++ ច្រើនថ្ងៃកន្លងផុតទៅ
ពីរសប្តាហ៍ក្រោយមក...នេះឈានចូលមកដល់សប្តាហ៍ ទីបីហើយដែល ជុងវ៉ុន កំពុងតែពរពោះទាយាទតូច របស់ត្រកូល ផាក ។ រយៈពេលបីសប្តាហ៍នេះពោះរបស់ គេមិនទាន់ធំនៅឡើយទេគ្រាន់តែឡើងសាច់ម្តងបន្តិចៗ ប៉ុណ្ណោះ។ ចំណែកឯ ជេយ៍វិញការងារក៏កាន់ចងជើង ជាប់រវល់ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរសឹងតែពេលខ្លះគេមិនបានចូលផ្ទះនោះទេដូចនេះជុងវ៉ុនតែងតែទៅរកស៊ូនូព្រោះថាបើនៅផ្ទះតែឯងប្រាកដជាចប់ក្រោមស្នាដៃពស់វែកមិនខាន ។ ព្រោះថាអីលូវនេះដាយ៉ុនក៏មកស្នាក់នៅផ្ទះត្រកូលផាកដែលដូចនេះហើយអ្នកស្រីផាកនិងដាយ៉ុនតែងតែធ្វើបាបជុងវ៉ុនរហូតតែជុងវ៉ុនមិនសូវជាហ៊ានឬតតាំងនិយាយច្រើនដូចកាលពីមុនទេព្រោះអីលូវនេះគេកំពុងតែមានកូន ។ ចំណែកឯរឿងកូននេះវិញគឺថាគ្មាននរណាដឹងសូម្បីតែម្នាក់លើកលែងតែស៊ូនូប៉ុណ្ណោះ ។
ទីង!
សំលេងសារបានបន្លឺឡើងទាំងពាក់កណ្ដាលអាត្រាត ធ្វើឲ្យជេយ៍ភ្ញាក់ព្រើត
ជេយ៍ទាញទូរសព្ទ័មកមើលក៏ឃើញ នីគីផ្ញើរសារមកទាំងពាក់កណ្ដាលយប់ នាយចង់បិទទូរសព្ទ័ ចោលហើយដេកបន្ត តែក៏នឹកគិតថាច្បាស់ជាមានរឿង អីសំខាន់ហើយបានជា នីគី ផ្ញើរសារមកនាយ ទាំងយប់បែបនេះ។ គិតហើយនាយក៏ក្រោកឡើងវិញ ហើយទាញទូរសព្ទ័យកមកបើកសាររបស់ប្អូន។ភ្លាមៗនោះនាយក៏បានឃើញរូបថតប៉ុន្មានសម្លឹង ដែលមាន ជុងវ៉ុន រាងតូចច្រឡឹង
" វាផ្ញើរមកធ្វើស្អីវា? " ជេយ៍ គ្រាន់តែអូសរូបមើលចុះឡើងៗ តែមិនបានចាប់អារម្មណ៍អីច្រើនទេ រួចគេក៏ចុចស្ដាប់សម្លេងសារៈ
| មានរឿងធំហើយបងជេយ៍!|
ជេយ៍ មិនអស់ចិត្តក៏សម្រេចចិត្តខលសួរគេ និយាយឲដឹងរឿងតែម្តង
( អាឡូ? Hyung បានឃើញហើយមែនទេ?)
(អើ! វាកើតស្អីឯង បានជាផ្ងើរឲ្យយើងទាំងយប់បែបនេះ? មនុស្សកុំពុងដេកពួនណា៎ មានដឹងទេ?!"
(ជិតក្លាយជាឱគេស្អែកខានស្អែកហើយ នៅមិនដឹងខ្យល់អីទៀត!)
ឌឹប!!
VOCÊ ESTÁ LENDO
Unmemorable
Fanficនៅតែនឹក នៅតែចងចាំ នៅតែមិនអាចបំភ្លេចបាន នៅតែស្ដាយ តែចុងក្រោយមានតែពាក្យថាសុំទោសប៉ុណ្ណោះ 💔❤️🩹 Unmemorable ជាសាច់រឿងថ្មីមួយបែបទៀតដែលជាសាច់រឿងឆ្លុះបញ្ចាំងពីសេ្នហាដ៍សែនជូរចត់កំសត់អារម្មណ៍របស់ក្មេងប្រុសពីរនាក់ ។ #jaywon Start : 10/11/2022 End : 29/01...