EP 14: លោកស្រីផាក

634 89 3
                                    

" ឯងចាំទុកឯងគ្មានថ្ងៃអាចមើលឃើញពន្លឺថ្ងៃ នៅក្នុងភពផែនដីនេះទៀតបានឡើយប្រសិនបើឯងហ៊ានធ្វើបាបក្មេងម្នាក់នេះ " ម៉ាហ្វៀសង្ហា និយាយសង្កត់សម្លេងមួយៗច្បាស់ៗទៅកាន់បុរសនោះ ធ្វើឲ្យគេភ័យញ័រខ្លួនទទ្រើករិះគាំងបេះដូងផុតដង្ហើមស្លាប់ភ្លាមៗ។ នេះហ៊ានខ្លាំងណាស់ដែលមកអុកឡកនៅ ទីនេះគេនាំរឿងដោយខ្លួនឯងទេអញ្ចឹងហើយគេក៏គ្មានថ្ងៃ រស់នៅបន្តទៀតដែរ។

" លោ...លោកកុំអីខ្ញុំខុសហើយលើកលែងទោសឲ្យខ្ញុំ ម្ដងទៅចុះ " បុរសនោះលុតជង្គង់ចុះក្រាបសំពះរាង សង្ហាដល់ដីដោយការភ័យខ្លាច។

" ប្រហែលជាមិនដែលមកក្លឹបអានីគីពីមុនទេមើលទៅ...ខ្លាំងគ្រាន់បើ...ឆែលយកគេទៅ ប្រដៅចេញទៅមិនបាច់សម្លាប់ពេលនេះទេគ្រាន់តែគំរាម គេសិនបានហើយ " ជេយ៍ ដើរទៅរកជំនិតរបស់នាយ

" បាទទទួលបញ្ជារចៅហ្វាយ" ឆែលឱនគំនាបដាក់ ចៅហ្វាយទើបចេញទៅធ្វើតាមការបញ្ជា។

" អូ...ភ្លេចប្រាប់ខ្ញុំ ផាក ជេយ៍ ត្រូវជាបងប្រុសម្ចាស់ក្លឹបនៅទីនេះហើយក្មេងនេះគឺជាមនុស្សរបស់ខ្ញុំ!! "  ជេយ៍បែរក្រោយមកប្រាប់បុរសដែលឱនក្បាលសុំអង្វរគេដល់ ដីឲ្យបានដឹងថានាយគឺជានរណាហើយ ជុងវ៉ុន គឺជា នរណាសម្រាប់នាយ។

"  តោះ វ៉ុន យើងទៅវិញ!! " ជេយ៍  បែរមករករាងតូច វិញយកអាវពីដៃ ជុងវ៉ុនមកពាក់រួចក៏អោបចង្កេះតូចស្ដើង ដើរចេញទៅខាងក្រៅសម្ដៅទៅរកឡានរបស់នាយបើកចេញទៅក្រៅជាមួយជុងវ៉ុន

+តាមផ្លូវ

" ជេយ៍...ពួកយើងទៅណា?? " ជុងវ៉ុន  សួរឡើងខណៈ ពួកគេទាំងពីរកំពុងធ្វើដំណើរតាមផ្លូវទៅទិសណាក៏ មិនដឹង។

"  ក្រែងអូនថាចង់ទៅមន្ទីរពេទ្យមិនចឹង  "

" អឹម...ប៉ុន្តែហេតុអីនៅក្លឹបបងវៃពួកគេ ?? មិន ខ្លាចមានរឿងអាស្រូវទេហេស "

" គ្មាននរណាហ៊ានទេបើហ៊ានហើយម្នាក់នោះក៏គ្មានថ្ងៃ រស់ទៀតដែរ "

" បងឃោឃៅខ្លាំងណាស់...បើបែបនេះអូនរស់នៅ ជាមួយបងច្បាស់ជាភ័យខ្លាចបងរាល់ថ្ងៃហើយ "

" កុំខ្លាចអី...សម្រាប់អូនបងនឹងមើលថែថ្នាក់ថ្នមការពារ មិនឲ្យនរណាមកប៉ះពាល់បានទេសូម្បីប៉ុនចុងក្រចក " ជេយ៍ងាកមករករាងតូចយកដៃម្ខាងរបស់នាយ ចាប់ដៃតូចទាញយកមកថើបនិងញញឹមដាក់គេផ្តល់ជា ទំនុកចិត្ត.....។

UnmemorableDonde viven las historias. Descúbrelo ahora