EP6: ល្បិចបោកបញ្ឈឺ

800 102 15
                                    

Sorry for late admin ជាប់ធ្វើលំហាត់

++ល្ងាច🌚🌚

និយាយពីកន្លែងជប់លៀង ឡានជាប់ស្ទះកកកុញ ដោយសារតែមានភ្ញៀវច្រើនពេក ពិបាករកកន្លែងចត់ធ្វើឲ អ្នកកំលោះមួម៉ៅមិនស្ទើរ។ បន្ទាប់ពីអង្គុយសម្រឹតធ្មេញ អស់រយះពេលពីរទៅបីនាទី ទីបំផុតគេក៏បានចូលមកចត ឡានបានសម្រាច់ដូចបំណង។ រាងក្រាស់ចុះពីលើឡាន ដោយបិទទ្វារឡានក្រាំង ដោយមិនប្រណីដៃ ទ្វារឡានវិញ មិនដឹងជាបាក់ឬក៏អត់ទេ។

រាងខ្ពស់នាំខ្លួនដើរសម្ដៅចូលទៅក្នុងភូមិគ្រិះ ដែលគ្របដណ្តប់ដោយសម្លេងបាស់ បុកឡើងតាមចង្វាក់ hip hop ឡាន់កងរំពងខ្ទរគ្រប់បរិវេណភូមិគ្រិះមួយនេះ។ ខ្លិនញើស និងផ្សែងបារីជោគជាំ ស្ទើរតែហិតមិនដឹងទៅហើយ ថា អ្នកណាបាញ់ទឹកអប់ម៉ាកអី។

ពេលចូលមកដល់ខាងក្នុងដែលមានតែពន្លឺភ្លើងពណ៌ ជម្រុះគ្នាលោតភ្លើបភ្លែត របស់របរក្នុងផ្ទះត្រូវបាន រៀបចំយ៉ាងមានសណ្តាប់ធ្នាប់កាលីបតាមបែបអ្នកមាន ហ៊ាយសូរ ។ អ្វីដែលកាន់តែជក់ជិតដិតអារម្មណ៍ជាង នេះនោះគឺ ក្មេងៗសិស្សសាលាប្រុសស្រីថើបគ្នាយ៉ាង ស្អិតរមួត ខ្លះរវល់តែរាំ ខ្លះរវល់តែជជែកគ្នាលេងនៅលើ សាឡុង ខ្លះទៀតកុំពុងធ្វើស្អីៗនៅចង្ក្រានបាយនិងបន្ទប់ផ្សេងៗ និយាយទៅមានគ្រប់សព្វបែបយ៉ាង ព្រោះនេះ ជាពីធីជប់លៀងរបស់ក្មេងជំទង់ វាជាទម្លាប់របស់ពួកគេ ស្រាប់ទៅហើយ ។

រាងក្រាស់ចាប់ផ្តើមសម្លឹងរកមើលវត្តមានរបស់មិត្តតែបែរជាឃើញ លីមីន ម្ចាស់ដើមកម្មវិធីដើរមក សំណេះសំណាលរាក់ទាក់ជាលក្ខណៈមិត្តដែល ធ្លាប់ស្គាល់គ្នា។

" សួស្ដី​បងជេយ៍មិននឹកស្មានសោះថាបងនិងមកកម្មវិធីអីបែបនេះ"

" អាហ៊ុនវាបង្ខំបងមកទេ និយាយចឹងឯណាអាហ៊ុននិងនីគី "

" នៅតុខាងនោះបង "

និយាយចប់ជេយ៍ក៏ដើរទៅរកនីគីនិងសុងហ៊ុន ។

ជេយ៍ ដាក់គូទអង្គុយចុះក្បែរ សុងហ៊ុន តែសង្កេតឃើញទឹកមុខរបស់ពីរនាក់នោះខុសពីធម្មតា។ ម្នាក់ៗអង្គុយរក្សាភាពស្ងៀមស្ងាត់ ធ្វើដូចជាមនុស្ស មិនដែលស្គាល់គ្នា។

UnmemorableWhere stories live. Discover now