EP 7: យប់មួយដ៍សែនអស្ចារ្យ ⚠️

1.2K 110 6
                                    

Warning 🔞‼️⚠️
សុំទោសជាមុនរាល់ពាក្យសម្ដីមិនសមរម្យ

មកដល់កន្លែងគោលដៅ ជេយ៍បើកទ្វាឡានថ្នមៗ រួចលើកបីរាងតូចដើរសម្ដៅទៅកាន់បន្ទប់នៅក្នុងខុនដូផ្ទាល់ខ្លួនរបស់គេ ។

" ច-ចង់ធ្វើអី ដាក់ខ្ញុំចុះ!! "ជុងវ៉ុន ក្រញែងខ្លួនប្រឹងរើបម្រាស់នៅពេលដែលដឹងថាខ្លួន កំពុងនៅក្នុងរង្វង់ដៃរបស់កំលោះមហាព្រាន។

" នៅឲ្យស្ងៀមទៅ បើមិនចង់ឲយើងបោះធ្លាក់ពីលើ ជណ្ដើរ! " ជេយ៍និយាយដោយសម្លេងធំស្អកធ្វើឲ្យអ្នកស្តាប់ ចាប់ផ្តើមភ័យបុកពោះ។ តែទោះបីជាពាក្យ គម្រាមយ៉ាងណា ជុងវ៉ុននៅតែជាជុងវ៉ុន។ រាងតូច មិនស្តាប់ គេខាំស្មាអ្នកកំលោះមួយទំហឹងដោយមិនព្រម លែង។

" ចង្រៃយ៍! " ជេយ៍ក្រហឹមដើមកឡើងចេញសរសៃរពកមកតាមកញ្ចឹង.ក ព្រោះតែកំហឹងនិងការទ្រាំនៅ ភាពឈឺចាប់។

ឌឹប...!

ជេយ៍ បោះរាងកាយស្រាលកំភ្លើករបស់ ជុងវ៉ុនទៅលើពូកមួយទំហឹងដៃ បន្ទាប់មកក៏ចាប់ផ្តើមប្រឡេះឡេវអាវរបស់ខ្លួនហើយក្រវែងចោលទៅលើឥដ្ឋ ។ ចំណែកឯជុងវ៉ុនការបើបានឃើញកាយវិការាងក្រាស់បែបនេះធ្វើឲគេកាន់តែមានការ តក់ស្លុត។

អស់ពីចាត់ការអាវខ្លួនម៉ដ្ឋឡេវរួចហើយ ដៃធំសម្បូរសរសៃរបន្តអូសចុះដល់ខ្សែរក្រវាត់ កាយវិការនាយកំពុងហូតខ្សែរក្រវាត់ស្បែកមើលទៅស៊ិចស៊ីជាមួយនឹងក្បាលពោះស៊ិកផេកដែលជាក្តីប្រថ្នារបស់នារីគ្រប់រូប...ដែល មិនមែនជាអ្វីដែលជុងវ៉ុនប្រាថ្នានោះទេ

"នៅឲ្យស្ងៀម~ "  ជេយ៍បន្លឺឡើងទាំងសំឡេងស្អក ហើយយកខ្សែរក្រវាត់មកចងដៃ ជុងវ៉ុន យ៉ាងជាប់។

"ឆាប់ដោះលែងខ្ញុំទៅ! "  គ្រានេះ សំលេងរបស់ជុងវ៉ុន ប្រែជាញ័រ បបូរមាត់ក្រហមព្រឺងៗ តែទង្វើបែបនេះបែរជា កាន់តែគួរយកចំណាប់អារម្មណ៍របស់នាយកំលោះ ទៅវិញ។

ជេយ៍សម្លឹងមើលរាងកាយដុតកម្តៅរបស់ ជុងវ៉ុន ដោយមិនហ៊ានដកក្រសែភ្នែកទៅណា។ ដំបូង នាយគិតថា គ្រាន់តែបន្លាចកូនក្តាន់ម្នាក់នេះឲ្យភ័យ ប៉ុណ្ណោះ តែមានឯណាចុងបញ្ចប់ខ្លួននាយទៅវិញទេ ដែលធ្លាក់ក្នុងរណ្តៅដ៍សែនក្ដៅរបស់ ជុងវ៉ុន។ តើឲ្យគេទប់អារម្មណ៍ជាមនុស្សប្រុសបានយ៉ាងមិច បើ រាងកាយ ជុងវ៉ុនទាក់ទាញម្លឹងៗ?

UnmemorableHikayelerin yaşadığı yer. Şimdi keşfedin