EP : 4 ជួបគ្នាម្ដងទៀតក្នុងនាមជាមនុស្សរោគចិត្ត

860 100 2
                                    

"ហ៊ើយ នេះខ្ញុំត្រូវជួបគេម្ដងទៀតហើយមែនទេ ? តើខ្ញុំត្រូវធ្វើយ៉ាងណាទៅ ? បើខ្ញុំធ្វើជាមិនស្គាល់គេមើលទៅវាដូចជាមិនសម អើយ!ឲ្យធ្វើយ៉ាងណាទៅនេះខ្ញុំពិតជាមិនចង់ជួបមុខគេទេ "
ជុងវ៉ុនដើរបណ្ដើររអ៊ូបណ្ដើរ

ដើរទៅដល់បន្ទប់ VIP មួយក៏ឃើញមានមនុស្សជាច្រើននិងមានបុរសម្នាក់ស្លៀកពាក់មើលទៅថ្លៃថ្លូរជាងគេទំនងជាជេយ៍ហើយមើលទៅ

" អ៎លោកគ្រូពេទ្យអញ្ជើញមកខាងនេះ " ឆែលកូនចៅជំនិតជេយ៍និយាយឡើងពេលឃើញជុងវ៉ុនដើរចូលមកទាំងភ័យៗ

ចំណែកឯជេយ៍ក៏មិនដឹងថាគ្រូពេទ្យនោះជាអ្នកណាទេតែគេក៏ងាកទៅឃើញមនុស្សប្រុសម្នាក់មានរូបរាងស្រដៀងទៅនិងមនុស្សដែលគេខំតាមរកខំចាំជាច្រើនឆ្នាំ ។ ជេយ៍ ងើយមុខទៅសម្លឹងគេបន្ដិចម្ដងៗក៏ច្បាស់និងភ្នែកថាតាមពិតប្រុសម្នាក់នេះពិតជា
យ៉ាងជុងវ៉ុន ក្មេងប្រុសតូចដែលគេខំទន្ទឹងរងចាំស្ទើរតែមួយជីវិត ។
រីឯជុងវ៉ុនវិញនៅពេលដែលឃើញជេយ៍មើលមកខ្លួនមិនដាក់ភ្នែកបែបនេះក៏ចាប់ផ្ដើមភ័យ...

" ស្លាប់មិនខានទេវ៉ុនអើយវ៉ុន....តើម្ដងនេះមើលទៅយើងរួចខ្លួនឬក៏អត់ទេ ?" ជុងវ៉ុននិយាយក្នុងចិត្តតែម្នាក់ឯង

" លោកគ្រូពេទ្យ....! លោកកើតអីឬអត់? មុខស្លេកៗបែបនេះមិនស្រួលខ្លួនមែនទេ ?" ឆែលសួរទៅកាន់ជុងវ៉ុនពេលដែលឃើញជុងវ៉ុនឈរឆ្មឹង

"អ៎បាទគឺគ្មានកើតអីទេ...អឺនិយាយចឹងឲ្យខ្ញុំសុំទោសផងដែលធ្វើឲ្យអ្នកទាំងអស់គ្នារងចាំយូរ " ជុងវ៉ុនប្រញាប់សុំទោស

" បាទមិនអីទេលោកគ្រូពេទ្យ....និយាយចឹងលោកគ្រូពេទ្យប្រហែលជាស្គាល់ថាពួកយើងជានរណាហើយមែនទេព្រោះលោកគ្រូពេទ្យហ៊ីស៊ឹងប្រហែលជាបានប្រាប់លោកហើយ ហើយខ្ញុំវិញឈ្មោះថាឆែលជាជំនួយការលោកជេយ៍បើត្រូវការអីអាចប្រាប់ខ្ញុំបាន " ឆែលនិយាយទាំងណែនាំខ្លួន

" អ៎បាទសួរស្ដីចំណែកឯខ្ញុំវិញឈ្មោះថា...." ជុងវ៉ុនប្រុងនិងណែនាំខ្លួនហើយតែក៏មានមនុស្សម្នាក់និយាយកាត់

"ហេ៎....ជួបគ្នាទៀតហើយអាល្អិតមិននឹកស្មានសោះថាបានជួបគ្នាទៀតផែនដីមួយនេះមើលទៅពិតជាតូចមែនទែន " គ្រាន់តែជេយ៍និយាយកាត់ភ្លាមជុងវ៉ុនភ័យស្ទើរគាំងបេះដូង

UnmemorableWhere stories live. Discover now