ភាគទី ១២...
« ចុះ...!! »
Jimin ឈប់ឡានកណ្ដាលផ្លូវរួចក៏ដេញរាងតូចអោយចុះចេញ« ទៅណា?? » Jungkook
« អោយចុះ!! »
Jimin ស្រែកសម្លុតម្ដងទៀតទើប Jungkook ព្រមចុះចេញពីឡាន តែគេក៏មិនបានដើរទៅណាឆ្ងាយឡើយគឺនៅជិតៗនឹងដដែល ។« បង...បង...!! Jimin...ធ្វើ...អី? អាយ...!! »
Jungkook បើកភ្នែកភ្លឹះៗ លេបទឹកមាត់ក្អឹកៗមុននឹងដើរថយក្រោយជារឿយៗនៅពេលដែលឡានបើកយឺតៗតម្រង់មករកគេ...តែយូរៗទៅ ឡានក៏ចេះតែបើកមកលឿនទៅៗដើម្បីដេញបុកតែម្ដង ។« រត់ទៅ...រត់អោយលឿន!! » Jimin
« អូយ... »
Jungkook ព្យាយាមរត់ រត់ដួលៗតែក៏ប្រឹងក្រោកឡើងហើយរត់ម្ដងទៀត ឡាននោះក៏ចេះតែបើកដេញតាម...!!
គេស្រក់ទឹកភ្នែកម៉ាត់ៗមិនដែលគិតទេថា Jimin មិននឹងធ្វើរឿងអស់នេះ គេខំរត់ផង គេចផង បិះស្លាប់បិះរស់...។« រត់ទៀតទៅ!! » Jimin
« ហ៊ឹក..ហ៊ឹក... »
Jungkook រត់ដួលម្ដងទៀត តែលើកនេះក្រោកលែងរួចហើយព្រោះគេហត់ស្ទើរតែ់ុតដង្ហើម ចំណែកឯ Jimin វិញបង្វែងឡានតម្រង់មករកគេរួចក៏ជាន់ហ្រ្វាំងបើកសម្ដៅមករកបុកតែម្ដង...។« Sh!t... »
Yunho ប្រលែងដៃពីប្អូនស្រីទុកអោយនាងឈរចាំនៅម្ខាង ឯគេវិញក៏ស្ទុះរត់ទៅទាញ Jungkook ចេញពីលើថ្នល់ ដួលទាំងពីរនាក់ទៅលើស្មៅ ។
មិញនេះគេភ័យស្ទើរតែគាំងបេះដូងទៅហើយព្រោះឡានដែល Jimin បើកមិនបង្អង់ល្បឿនឡើយ គឺសម្ដៅមកបុក Jungkook តែម្ដង...តែតាមពិតទៅ Jimin គេក៏ប្រញាប់ជាន់ហ្រ្វាំងមិនអោយបុក Jungkook ស្រាប់ទៅហើយ ។« ហ៊ឹក...ហ៊ឹក...!! »
Jungkook យំខ្លាំងណាស់ ទោះឈឺជើងដែលដួលហើយហត់យ៉ាងណាក៏លែងមានអារម្មណ៍ដឹងដែរ ព្រោះគេភ័យស្ទើរគាំងបេះដូងប នេះបើមិនបាន Yunho ជួយច្បាស់ជា Jimin បើកបុកពិតមែនផងក៏មិនដឹង ។« មិនអីទេៗ...ខ្ញុំនៅទីនេះហើយ...បងមានសុវត្ថិភាពហើយ លែងអីហើយឈប់យំៗ »
Yunho អោបរាងតូចជាប់ទ្រូង គេលួងលោមដោយសម្ដីផ្អែមល្ហែម អោបផងថើបផងដើម្បីអោយ Jungkook ត្រជាក់ចិត្តនិងឈប់ភ័យ ។ចំណែក Jimin វិញគេកាន់តែខឹងខ្លាំងជាងមុនទៀតតែក៏សុខចិត្តបើកឡានទៅផ្ទះវិញ រង់ចាំទៅបញ្ចេញកំហឹងបន្ថែមដាក់ Jungkook នៅផ្ទះតែម្ដង !!

ESTÁS LEYENDO
អាពាហ៍ពិពាហ៍រៀបចំ | Jikook ft Yoonkook
Romance« បេះដូងរបស់ខ្ញុំលោតញាប់គ្រប់ពេលដែលនៅក្បែរបង...ហើយក៏គ្មានអ្នកណាអាចធ្វើអោយខ្ញុំមានអារម្មណ៍បែបនេះបានដែរ » Jungkook « ឯងគឺជាកំហុសដ៏ធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំ!! » Jimin Note : - Top Jimin - Bottom Jungkook - Drama ( 😀 So fxcking annoy ) - Mature sen...