EP34: បងចង់ថាឲ្យអូនជាកូនក្មេង ?

400 50 4
                                    

ក្រោយពេលឈរមើល ជុងវ៉ុនមួយសន្ទុះទៅ ហើយនោះទើបលោកផាក ជាមួយនឹងប្រពន្ធខ្លួនរបស់ ដើរចូលមកក្នុងផ្ទះ

" ជុងវ៉ុន " លោកផាក ហៅកូនប្រសារធ្វើអោយ រាងតូចលឺហើយប្រញាប់ងាកទៅមើល

" លោកប៉ា " ជុងវ៉ុនប្រញាប់ងើបឈរឡើងសម្លឹង មើលទៅពួកគាត់ទាំងពីរ

" នៅតែម្នាក់ឯងទេឬ?  "

" បាទ ព្រោះតែបងជេយ៍  បានទៅធ្វើការបាត់ហើយ លោកប៉ាមកទីនេះតើមានការអ្វីមែនទេ?"

"អត់ទេ! ប៉ាគ្រាន់តែមកលេងប៉ុណ្ណោះ "

" អូ! " ជុងវ៉ុន ញញឹមតិចៗហើយអោនមុខចុះភ្លាម ៗនៅពេលឃើញអ្នកស្រីផាកមើលមកខ្លួន

" តើពួកគាត់អ្នកណាអ្នកប្រុស? " សូនីអោនខ្សឹប សួរ ជុងវ៉ុនព្រោះតែនាងមិនធ្លាប់ឃើញមុខពួកគាត់ ពីមុនមកទើបមិនដឹងថាជាអ្នកណា

"ពួកគាត់គឺជាប៉ាម៉ាក់ក្មេករបស់ខ្ញុំ "

"អូ! សួស្តីលោកប្រុសអ្នកស្រី " សូនីអោនគោពរពួកគាត់ទាំងពីរជាការគួរសម

" អឹម! ក្មួយជា...? " លោកផាក

" ខ្ញុំជាអ្នកបម្រើនៅទីនេះជាមួយនឹងម៉ាក់របស់ខ្ញុំតែ ពេលល្ងាចឡើងក៏ត្រឡប់ទៅផ្ទះវិញព្រោះផ្ទះខ្ញុំក៏នៅជិតនិង "

"ចឹងមានន័យថាពេលល្ងាចក្មួយនឹងម៉ាក់របស់ក្មួយ ត្រឡប់ទៅផ្ទះវិញរបស់មែន? "

" ចាស់ ពិតមែនហើយ "

"លោកប៉ានឹង...អ្នកម៉ាក់អង្គុយលេងសិនមក " ជុងវ៉ុនហៅអ្នកស្រីផាកទាំងមិនសូវហ៊ាន

"អ្នកប្រុសខ្ញុំទៅក្នុងផ្ទះបាយជួយធ្វើម្ហូបម៉ាក់ខ្ញុំវិញហើយ "

" នៅកុំទាន់អាលអីឯងជួយយករបស់ទាំងនេះទៅដាក់ក្នុងបន្ទប់ខ្ញុំផង " ជុងវ៉ុន ប្រាប់ហើយយករបស់របរដែលខ្លួនបានទិញមកហុចទៅអោយ សូនី

"ចាស បាន " សូនីកាន់អីវ៉ាន់ដើរឡើងទៅ ខាងលើប៉ុន្មាននាទីក្រោយនាងក៏ដើរចុះមកវិញចូល ទៅ ក្នុងផ្ទះបាយជួយធ្វើកាងារម៉ាក់របស់ខ្លួន

" លោកប៉ានឹងអ្នកម៉ាក់អង្គុយលេងនៅទីនេះសិនហើយ ខ្ញុំទៅជួយ សូនី នឹងម៉ាក់របស់នាងធ្វើម្ហូបសិន អោយឆាប់រួចហើយនឹងបានញាំបាយជុំគ្នា " ជុងវ៉ុននិយាយដើរចូលក្នុងផ្ទះបាយប៉ុន្តែដោយសារតែគេនៅមិនដឹងថាគួរនិយាយថែម ទាំង ឃើញម្តាយក្មេកចេះតែអង្គុយមើលមុខគេមិន ឈប់បាន ជាគេព្យាយាមរកលេសគេចចេញមក

UnmemorableOnde histórias criam vida. Descubra agora