EP19: សុំរៀបការ

555 69 1
                                    

ពេលវេលាពិតជាដើរលឿនខ្លាំងណាស់ជាច្រើនខែទៅ ហើយដែល ជេយ៍ នឹង ជុងវ៉ុនបានចាប់ផ្តើមទាក់ទងគ្នាដោយស្ងាត់ៗសារជាថ្មីម្ដងទៀតទោះបីជា ស្នេហាបែបលួចលាក់ ក៏ពិតប៉ុន្តែពួកគេទាំងពីរពិតជាផ្អែមល្ហែមខ្លាំងណាស់ ។ ទើបថ្ងៃនេះ ជេយ៍ បាននាំរាងតូចទៅញាំបាយជាមួយគ្នានៅហាងអាហារដែលល្បី មួយកន្លែងតែវាជាលក្ខណៈបន្ទប់គឺមានតែពួកគេពីរនាក់ ប៉ុណ្ណោះ

"Woah~~" ពេលបើកទ្វាចូលមកក៏បានឃើញថាក្នុងបន្ទប់ការរៀបចំ តុបតែងបានយ៉ាងស្រស់ស្អាតប៉ុន្តែនៅក្នុងបន្ទប់មិនបាន បើកភ្លើងទេតែជំនួសវិញដោយមានភ្លើងទៀនតូចៗ ដាក់ជាឈរជាមួយនឹងភ្លើងពណ៌ធ្វើអោយពន្លឺនៅក្នុង បន្ទប់ទៅជាស្រាលៗបែប
រ៉ូមេនទិចព្រមទាំងមានផ្កាកុលាបមួយបាច់ទុកនៅលើតុ អាហារទៀតផង

" ពេញចិត្តទេ? នេះបងខំរៀបចំសម្រាប់អូនយ៉ាងពិសេសណា៎ "

"ពិតមែន? " ជុងវ៉ុនលឺហើយកាន់តែភ្ញាក់ផ្អើល លាយឡំជាមួយនឹងរំភើបអញ្ចឹងតើបានជាការរៀបចំ តុបតែងបានស្អាតយ៉ាងហ្នឹង

" បាទ! នេះបងអោយអូន " ជេយ៍យកផ្កាកុលាប នៅលើតុហុចទៅអោយ ជុងវ៉ុន

"អរគុណ " ជុងវ៉ុន ទទួលយកផ្កាទាំងញញឹមយ៉ាងស្រស់ហើយជេយ៍ក៏បានទាញកៅអីអោយគេអង្គុយ

"  អូនដឹងថាថ្ងៃនេះជាថ្ងៃអ្វីទេ?" ជេយ៍ អង្គុយ ចុះទល់មុខរាងតូចព្រមទាំងស្រដីសួរទៅកាន់គេ

" ជាថ្ងៃអ្វី? "

" ថ្ងៃដែលបងបានស្គាល់អូនដំបូង " ជេយ៍ និយាយ ព្រមទាំងកាន់ដៃរាងតូច

មិនបាច់ឆ្ងល់ទេថាហេតុអីបានជាក្នុងបន្ទប់ដែលពួកគេ មកញាំអាហារនេះរៀបចំតុបតែងបានយ៉ាងស្រស់ស្អាត បែបហ្នឹងគឺព្រោះតែ ជេយ៍បានរៀបចំសម្រាប់ ជុងវ៉ុន យ៉ាងពិសេសហើយនៅថ្ងៃនេះនាយក៏គិតថានឹងសុំគេរៀបការដូចគ្នា...។

ក្រោយបានលឺសម្តីរបស់ ជេយ៍ និយាយហើយ នោះនាំអោយរាងតូចសម្លឹងមើលមុខនាយមិនដាក់ភ្នែក ព្រោះតែគេមិនគិតថានាយនឹងនៅវាចាំនោះទេ

" បងនៅចាំដែលហេស?  "

"ប្រាកដហើយឬអូនមិនចាំ? "

UnmemorableDonde viven las historias. Descúbrelo ahora