EP 24: មិនឲ្យស្រីណាមើលក្រៅពីអូន

505 66 3
                                    

នៅក្នុងឡានមានសភាពស្ងាត់ច្រងំ ខណះ សុងហ៊ុន កំពុងតែ អន្ទះអន្ទែងក្នុងចិត្ត។ ក្នុងចិត្តគេគិតថា ពិន្ទុះល្អមួយ មិនទាន់សន្សំបានផង ឥឡូវមកបន្ថែមពិន្ទុះអវិជ្ជមានឲ្យកាន់តែកើនឡើងទ្វេរដង បែបនេះតើឲ្យ ជេគមានចិត្ត ស្រលាញ់គេយ៉ាងមិចនឹងកើត បើគេតែងតែធ្វើអ្វី មួយដាច់ក្បាលដាច់កន្ទុយគ្មានហេតុផលសមនឹង កាលៈទេសៈអីបន្តិចណាសោះនោះ?... មួយសន្ទុះ ក្រោយពីសង្កេតឃើញរាងតូចកំពុងបិទភ្នែកផ្អែកក្បាល នឹងមាត់ទ្វារឡាន នាយកំលោះរហ័សទាញស្មា ជេគថ្នមៗឲ្យមកផ្អែកក្បាលលើស្មារបស់គេ។ សុងហ៊ុនប្រើម្រាមដៃមេវែកសក់ដែលនៅបាំងមុខរបស់រាងតូចយកមកសៀត ក្បែរគុម្ពត្រចៀកដោយកាយវិការថើរៗ ធ្វើដូចគេជា ដួងកែវដែលហ៊ានតែពាល់ខ្លាំងវានឹងប្រះប្រាំង។ នាយ កំលោះឱនថើបថ្ងាស ជេគមួយខ្សឹតហើយបន្លឺឡើង ក្បែរត្រចៀកគេតិចៗ

" ហួងហែងក៏ព្រោះតែស្លាញ់នឹងហើយក្មេងល្ងង់ - "

សុងហ៊ុនដាច់ចិត្តបន្លឺពាក្យមួយមាត់ថា ស្រលាញ់នេះឡើង ព្រោះគេយល់ថាជេគ កំពុងគេងលក់។ គេច្បាស់ជា មិនឮអីនោះទេ យ៉ាងណាយ៉ាងណៃគេបាននិយាយពាក្យ ដែលខ្លួនលាក់ទុកក្នុងចិត្តចេញមកខាងក្រៅ ទោះរាង តូចមិនបានឮក៏មិនថ្វីដែរ។ ប៉ុន្តែអ្វីដែល សុងហ៊ុនដៅទុកគឺ ខុសស្រឡះ ការពិតរាងតូចកំពុងសំងំនៅក្នុងដៃគេ ហើយបានឮអ្វីៗគ្រប់យ៉ាង បានឮទាំងចង្វាក់បេះដូង បានស្គាល់ទាំងអារម្មណ៍ពិតរបស់គេ

( មិចនឹងអាច ទៅរួច...សុងហ៊ុនស្រលាញ់ខ្ញុំមែនទេ?)- ជេគលួចគិតក្នុងចិត្តម្នាក់ឯង ។

_______________________________________

+ មួយខែកន្លងផុតទៅ....

ក្រោយពេលទៅដើរលេងក្រេបទឹកឃ្មុំជាមួយគ្នាអស់ រយៈពេលមួយសប្តាហ៍យ៉ាងមានក្ដីសុខហើយនោះ ជេយ៍នឹង Taehyung ក៏បានត្រឡប់មក ផ្ទះវិញថែមទាំងនៅថ្ងៃនេះ ជេយ៍ ត្រូវចូលធ្វើការវិញ ដូចគ្នាប៉ុន្តែរាងតូចមិនបាននៅធ្វើការទៀតទេព្រោះនាយ បានអោយគេឈប់ធ្វើការបាត់ហើយ

_រឹង!! រឹង!

ទូរស័ព្ទរបស់ ជេយ៍ រោទិ៍ឡើងនាយក៏លូកដៃចូល ហោប៉ៅអាវខាងក្នុងដកទូរស័ព្ទយកចេញមកចុចទទួល លើកក្លឹបនឹងត្រចៀកមុននឹងបន្លឺសម្លេងឡើងសួរទៅ ខ្សែរយៈម្ខាងទៀត។

UnmemorableDonde viven las historias. Descúbrelo ahora