EP29: មានកូន?

679 62 4
                                    

ឈានចូលមកដល់ម៉ោង3រសៀលទៅហើយ ជេយ៍ នៅអង្គុយរង់ចាំនាងភ្ញាក់មកវិញដើម្បីប្រាប់នាងឲ្យនាង ស្ងប់អារម្មណ៍នឹងភាពភ័យខ្លាចទាំងនោះ។ មិនយូរប៉ុន្មាន នាងក៏បានភ្ញាក់ដឹងខ្លួនមកម្តងទៀតទើបអ្នកបម្រើនាំគ្នា យកទឹកមកឲ្យនាងផឹក។

" បងជេយ៍!!

" ខ្ញុំមានរឿងចង់និយាយពីការធ្វើបុណ្យសពហានប៊ីន ដែលជាបងប្រុសរបស់នាងនៅថ្ងៃស្អែកនេះ »

" តាមតែបងទេប៉ុន្តែ...តើខ្ញុំអាចសុំបងទៅរស់នៅផ្ទះរបស់បងមួយរយៈសិនបានទេ ?? ខ្ញុំខ្លាចពួកគេនឹង មករកខ្ញុំម្ដងទៀត "

" តែផ្ទះរបស់នាងមានអ្នកការពារហើយមិនអញ្ចឹង ?? "

"តែ ខ្ញុំនៅតែខ្លាច...តែមួយរយៈសិនប៉ុណ្ណោះតើបានទេ ?? នាងសុំគេទាំងក្រែងចិត្តបន្តិចបន្តួចរួចក៏ឱនមុខចុះ សម្រក់ទឹកភ្នែកមកតក់ៗ។

" ស្អែកខ្ញុំមករកនាងម្ដងទៀត...លាសិនហើយ " ជេយ៍ មិនទាន់បានឆ្លើយថាយល់ព្រមនោះទេ ប៉ុន្តែនាយ បែរជាងើបឈរដើរចេញទៅវិញធ្វើឲ្យ ដាយ៉ុន ងើបមុខ សម្លឹងផែនខ្នងគេទាំងក្នុងក្រសែភ្នែកនិងខួរក្បាលកំពុងតែចាប់ផ្ដើមមានគំនិតអាក្រក់ ។

បន្ទាប់ពីចេញពីវីឡា ហាន មក ជេយ៍ ក៏បើកឡាន ត្រឡប់ទៅក្រុមហ៊ុនវិញ។ នាយមិនទាន់ចង់ទៅផ្ទះ វិញនៅពេលនេះទេព្រោះត្រូវគិតពីរឿងខ្លះឲ្យបាន ច្បាស់លាស់មុននឹងសម្រេច។ មនុស្សដូចជានាយ មិនមែនចេះតែធ្វើអ្វីមួយនិងសម្រេចអ្វីមួយឲ្យតែរួចៗ នោះទេគឺត្រូវតែប្រើខួរក្បាលគិតឲ្យច្បាស់លាស់។

++ skip

និយាយពីជុងវ៉ុនឯនេះវិញថ្ងៃនេះគេទំនេរហើយក៏មិនចង់នៅផ្ទះឲ្យម៉ែក្មេងធ្វើបាបទៀតទើបបានជាថ្ងៃនេះគេបានមកជួយស៊ូនូធ្វើការនៅឯហាងកាហ្វេ...

"Hyung!? ខ្លិនអីនឹងស្អុយម្លេះ?" ជុងវ៉ុន និយាយទាំងដើរចូលទៅចង្រ្កានបាយដើម្បី ពិនិត្យមើល។ ប៉ុន្មានថ្ងៃនេះ ជុងវ៉ុន ប្លែកខ្លាំងណាស់ ធ្វើការនៅហាងកាហ្វេយូរហើយគេមិនដែលចេះពុលឬក៏ ចាញ់អីនោះទេ ប៉ុន្តែឥឡូវនេះគេចាប់ផ្តើមមានអារម្មណ៍ វិលមុខនៅពេលដែលបានហិតខ្លិនកាហ្វេ ឬមួយក៏ ក្លិនម្ហូប ឲតែបានសាយភាយដល់ចុងច្រមុះភ្លាមគេ ចាប់ផ្ដើមអួលដើមទ្រូងរកកល់ចង់ក្អួតតែក្អួតមិនចេញ វាដូចជាអាការៈដែលប្លែកខុសពីជំងឺពុលអាហារឬក៏ជំងឺ ផ្សេងទៀត សូម្បីតែម្ចាស់ខ្លួនផ្ទាល់ក៏ចាប់ផ្ដើមមានការសង្ស័យ។

UnmemorableWhere stories live. Discover now