39: គ្រួសាររីករាយ

362 42 1
                                    

++វិមានផាក

នៅថ្ងៃនេះ ជុងវ៉ុនក៏បានចេញពីមន្ទីរពេទ្យតែក៏ មិនបានត្រឡប់ទៅផ្ទះដែលគេរស់នៅសព្វថ្ងៃទេគឺដោយសារតែអ្នកស្រីJផាក ប្រាប់អោយគេនឹង ជេយ៍ មកវិមានសិន

"ដើរថ្នមៗណាកូនប្រយ័ត្ន "អ្នកស្រីផាក និយាយពេល បណ្ដើរកាន់ដៃ ជុងវ៉ុន ដើរចូលក្នុងវិមាន

ឥឡូវគាត់ហាក់បីដូចជាពេញចិត្តពេញថ្លើមស្រលាញ់ កូនប្រសារ
ម្នាក់នេះខ្លាំងណាស់ពេលបាន ដឹងដំណឹងថា គេកំពុងមានកូនផងថែមជាកូនប្រុសទៀតគាត់កាន់តែ ស្រលាញ់ហើយថ្នមគេលើសដើម

" កូនចង់ញាំអីទេចាំម៉ាក់អោយអ្នកបម្រើធ្វើអោយ " អ្នកស្រីផាកសួរពេលអង្គុយចុះលើសាឡង

" មិនអីទេម៉ាក់ "

" កូនគួរតែញាំបាយអោយទៀងពេលហើយត្រូវតែញាំ របស់ណាដែលប៉ូវអោយបានច្រើន "

" បាទ " ជុងវ៉ុនញញឹមតិចៗ

" ម៉ាក់ពួកយើងត្រឡប់ទៅវិញហើយណា " ជេយ៍ដើរចូលមកនិយាយប្រាប់ទៅកាន់អ្នកជាម្ដាយ

"ទៅណា? "

"ទៅផ្ទះខ្ញុំនឹងហើយ "

" អត់ទេ! មិនបានទេឯងនឹង ជុងវ៉ុនត្រូវតែរស់នៅ ទីនេះព្រោះពេលនេះគេកំពុងតែមានកូនផងចុះពេលឯង ទៅធ្វើការបាត់តើបានអ្នកណានៅជាមួយគេ? បើសិនជា គេមានរឿងអ្វីនោះគិតយ៉ាងមិចនរណានឹងជួយគេទាន់ ?? " អ្នកស្រីផាក

" ម៉ាក់កូននិយាយត្រូវណាស់រស់នៅទីនេះសិនហើយចាំ ពេលកូនកើតហើយត្រឡប់ទៅនៅផ្ទះវិញក៏បានដែរ " លោកផាក

" អូនគិតយ៉ាងមិច វ៉ុននី "

" បងថាយ៉ាងអូនក៏តាមបង "

" ឃើញទេកូនប្រសារម៉ាក់ជាមនុស្សងាយនិយាយស្រួល ស្តាប់មិនដូចឯងទេក្បាលរឹង "

" ម៉ាក់ហ៎ " ជេយ៍មើលមុខម្ដាយទាំងពេប មាត់ដូចជាកូនក្មេង

" ប៉ាថាឯងនាំ ជុងវ៉ុនទៅសម្រាកសិនទៅគេកំពុងឈឺហើយមានកូនផងគួរតែអោយគេសម្រាកអោយបាន ច្រើន " លោកផាក

" ជុងវ៉ុនកូនទៅសម្រាកសិនទៅណាពេលល្ងាចចាំទៅផ្សារ ជាមួយម៉ាក់ទិញរបស់របរទុករៀបចំបន្ទប់ទុកពេលចៅ ម៉ាក់គេកើតមក " អ្នកស្រីផាក

UnmemorableOnde histórias criam vida. Descubra agora