EP28 : រស់នៅជាមួយនរណា

397 48 2
                                    

" ខ្ញុំខ្លាចណាស់ ហ្ហឹកៗ...ជួយខ្ញុំផងទៅ ហ៊ឺ...." ដាយ៉ុនយំកាន់តែខ្លាំងឡើងៗឯដៃក៏រឹតបន្តឹងអោបជេយ៍ជាប់ មិនលែងព្រមទាំងខ្ញាំជាយអាវរបស់នាយជាប់សឹងតែ រហែកទៀតផងខ្លួនក៏ញ័រទទ្រើកដោយសារតែការយំ។

" ដា....ដាយ៉ុន ដឹងខ្លួនឡើង "វ យំសុខៗនាងល្អិតក៏ សន្លប់បាត់មាត់ឈឹងនៅក្នុងដៃរបស់ ជេយ៍ នាយក៏ចាប់ទ្រនាងនិងទះថ្ពាល់របស់នាងតិចៗ។

"ហ៊ើយ.....ហាឡួ ឆែល ឯងនៅឯណា ?? ហៅ ឡានពេទ្យមកវីទ្យា ហាន ឲ្យយើងឥឡូវនេះមក " ដោយអស់ជម្រើសនឹកគិតធ្វើអ្វីមិនចេញជួយមិនទាន់ នាយក៏ ខលទៅរកជំនិតឲ្យគេហៅឡានមកឲ្យនាយ ព្រោះបើឲ្យ នាយនិយាយជាមួយពេទ្យគឺមិនសូវត្រូវធាតុគ្នាទេ។

"បាទៗ...ចៅហ្វាយកើតអ្វីមែនទេទាន ??"

" យើងគ្មានកើតស្អីទេហៅឡានពេទ្យមកឲ្យលឿនៗ មក"

"បាទចៅហ្វាយ" *ផ្ដាច់ប្រព័ន្ធ

ជេយ៍ លើកបី ដាយ៉ុន ឡើងដើរចុះមកខាងក្រោមវិញ ឯអ្នកបម្រើនៅក្នុងវីឡា ហាន ក៏នាំគ្នាចេញមកជួយរៀបចំ នៅខាងក្នុងផ្ទះ។ បន្តិចក្រោយមកឡានពេទ្យក៏មកដល់ រហ័សទាន់ចិត្តជាមួយនិងឡានរបស់នាយ ឆែលបើក តាមមកពីក្រោយ។

គ្រូពេទ្យនាំគ្នាយកគ្រែរុញអ្នកជំងឺចេញមកលើកសព ហានប៊ីនដាក់លើគ្រែមុននឹងរុញគាត់ចូលឡានពេទ្យ ដោយឲ្យអ្នកបម្រើម្នាក់តាមទៅជាមួយ។ ឯ ដាយ៉ុន នាយក៏ប្រាប់ឲ្យអ្នកបម្រើនៅក្នុងផ្ទះនេះជួយមើលនាងផង ស្អែកនាយនឹងមកទីនេះម្តងទៀត។

" ចៅហ្វាយ...នេះមានរឿងអីមែនទេទាន ? "

"  យើងមិនដឹងទេមកដល់ក៏ឃើញបែបនេះតែម្តងយើង មិនដឹងថា
នរណាជាអ្នកធ្វើរឿងនេះនោះទេ!! "

" កាមេរ៉ាសុវត្ថិភាពនោះចៅហ្វាយ ?? "

" ត្រូវហើយកាមេរ៉ាសុវត្ថិភាព!!" ឮនាយជាកូនចៅ និយាយបែបនេះនាយវះនឹងភ្លេចឲ្យឈឹងថាក្នុងផ្ទះនេះក៏ មានកាមេរ៉ាសុវត្ថិភាពដូចគ្នា មុននឹងពួកគេឲ្យអ្នកបម្រើនាំទៅរកបន្ទប់កាមេរ៉ាសុវត្ថិភាពដើម្បីឆែកឆេមើលឲ្យដឹង រឿងពីដំបូងមក។

(ភូមិគ្រឹះ ផាក )

យប់កាន់តែជ្រៅមេឃកាន់តែចុះត្រជាក់ធ្លាក់ទឹកសន្សើម មកតិចៗ។ រាងកាយតូចល្អិតគេងនៅក្នុងបន្ទប់ដ៏ធំ ទូលាយតែម្នាក់ឯងវាដូចជាល្ហល្ហេវពេកណាស់ទៅ ហើយ។ ដេកក៏មិនលក់បក់ក៏មិនល្ហើយ មិនដឹងថា ធ្វើបែបណាទើបបិទភ្នែកគេងឲ្យលក់ទេ ទោះជាលេបថ្នាំ ដែលមានសារធាតុងងុយក៏ដោយ ព្រោះតែគ្មានគេម្នាក់ នោះគេងអោបដូចជារាល់ដងទើបនាយតូចគេងមិនស្ងប់ ក្នុងចិត្តបែបនេះ។

UnmemorableWhere stories live. Discover now