EP 3: មិនទាន់ដល់ពេលត្រូវជួប

728 117 16
                                    

Admin free ឲ្យមួយភាគទៀតណា៎ ព្រោះឃើញថាមិនសូវជាមានអ្នកអានរឿងនេះទេមិនដឹងថាមិនចូលចិត្តតួ jaywon jakehoon ឬ sunki យ៉ាងណាទេ ។ ចឹងហើយ admin post ឲ្យឆាប់ចប់លឿនៗព្រោះអត់មានអ្នកអានដដែល ។

💌💌💌💌💌💌💌💌💌💌💌💌💌💌💌💌💌

" អូយនរណាមកបុកយើងវើយ " បុរសម្នាក់ចាប់ផ្ដើមសំឡេងធំពេលមានគេដើរមកបុក

ចំណែកឯស៊ូនូវិញមិនបានមាត់កអីទេព្រោះនៅគាំងធ្មឹងនៅឡើយមិនដឹងជានិយាយអ្វីព្រោះគ្រាន់តែឃើញបុរសដែលឈរនៅមុខគេនេះភ្លាមគ្រប់យ៉ាងក៏ប្រែជាងងឹតអីប្រៀបដូចផែនដីគ្មានពន្លឺ

"នែ៎ឯងជានរណាយើងសួរមិចមិនឈ្លើយ " នីគីចាប់ផ្ដើមសួរម្ដងហើយម្ដងទៀត

ស៊ូនូមើលទៅជុំវិញខ្លួនរៀងងងឹតដែលព្រោះនេះជាក្លឹបមនុស្សក៏ច្រើនគេក៏ឆ្លៀតឱកាសប្រុងនិងរត់ទៅឲ្យឆ្ងាយតែក៏ត្រូវនីគីចាប់ដៃជាប់

" ប្រញាប់ទៅណាមិចក៏រត់បុកមនុស្សហើយចង់រត់គេចមែនទេ ? មិនចេះនិយាយពាក្យសុំទោសទេហេស៎ ? "

" គឺ...គឺ....." ស៊ូនូនិយាយទាំងមិនចង់ឲ្យនីគីបានឃើញមុខខ្លួន

" គឺអី...គ្រាន់តែនិយាយសុំទោសទៅ យើងមានទៅធ្វើបាបអីឯងឯណា "

" សុំ...សុំទោស...." ស៊ូនូនិយាយទាំងភ័យបន្ដិចដែល តែមិនមែនគេខ្លាចនីគីនោះទេព្រោះការពិត....

ពេលនោះនីគីក៏លែងដៃស៊ូនូឲ្យមានសេរីភាព គ្រាន់តែនីគីលែងដៃគេភ្លាមស៊ូនូរត់យកៗតែម្ដងធ្វើឲ្យនីគីហួសចិត្តមិនស្ទើរ

" អេ៎!!! ស្លៀកពាក់ដូចបុគ្គលិកយើងតាស៎...មិចក៏បុគ្គលិកយើងលូវឈ្លើយៗម្លេសវើយចាំមើលទំនេរដេញចោលឲ្យអស់ "

Skip

🌞Morning  🌞

" ហ្អឹមឈឺក្បាលម្លេសវើយ..." ជេយ៍ភ្ញាក់ឡើងទាំងយកដៃស្ទាបក្បាលដែលកំពុងតែឈឺប្រហែលជាមកពីជាតិស្រាហើយមើលទៅព្រោះយប់មិញត្រូវនីគីបង្ខំឲ្យផឹកអស់ជាច្រើនដប

គ្រឺង~គ្រឺង

នៅសុខៗទូរស័ព្ទជេយ៍ក៏មានអ្នក call មក

" អាឡូមានការអី "

" hyung យប់មិញគេងលក់ស្រួលទេ "

UnmemorableDonde viven las historias. Descúbrelo ahora