EP 25 : ធ្វើបាបកូនប្រសារ

467 59 5
                                    

+New Day

នេះជាព្រឹកប្រលឹមថ្ងៃថ្មីដែលព្រះអាទិត្យរះឡើង ខ្ពស់ត្រដែតចែងចាំងមកប៉ះនឹងផ្ទៃមុខសរម៉ត់ខៃរបស់ រាងល្អិត។ ជុងវ៉ុន បើកភ្នែកឡើងប្រិចៗលើកដៃមក បាំងផ្ទៃមុខចេញពីកម្ដៅថ្ងៃដែលចាំងមកនោះ។ គេងាក ក្រោយបែរ.រកមើលម្នាក់ទៀតដែលធ្លាប់គេងអោបរាល់ យប់នោះតែមិនឃើញសោះ នេះពេញមួយយប់ទៅ ហើយគេមិនទាន់មកវិញទៀតហេស ?? ជុងវ៉ុនធ្វើ មុខស្អុយៗគេងគិតពីនាយគ្រប់វិនាទី តើពេលនេះគេ នៅឯណាទៅហេតុអីមិនមកវិញតាមពាក្យសន្យានោះ ?? ក្រែងថាមកវិញមិនឲ្យហួសម៉ោង ១០ នោះអី ?? ឯណា ?? ឯណាហេតុអីមិនឃើញគេមកវិញអញ្ចឹង ??

" ស្មាលនេះទៅហើយបងមិនទាន់មកវិញទៀត!! " ជុងវ៉ុន ក្រោកអង្គុយលើកដៃញីភ្នែករួចក៏ងាកទៅសម្លឹង រូបថតរបស់នាយសង្ហាដែលនៅលើតុក្បែរក្បាលគ្រែរមុននឹងក៏សន្សឹមៗទម្លាក់ជើងចុះពីលើគ្រែដើម្បីក្រោកទៅខាងក្រោម....

ជុងវ៉ុនមិនដឹងថាធ្វើអ្វីទើបរកនឹងដើរចេញទៅ អង្គុយលេងនៅខាងក្រៅវិមានប៉ុន្តែសម្លេងស្រែករបស់ ម្តាយក្មេកបានធ្វើអោយគេត្រូវឈប់ដើរ

" ចង់ទៅណា? " អ្នកស្រីផាកដើរចេញមកជាមួយនឹង ដាយ៉ុន ឈរនៅចំពោះមុខ ជុងវ៉ុនព្រមទាំងស្រដីសួរទៅគេ

"ខ្ញុំទៅក្រៅវិមាន "

"ឯងទៅណាមិនទាន់បានទេមានកាងារច្រើនណាស់ ដែលឯងត្រូវធ្វើកុំគិតថាឯងរៀបការជាមួយកូនប្រុស យើងហើយបានគេស្រលាញ់ឯងនឹងបានរស់ស្រួលនោះកុំមកធ្វើខ្លួនដូចម្ចាស់ផ្ទះមួយនេះខ្លាំងពេក!! " អ្នកស្រីផាក ស្តីអោយរាងតូចជាកូនប្រសារផាំងៗនាំ អោយស្រីស្រស់ ដាយ៉ុន ឈរអោបដៃអ្នកស្រីផាកលឺ អញ្ចឹងទាំងញញឹមចុងមាត់ឌឺ ជុងវ៉ុន

"បាន " ជុងវ៉ុន ញញឹមចេញមកស្រាលៗព្រោះ កុំគិតថាគេមិនដឹងនោះថាអ្នកស្រីផាក មាន គំនិតចង់ ធ្វើបាបខ្លួនប៉ុន្តែចង់ប្រាប់ថាសុំទោសផងណា ពេលនៅជាមួយនឹងស្វាមីគេអាចនឹងស្លូតតែនៅម្នាក់ឯង បែបនេះគឺមិនដូចជាពេលនៅជាមួយនឹង ជេយ៍ឡើយ!
ដឹងស្រាប់ហើយថាចរឹកគេកាចឆ្នាស់នឹងមិនដែលចាញ់ អ្នកណាក៏ចង់ដឹងដូចគ្នាថាបន្តិចទៀតម្តាយ ក្មេករបស់គេ នឹងនៅខ្លាំងទៀតអញ្ចឹងឬអត់?។

UnmemorableOnde histórias criam vida. Descubra agora