ភាគទី ២៩...
ជាងពីរខែហើយដែល Jungkook ចេញពីមន្ទីរពេទ្យ ពេលនេះគេរស់នៅជាមួយនឹងបងប្រុស តែពេលខ្លះក៏ទៅលេង Immi រួចគេងនៅផ្ទះរបស់ Jimin ពីរទៅបីថ្ងៃទើបត្រឡប់មកវិញ ។
តែភាគច្រើនគេចូលចិត្តចំណាយពេលវេលាទៅគេងនៅផ្ទះរបស់ Yoongi ច្រើនជាងនៅរៀងរាល់ថ្ងៃសម្រាក ពួកគេមើលរឿងជាមួយគ្នា គូររូប លេងឧបករណ៍ភ្លេងនិងធ្វើអាហារជាមួយគ្នា ។Jungkook ត្រឡប់មកមើលថែហាងរបស់គេវិញ ហើយគ្រប់យ៉ាងគឺរលូនយ៉ាងល្អតែម្ដង គេពូកែជាងមុនទៅទៀត ហើយពេលនេះក៏រកឃើញចំណូលចិត្តថ្មី...វាគឺជាការរាំ ។
ជាពិសេស គេហាក់មានអារម្មណ៍ពិសេសពេលនៅក្បែរៗ Yoongi ចឹងហៅថាចូលចិត្តតែម្ដងទៅ តែមិនទាន់ចូលដល់ពាក្យថាស្រឡាញ់នោះទេ ។- ផ្ទះរបស់ Jimin -
« អូហូ...បងរាំឡូយមែន!! »
Immi ចូលចិត្តរាំ ហើយពេលនេះនាងក៏មាន Jungkook មករាំលេងជាមួយគ្នាទៀត តែនាងមិនសរសើរបងប្រុសម្នាក់នេះមិនបានទេ ពូកែរាំខ្លាំងណាស់ ។
ចូលបានគ្រប់ប្រភេទតន្រ្តីរាំបែបគួរអោយស្រឡាញ់ក៏សម បែប Hip hop ក៏សម ហើយជាពិសេសកាន់តែសាកសមនឹងបទដែលសិចស៊ី...ម្យ៉ាងទៀត ពេលច្រៀងសម្លេងរបស់ Jungkook ទន់ ពីរោះខ្លាំងណាស់!!« ហិហិ...ឯងចូលចិត្តឬ? »
Jungkook បែរមកញញឹមដាក់ប្អូន ទាំងដែលដៃរវល់តែយកក្រដាសមកជូតញើសដែលហូរស្រក់ពេញកញ្ចឹងក ជាពិសេសគឺនៅលើថ្ងាសនិងមុខពេញតែម្ដង ។
សើមដល់អាវទៀតផង...ឡើងជោគដល់ថ្នាក់អាចមើលឃើញដល់សាច់ខ្នងសខ្ចី ព្រោះតែពេលនេះ Jungkook ពាក់អាវស ស្ដើងខ្លាំងមែនទែន !!« ពិតមែនហើយ ជាពិសេសពេលដែលបងរាំបទសិចស៊ី...និយាយមែន កុំតែបងជាបងប្រុសរបស់ខ្ញុំទេ មិនចឹងខ្ញុំញ៉ែយូរបាត់ហើយ » Immi
« ការ៉េមបីដើមរសជាតិសូកូឡា » Jungkook
« អរគុណ...!! » Immi
« ក្បាលខូចណាស់ នាងល្អិតឯងនេះ » Jungkook
« តែខ្ញុំសរសើរពិតៗ » Immi
« អឹម ឯងក៏ពូកែដែរ...ខំប្រឹងរៀនរាំបន្តិចទៀតទៅ អនាគតគឺតារាតែម្ដង » Jungkook
« ចាំខ្ញុំបេះកុលាបអោយបីទងវិញ » Immi
« អរគុណ..ហិហិ... » Jungkook

YOU ARE READING
អាពាហ៍ពិពាហ៍រៀបចំ | Jikook ft Yoonkook
Romance« បេះដូងរបស់ខ្ញុំលោតញាប់គ្រប់ពេលដែលនៅក្បែរបង...ហើយក៏គ្មានអ្នកណាអាចធ្វើអោយខ្ញុំមានអារម្មណ៍បែបនេះបានដែរ » Jungkook « ឯងគឺជាកំហុសដ៏ធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំ!! » Jimin Note : - Top Jimin - Bottom Jungkook - Drama ( 😀 So fxcking annoy ) - Mature sen...