EP38: ត្រូវតែខ្លាំងបែបនេះហើយ

668 65 1
                                        

ពេលល្ងាចជិតយប់ទៅហើយ ជុងវ៉ុន អង្គុយទាំងឃ្លានព្រោះតែពេលនេះគេមិនមែននៅតែម្នាក់ ឯណាគឺនៅមានកូនក្នុងពោះរបស់ម្នាក់ទៀត ថែមទាំង គ្រូពេទ្យក៏បានប្រាប់ថាអោយគេញាំបាយអោយបាន ទៀងពេលតែនេះគេនៅមិនទាន់បានអ្វីចូលពោះបន្តិច ផង

" ហេ! " ជុងវ៉ុន ស្រែកហៅពួកដែលជាអ្នកឈរ យាមនោះអោយងាកសម្លឹងមើលមកខ្លួន

" យ៉ាងមិច? " ប្រុសម្នាក់ដើរមកឈរជិតរាងតូច

" ខ្ញុំស្រេកទឹក "

" អង្គុយអោយតែស្ងៀមៗទៅបើមិនចង់ងាប់ "

" ខ្ញុំស្រេកទឹកពិតមែនណាប្រយ័ត្នតែខ្ញុំងាប់បាត់ពិតមែន ចៅហ្វាយឯងដឹងនោះឯងក៏ងាប់ទៅតាមខ្ញុំដែរ " ជុងវ៉ុននិយាយទាំងងើយមើលមុខប្រុសម្នាក់នោះ

"ឯង...អាក្មេងឆ្កួត! " ប្រុសម្នាក់នោះលើកដៃរកវៃ ជុងវ៉ុន ប៉ុន្តែក៏មានគ្នារបស់គេបានដើរមកចាប់ដៃគេ

" ទៅយកទឹកមកអោយគេផឹកទៅព្រោះបើសិនជាក្មេង នេះវាកើតអីពិតមែនពួកយើងក៏មិនរួចខ្លួនដូចគេនិយាយចឹង  "

"ណ្ហើយ! " ប្រុសម្នាក់គ្រវាសដៃគ្នាគេចេញហើយដើរទៅ យកទឹកមកអោយ ជុងវ៉ុន ឯម្នាក់ទៀតក៏ដើរទៅ ឈរនៅកន្លែងរបស់គេវិញ

" ជុងវ៉ុន កូនធ្វើអីនិង? " អ្នកស្រីផាកសួរទៅកាន់កូនប្រសារទាំងឆ្ងល់ពេលឃើញគេខិតមកអង្គុយជិតគាត់

" ម៉ាក់កុំម៉ាត់" ជុងវ៉ុនខ្សឹបប្រាប់តិចៗមើលមក គេដូចជាកំពុងអង្គុយធម្មតាប៉ុន្តែការពិតគេកំពុងលួច ស្រាយចំណងអោយអ្នកស្រីផាក

រាងតូចអង្គុយស្ងាត់បន្តិចពេលមានអារម្មណ៍ថាឈឺត្រង់.ក របស់ដៃដោយសារតែគេព្យាយាមលូកទៅទាញខ្សែ ចេញពីដៃអ្នកស្រីផាកខ្លាំងពេក

" ជុងវ៉ុន ប្រយ័ត្នពួកនោះមកឃើញណា "

" បើមិនធ្វើបែបនេះទេពួកយើងមិនដឹងថាអាចនឹងរួច ចេញទៅបានឬអត់ទេម៉ាក់ "

" ប៉ុន្តែវាគ្រោះថ្នាក់ណាស់ " អ្នកស្រីផាកនិយាយទាំងខ្លាចពេលពួកនោះចូលមកវិញនឹងបានឃើញ

មុននេះគ្រាន់តែឃើញប្រុសម្នាក់នោះរកលើកដៃវៃ ជុងវ៉ុនគាត់ភ័យចង់គាំងបេះដូងទៅហើយចុះបើ សិនជាពួកនោះដឹងថាគាត់នឹង
កូនប្រសារ កំពុងតែរកផ្លូវលួចរត់ចេញនោះទៅពួកគេមិនសម្លាប់គាត់ ហើយនឹងរាងតូចពិតមែនទេ?

UnmemorableМесто, где живут истории. Откройте их для себя