EP 1: អតីតកាល

1K 128 7
                                    

ផាំង
" អៃយ៉ូយ "

ក្មេងប្រុសម្នាក់កំពុងជិះទោងសុខៗក៏ស្រាប់តែមានឈើតូចមួយគប់មកចំក្បាលរបស់គេ ហើយគេក៏ងើយមុខឡើងទៅមើលថាតើនរណាគេហ៊ានគប់ក្បាលគេ

" នែក្មេងតូចម៉េចក៏ឯងគប់ក្បាលយើងបែបនេះ នេះក្បាលមនុស្សណាសំណាងហើយជាឈើតូចបើជាឈើធំវិញយើងវៃមិនដឹងចាស់ក្មេងទេវើយ " ក្មេងប្រុសចាប់ផ្ដើមនិយាយទៅកាន់អ្នកម្ខាងទៀតហើយតាមតែមើលរូបរាងទៅគេមានមាឌល្អិតហើយតូច (តឿ) ទើបគេហៅក្មេងតូច

" បើដឹងថាសំដីលូយបែបនេះយើងរើសឈើអាធំគប់ក្បាលឯងឲ្យបែកតាំងពីដំបូងបាត់ " ក្មេងម្នាក់នោះនិយាយទាំងច្រត់ដៃទាំងពីរ

" ឆឹស!! សម្ដីលូយគ្រាន់បើនេះចង់មានរឿងហើយមើលទៅ ឯងរករឿងខុសមនុស្សហើយវើយ នេះឯងមានដឹងថាយើងជានរណាទេអាក្អូន " ក្មេងប្រុសនោះនិយាយទាំងខឹងហើយដើរតិចៗទៅរកអ្នកម្ខាងទៀត

" យើងមិនដឹងថាឯងជានរណាកូននរណាអីទេវើយ យើងមិនខ្វល់ យើងដឹងតែថាឯងមកដណ្ដើមកន្លែងរបស់យើង កន្លែងនេះគ្មាននរណាហ៊ានមកអង្គុយលេងផ្ដេសផ្ដាសដូចជាឯងទេ ព្រោះគ្រប់គ្នាគេដឹងថាមានម្ចាស់ហើយ ហើយម្ចាស់កន្លែងនេះក៏ជាយើងផងដែល " ក្មេងតូចនោះនិយាយទាំងលើកដៃចង្អុលមុខខ្លួនឯង

" កន្លែងរបស់ឯងអ៊ីចឹងហេស..ឆឹស!! ឯណាមិចក៏មិនឃើញមានឆ្លាក់ឈ្មោះអីសោះន៎ តែថាអេ៎កន្លែងមួយនេះដូចជាដាក់ផ្លាកលក់ដីមកជាយូរហើយតើ ម្ចាស់ដីគេឲ្យលក់ឲ្យអាល្អិតឯងពីពេលណាមក " គេនិយាយទាំងឌឺ

" ទិញពីពេលណាក៏ដោយឯងកុំមកចេះ តែថាកន្លែងនេះជាកន្លែងរបស់យើងទេ យើងតែងតែមកលេងជាប្រចាំឯងគ្មានសិទ្ធមកដណ្ដើមកន្លែងលេងយើងទេ "

" aww ចែកគ្នាលេងផងទៅមិនបានហេស មនុស្សអីចិត្តអាក្រក់មេស " ក្មេងប្រុសនោះនិយាយបែបឌឺដង

" ឯងឈ្មោះអី !! ខ្លួនតូចតឿបែបនេះមិនសមសម្ដីឈ្លើយបែបនេះសោះ តាមតែមើលទៅអាយុប្រហែល ១១ -១២ រៀនថ្នាក់ទី ៥ អីទេមើលទៅ " គេនិយាយទាំងសើច

" នែអាឡប់ !! យើងមិនមែនក្មេងបឋមទេវើយ ឃើញមានតូចបែបនេះតែយើងទី ១០ ហើយ "

UnmemorableWhere stories live. Discover now