EP23 : ប្រច័ណ្ឌ

503 79 3
                                    

" បងៗ យប់នេះគេប្រារព្ធពិធីបុណ្យភូមិ បងទាំងពីរ ចូលរួមដែរទេ ? "ល្អិតតូចម្នាក់ រត់មកសួរជេគនិង សុងហ៊ុនដែលកំពុងកាន់ឈើឬស្សីបេះផ្លែឈើ។

" ហ៊ឹម ? ឯងសួរបងមែនទេ ? " ជេគចង្អុលមុខខ្លួនឯងដើម្បីបញ្ជាក់ថា ក្មេងតូចម្នាក់នេះកុំពុងនិយាយជាមួយអ្នកណា ព្រោះនៅក្បែរនេះមិនមែនមានតែគេទេ នៅមាន សុងហ៊ុននិងអ្នកភូមិផ្សេងៗទៀត

"  គឺនិយាយជាមួយបងទាំងពីរនាក់នឹងហើយ ! "

" អ៎...ប៉ុន្ដែបងមិនដឹងថាពីធីនោះជាស្អីផង ? "

" មិនបាច់បារម្មណ៍ទេ ពីធីហ្នឹងធ្វើឡើងសម្រាប់អ្នកនៅក្នុងភូមិរាំលេងកម្សាន្តជាមួយគ្នា និងបរិភោគអាហារឆ្ងាញ់ៗទៀតផង និយាយទៅខ្ញុំធានាថាសប្បាយ ! " ល្អិតតូចនិយាយផងធ្វើកាយវិការផង ខណៈកំលោះទាំងពីរបានតែសម្លឹងមុខគ្នាទៅវិញទៅមក។

"មានអីល្អតើ បើចង់ទៅក៏ទៅៗ តែខ្ញុំសុំមិនចូលរួម " សុងហ៊ុន តបទាំងទឹកមុខរាបស្មើរដូចរាល់ដង ហើយ បន្តធ្វើការងារបស់ខ្លួន។

ចំណែកឯជេគ លួចសម្លក់គេក្នុងចិត្តគិតថា ប្រុសអីមួយថ្ងៃៗមុខមិនដែលរីក គិតតែពីសំងំ នៅក្នុងខ្ទម បែកពីខ្ទម10ជំហ៊ានមិនបាន។ សម្រាប់ ជេគគេធុញសឹងស្លាប់ទៅហើយ មិនដឹងថា ពេលណា បានចេញពីភូមិនៅក្នុងព្រៃជ្រៅនេះទេ ហើយក៏ឆ្ងល់ថា ពេលណាដែលជំនួយគេមកដល់ដែរ។

++ skip

មេឃដែលមុននេះមានពន្លឺត្រជៈត្រចង់ ស្រាប់តែប្រែជាងងឹតបន្តិចម្ដងៗ រហូតដល់បាត់អស់ស្រមោលព្រះអាទិត្យ។ ថ្ងៃនេះជាថ្ងៃ ១៥កើត ក៏ជាថ្ងៃដែលសមាជិករស់នៅក្នុងភូមិគ្មានឈ្មោះពិតប្រាកដមួយនេះ ប្រារព្ធពិធីបុណ្យភូមិ។ ពេលវេលាសប្បាយកម្ររកបាន យ៉ាងនេះ ជេគនិង សុងហ៊ុនបែរជាគ្មានឱកាសបានចូលរួម ព្រោះកូនប្រុសរបស់លោកអ៊ុំដែលជួយពួកគេបានត្រឡប់ មកពីរកស៊ីនៅឯនាយវិញ ដូចច្នេះទើបពួកគេប្រញាប់ពឹងពាក់កំលោះម្នាក់នោះឲជួយនាំពួកគេចាកចេញពីទីនេះ។

" ហេតុអីក៏មកដល់ចំពេលសប្បាយទៅវិញ ហ៊ឺស! " ជេគ រអ៊ូរតិច។ គេគិតថានឹងបានចូលរួមពិធីបុណ្យនោះទៅហើយតែបែរជាគ្មានឱកាស។ ចំណែក សុងហ៊ុនបានតែក្រវីក្បាលនិងចរឹតកូនក្មេងមិនចេះធំរបស់ ជេគ ។ 

UnmemorableDonde viven las historias. Descúbrelo ahora