និយាយពីជេគនិងសុងហ៊ុនឯនេះវិញពេលនេះគឺថាពួកគេទាំង២គឺបានមកដើរតាមខេត្តព្រោះថាលោកផាកបានបញ្ជាមក...
នៅតាមដងវិថីផ្លូវលំស្ងាត់ច្រងំ មេឃក៏ចាប់ផ្តើមងងឹត ព្រោះពេលនេះម៉ោង6ឈាងចូលម៉ោង7ទៅហើយ ណាមួយផ្លូវនេះជាផ្លូវក្រៅក្រុងទើបកម្រមានឡានបរកាត់ នៅម៉ោងនេះ ជាហេតុធ្វើឲទិដ្ឋភាពសងខាងផ្លូវទៅជា ងងឹតបន្តិចម្ដងៗ។ បើក្រឡេកមើលមកសភាពក្នុងឡាន សេរីទំនើបមួយគ្រឿងនេះវិញ មានឮតែសមម្លេងម៉ាស៊ីន ត្រជាក់វ៉ូៗ និងខ្យល់ដង្ហើម ក្រៅពីនេះគ្មានអ្វីទាំងអស់ ព្រោះតែម្នាក់ៗរមែងស្ងាត់រាងៗខ្លួន។ សុងហ៊ុន រវល់កាន់ចង្កូតឡានសម្លឹងមើលទៅផ្លូវ រីឯ ជេគវិញរវល់ងាកមើលសម្លឹងទៅទេសភាពខាងក្រៅដែលគ្មានអ្វីសោះមានតែ ផ្ទៃមេឃស្រអាប់ពណ៌ខ្មៅជុំវិញ។ មានពេលខ្លះគេដកទូរសព្ទ័ចេញមកឆាតទៅនេះនោះ ហើយក៏មើលអ្វីផ្សេងៗ ទៀតរហូតគេងលក់មិនដឹងខ្លួន។
មេឃកាន់តែយប់ងងិត ធ្វើឲ្យសុងហ៊ុន រាងពិបាកមើលផ្លូវបន្តិច ព្រោះមានពេលខ្លះផ្លូវកោង ជួនកាលមានក្រឡុកទៀតធ្វើដំណើរតាមផ្លូវយប់បែបនេះ សុងហ៊ុនមិនសូវចំណូលប៉ុន្មានទេ។ ដំបូងគេគិតថានឹងប្រឹងរូតរះចេញ មកឲ្យបានពីភ្លឺបន្តិច ព្រោះធ្វើដំណើរតាមខេត្តត្រូវ ចំណាយពេល4ទៅ5 ម៉ោង។ ដល់ពេលឥឡូវនេះម៉ោង ប្រាំបីយប់ទៅហើយទើបតែបានដល់ពាក់កណ្តាលផ្លូវ ប៉ុណ្ណោះ។ រីឯអ្នកដែលបង្កបញ្ហានាំទុក្ខដល់គេបែរជាសង្ងំ ដេកលក់យ៉ាងស្កប់ស្កល់ ដូចជាគ្មានជំពាក់អ្នកណាមួយរៀល។ សុងហ៊ុន បានតែដកដង្ហើមតានតឹងក្នុងចិត្ត គេមាន អារម្មណ៍ថាដូចជាល្វើយ ក្រោយពីអង្គុយបើកឡាន អស់រយះពេល3ម៉ោងទៅហើយ បើមិនព្រមចុះសម្រាក ផឹកទឹកផឹកអីពេលនេះទេ គេច្បាស់ជាបើកឡានងោករ៉េ
ចង្កូតមិនខាន។ រាងក្រាស់បន្ថយល្បឿនតិចៗពេលដែល ឃើញកន្លែងសម្រាកនៅត្រង់ស្តាំដៃចង្កូតរបស់ខ្លួន គេបត់ចូលទៅជ្រកក្រោមម្លប់ឈឺធំមួយដែលមានកៅអី និងតុតូចមួយទុកសម្រាប់ឲ្យអ្នកធ្វើដំណើរផ្លូវឆ្ងាយចុះ សម្រាក។ គេរហ័សពន្លត់ម៉ាស៊ីតែទុកភ្លើងឡានសម្រាប់បំភ្លឺ។ ហើយគេចុះពីឡានបិទទ្វារគ្រាំង ដែលជាហេតុធ្វើឲអ្នកកំពុងដេកយល់សប់ល្អស្រាប់តែភ្ញាក់ឡើងក្រញាង។
VOCÊ ESTÁ LENDO
Unmemorable
Fanficនៅតែនឹក នៅតែចងចាំ នៅតែមិនអាចបំភ្លេចបាន នៅតែស្ដាយ តែចុងក្រោយមានតែពាក្យថាសុំទោសប៉ុណ្ណោះ 💔❤️🩹 Unmemorable ជាសាច់រឿងថ្មីមួយបែបទៀតដែលជាសាច់រឿងឆ្លុះបញ្ចាំងពីសេ្នហាដ៍សែនជូរចត់កំសត់អារម្មណ៍របស់ក្មេងប្រុសពីរនាក់ ។ #jaywon Start : 10/11/2022 End : 29/01...