EP 15: កុំទៅចោលបងបានទេ

700 93 30
                                    

++ ពេលរសៀល

ជុងវ៉ុនត្រឡប់មកខុនដូររបស់គេនិងជេយ៍វិញតាមធម្មតាធ្វើដូចគ្មានរឿងអ្វីអញ្ចឹងទាំងដែលក្នុងចិត្តគេទាំងឈឺទាំងស្មុគស្មាញជាខ្លាំង

" ជុងវ៉ុនអូនមកវិញលឿនម្លេសមិននៅលេងជាមួយស៊ូនូសិនទេហេស ??" ជេយ៍ចេញពីធ្វើការវិញទើបប្រញាប់មករាងតូចសួរទាំងញញឹមដាក់គេ

" មិនស្រួលខ្លួន " ជុងវ៉ុនឆ្លើយហីៗ

" តើមាត់អូនកើតអីនិង? ឬទៅត្រូវអីមក ?? " ជេយ៍និយាយនៅពេលបានឃើញកែវមាត់របស់ រាងតូចបែកហើយឡើងជាំ

" គ្មានអីទេ " ជុងវ៉ុន ព្យាយាមគេចមិនចង់អោយ នាយសួរនាំអ្វីទៀត

"បែកដល់ថ្នាក់នេះហើយនៅថាគ្មានទៀតឬ " ជេយ៍

" ប្រាប់ហើយថាគ្មានអីទេលោកកុំមកចេះដឹងរឿងខ្ញុំពេក បានទេ ?!" ជុងវ៉ុនគ្រវាសដៃរបស់ ជេយ៍ ចេញពេលដែលនាយបានលូករកមកចាប់មុខខ្លួនទើប ធ្វើអោយគេជ្រុលមាត់ស្រែកដាក់នាយមួយទំហឹង

"បងសូមទោស " ជេយ៍ដឹងថាខ្លួនឯងខុសដែលចេះដឹងសួរនាំ គេជ្រុលពេកប៉ុន្តែគ្រប់យ៉ាងគឺដោយសារតែចិត្តស្រលាញ់ ហើយបារម្ភពីគេទើបនាយសួរនាំ

" ហ៊ើយ! " ជុងវ៉ុន ស្ទើរតែរកយំទៅហើយតែ ប្រញាប់សម្រួលអារម្មណ៍វិញទាំងដែលការពិតគេក៏មិន ចង់ធ្វើបែបហ្នឹងប៉ុន្តែព្រោះហេតុផលទើបគេត្រូវធ្វើ។

" អូនគិតថាបងគួរតែបញ្ឈប់ក្តីស្រលាញ់ដែលបងមានអោយអូនទៅ " ជុងវ៉ុនប្រាប់ហើយបែក្រោយរកដើរចេញ ព្រោះទឹកភ្នែកគេកំពុងហូរចុះមកច្រើនជាងទើបគេមិនចង់អោយអ្នក ម្ខាងទៀតបានឃើញ

" បងគ្មានថ្ងៃឈប់ឡើយមិនថាយូរប៉ុណ្ណានោះទេបងនៅតែ ចាំ! ចាំរហូតដល់ ជុងវ៉ុន ព្រមតបស្នងក្តីស្រលាញ់អោយមកបងវិញ " ជេយ៍

" ដូចគ្នា! ខ្ញុំនៅតែនិយាយពាក្យដដែលខ្ញុំមិនអាច ស្រលាញ់បងបានទេ " ជុងវ៉ុននិយាយទាំងមិនងាកក្រោយមុននឹងដើរចេញទៅ

" ហេតុអី? តើនៅទីនេះមាននរណាធ្វើអ្វី អូនមែនទេ? ឬមួយមានអ្នកណានិយាយអ្វីធ្វើអោយ អូន មិនពេញចិត្ត ឬក៏បងសួរនាំ ជុងវ៉ុនច្រើនពេកធ្វើអោយ អូនធុញ? បើសិនជាបែបហ្នឹងបងសូមទោសលើកក្រោយបងនឹងឈប់ " ជេយ៍ ងើបឈរដើរទៅចាប់ដៃជុងវ៉ុន

UnmemorableWhere stories live. Discover now