិចហើយតែក៏ត្រូវ Jimin ដើរមកបីទៅទម្លាក់លើពូកមួយទំហឹង ស្ទើរតែបាក់ខ្នងប្រេះជាកំណាត់ហើយ។
ប្រុសម្នាក់នេះ ស៊ីស្អីទើបកម្លាំងខ្លាំងដូចដំរី លើកបោះ ចាប់បោកធ្វើមើលតែគេនេះជាកង្កែប?? កើតឆ្កួតពិតមែនហើយ!!

« អូយ...!! »
ក្បាលឈ្ងប់នឹងខ្នើយ ខ្លួនរមួលទាំងឈឺចាប់ Jungkook បញ្ចេញសម្លេងស្រាលមុននឹងនឹងស្ទុះបើកភ្នែកសម្លឹងមើលមនុស្សដែលបោះគេមកមុននេះ...និយាយមែន បើមានកម្លាំងស៊ូឈ្នះ ច្បាស់ជាក្រោកទៅវ៉ៃវិញហើយតែស៊យត្រង់វ៉ៃមិនឈ្នះទើបសម្ងំនៅស្ងៀម អោយបោះបោកតាមចិត្ត!!

« ឈឺហ្អេស៎?? » Jimin

« បងបោះខ្ញុំម្លឹងៗដែលថាមិនឈឺ? »
Jungkook ច្រត់ដៃនឹងពូកទប់កម្លាំងក្រោកមកអង្គុយតមាត់នឹងរាងក្រាស់វិញ គេសម្លឹកមុខដែលពោរពេញដោយស្នាមញញឹមចុងមាត់យ៉ាងកំហូចរបស់ Jimin !!

« ចឹងត្រៀមខ្លួនទទួលការដាក់ទោសឈុតធំឬនៅ? » Jimin

« ដាក់ទោសអ្វី? ប្រាប់ហើយថាខ្ញុំមិនបានធ្វើអ្វីខុស ហេតុអីខ្ញុំត្រូវអោយបងមកដាក់ទោសខ្ញុំ? » Jungkook

« មិនចាំបាច់ត្រូវបញ្ជាក់នោះទេ បងដឹងថាអូនមិនមែនល្ងង់ដល់ថ្នាក់មិនយល់អ្វីឡើយ? » Jimin

« ព...ពួកយើងត្រឹមជាមិត្តទេ!! »
មែនហើយ Jungkook អត់បានល្ងង់ដល់ថ្នាក់មិនយល់អ្វីទេ ហើយក៏ឈប់ល្ងង់ក្នុងរឿងស្នេហាទៀតដែរ គេគ្រាន់តែត្រូវការឋានៈមួយដ៏ពិតប្រាកដពីមនុស្សដែលតាមហួងហែងគេប៉ុណ្ណោះ បើត្រឹមជាមិត្តដដែល ឈប់ខ្វល់ខ្វាយដល់ថ្នាក់នេះទៅ...ទោះបីស្និតស្នាលយ៉ាងណា ក៏មិត្តមិនធ្វើបែបនេះដែរមែនទេ?

« តាំងពីដឹងខ្លួនមក តើទង្វើរត្រង់ណាខ្លះដែលបងបញ្ជាក់អោយអូនដឹងថាពួកយើងត្រឹមជាមិត្ត? ការមើលថែ ក្ដីបារម្ភនិងភាពកក់ក្ដៅដែលបងផ្ដល់អោយ ប៉ុណ្ណឹងវាមិនទាន់ច្បាស់លាស់សម្រាប់អូនគិតមកលើបងលើសពីមិត្តមិនបាន? » Jimin

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookDove le storie prendono vita. Scoprilo ora