ឡានពណ៌ខ្មៅរលើបរលោងមួយគ្រឿងក៏បានបើកចូល មកក្នុងបរិវេណភូមិគ្រឹះត្រកូល ផាក ។ បុរសស្រោមមុខទាំងនោះក៏សែង យ៉ុន ចេញពីខាងក្នុងឡានរួចយកគេ ទៅបន្ទប់ក្រោមដី។
" ចៅហ្វាយ...ខ្ញុំនាំគេមកហើយទាន!! " កូនចៅរបស់ សុងហ៊ុនម្នាក់ក៏ចូលមកជម្រាបដល់ចៅហ្វាយរបស់នាយ ដែលអង្គុយធ្វើការចុច laptop ឲ្យញាប់ដៃនោះឲ្យបាន ដឹងថានាយនិងគ្នីគ្នាគេឯទៀតបានធ្វើតាមនាយជា ចៅហ្វាយបញ្ហារួចហើយ។
" មើលការខុសត្រូវវាឲ្យបានល្អ បន្តិចទៀតបងជេយ៍ មកដល់យើងនឹងទៅ "
" បាទចៅហ្វាយ " នាយជាកូនចៅឱនគំនាបរួចក៏ចេញទៅ
++Skip
( វីឡាហាន )
ពេលនេះនៅក្នុងវីឡារបស់ហានប៊ីន គឺមានសភាពស្ងប់ស្ងាត់ព្រោះហានប៊ីនរស់នៅទីនេះតែពីរនាក់ដាយ៉ុនប្អូនស្រីរបស់ហានប៊ីន និងអ្នកបម្រើប៉ុន្មាននាក់ប៉ុណ្ណោះ ។
សុខៗឡានទំនើបមួយគ្រឿងដែលជារបស់ ជីហុន ក៏បានបើក មកដល់ក្នុងបរិវេណវីឡា ហាន នាយប្រញាប់ប្រញាលបើកទ្វារចេញមករួចក៏ដើរចូលសម្ដៅទៅខាងក្នុងទាំងគ្មាន ការអនុញ្ញាត។
" លោក ហាន នៅឯណា ?? " ជីហុន ស្រែកសួរឡើង ខ្លាំងៗខណៈដែល ដាយ៉ុន ជាប្អូនស្រីរបស់ម្ចាស់វីឡាក៏ចុះ មកខាងក្រោមល្មម។
" បងប្រុសខ្ញុំមិននៅទេ!! ចូលមកខាងក្នុងឲ្យមានសណ្តាប់ធ្នាប់ ចេះសមរម្យដាក់ម្ចាស់ផ្ទះគេផងកុំចេញមកស្រែកក្ដែងៗ ធ្វើមានតែឯងនៅទីនេះ " នាងតូចចោលមួយប្រយោគ ទៅកាន់នាយធ្វើឲ្យនាយកាន់តែឡើងកម្ដៅម៉ូម៉ៅជាខ្លាំង មនុស្សកំពុងតែធុញថប់រញ៉េរញ៉ែជាមួយនឹងរឿងការងារទាំងនោះផងមកដល់ក៏ត្រូវទទួលយកប្រយោគរបស់នាង តូចម្នាក់នេះទៀត។
" នាងជាស្អី ?? មានសិទ្ធិអីមកបញ្ជាយើង ?? " ជីហុន ស្រែកសួរនាងខ្លាំងៗចំពេលដែលហានប៊ីនក៏ចេញមកពីធ្វើការល្មមទើបគេដើរចូលមកខាងក្នុង ឃើញនាយនិងប្អូនស្រីនៅឈរទល់មុខគ្នា តទល់សម្តីគ្នា តែម្តង។
" លោក ហាន "
" លោកធ្វើការយ៉ាងម៉េចបានជាឲ្យរឿងទៅជារញ៉េរញ៉ៃខូចផែនការយើងអស់បែបនេះ ?? ថែមទាំងពេលនេះអាយ៉ុនកូនចៅលោកក៏មិនដឹងជាបាត់ក្បាលទៅណាដែល " ជីហុនស្រែកសម្លុតហានប៊ីន
ព្រមទាំងកំបួច.កអាវរបស់ហានប៊ីនទៀតផង។ នាយហ៊ានធ្វើបែបនេះបានក៏ព្រោះតែហានប៊ីន ជាមនុស្សដើរតាមបម្រើប៉ារបស់នាយធ្វើតាមការ បញ្ជាពីគ្រួសារត្រកូល ផាក មកទាំងអស់។
YOU ARE READING
Unmemorable
Fanfictionនៅតែនឹក នៅតែចងចាំ នៅតែមិនអាចបំភ្លេចបាន នៅតែស្ដាយ តែចុងក្រោយមានតែពាក្យថាសុំទោសប៉ុណ្ណោះ 💔❤️🩹 Unmemorable ជាសាច់រឿងថ្មីមួយបែបទៀតដែលជាសាច់រឿងឆ្លុះបញ្ចាំងពីសេ្នហាដ៍សែនជូរចត់កំសត់អារម្មណ៍របស់ក្មេងប្រុសពីរនាក់ ។ #jaywon Start : 10/11/2022 End : 29/01...