EP36: មានការងារឲ្យធ្វើ

376 47 3
                                    

+ចំណតឡាន

ជេគ បីកូនឆ្កែសំណព្វដែលទើបនឹងទិញមកថ្មីៗនោះ ដើរមករកកន្លែងចតឡានរបស់រាងក្រាស់មុនឯអង្គរក្សក៏ មកដល់តាមក្រោយជាមួយនឹង សុងហ៊ុន។

" ទៅផ្ទះថ្មីណាកូនឆ្កែតូច " ជេគ បីគេចូលទៅក្នុងឡាន មុនទាំងញញឹមស្រស់អង្អែលរោមវាថើរៗបីរលាក់តិចៗ ដូចជាកំពុងបំពេរកូនឯ សុងហ៊ុន ដែលចូលមកអង្គុយ តាមក្រោយនោះក៏ស្ងាត់មាត់មិននិយាយស្ដីអ្វីទាំងអស់ ព្រមជាមួយនឹងទឹកមុខគ្មានស្នាមញញឹម រាបស្មើរធេង មុខងាប់ធ្មឹងៗរបស់គេ។

ទ្វារឡានក៏បានបិទទើបអ្នកជាកូនចៅចូលទៅកន្លែង បញ្ហាបង្វែរចង្កូតឡានចេញទៅវិញ។ មកផ្សារថ្ងៃនេះ គ្មានបានទិញស្អីម៉ាបៀកទេបានតែកូនឆ្កែមួយក៏ ត្រឡប់ទៅវិញហើយតែវាក៏ធ្វើឲ្យរាងតូចស្កប់ស្កល់លែង ចង់បានអ្វីទៀតទាំងអស់ដែរ។

++On way

តាមផ្លូវ សុងហ៊ុន នៅតែរក្សាភាពស្ងៀមស្ងាត់ដដែលមិន មាត់មិន.កនិយាយស្តីជាមួយអ្នកណាទាំងអស់ឯរាងតូច ក៏អង្គុយអោបកូនឆ្កែជាប់ តែក្រោយពីសង្កេតឃើញរាង ក្រាស់មិននិយាយរកខ្លួនដូចរាល់ដង ជេគ ក៏ហុចកូនឆ្កែ ទៅឲ្យ ឆាលដែលជាជំនិតរបស់
សុងហ៊ុន កាន់ វាសិនទើបងាកមកវិញសួរនាំរាងក្រាស់ដោយពេបមាត់ តិចៗដូចជាកូនក្មេង។

" សុង.....សុងហ៊ុន...!!!!" ជេគបន្លឺហៅគេតិចៗបង្អូស វែងអន្លាយដើម្បីឲ្យគេចាប់អារម្មណ៍នឹងខ្លួន។

"......" រាងតូចហៅនាយរហូតប៉ុន្តែនាយបែរជាមិន ឆ្លើយតបសុខចិត្តអង្គុយស្ងៀមស្ងាត់ទាំងទឹកមុខមិន រីកមិនស្រស់ស្រាយបែបជាងរង៉ក់ដូចក្មេងទារបៅ ទៀតហើយ។

" អូនដឹងថាបងច្បាស់ជាអន់ចិត្តខឹងដែលអូនមិនរវីរវល់ ជាមួយបង!! កុំអន់ចិត្តអីណាវាគ្រាន់តែជាកូនឆ្កែដែល អូនស្រលាញ់ចង់លេងជាមួយឲ្យបានច្រើនដើម្បីឲ្យវា ឆាប់ចំណាំម្ចាស់ប៉ុណ្ណោះ កុំអញ្ចឹងទៅមើល...!! " ជេគ ស៊កដៃអោបចង្កេះនាយផ្អែកក្បាលនឹងផែនទ្រូង មាំធំហាប់ណែនរបស់រាងក្រាស់ទើបនិយាយលួងលោម នាយទាំងកាយវិការគួរឲ្យស្រលាញ់។ ចរិកបែបនេះ នរណាទៅដាច់ចិត្តខឹងបានទៅលោកអើយគួរឲ្យក្រឹតសឹង ស្លាប់ទៅហើយ។

UnmemorableTempat cerita menjadi hidup. Temukan sekarang