EP 13 : ស្រោមអនាម័យ?

865 93 8
                                    

ដោយឃើញថាបាត់ជេគយូរពេកលោកផាកក៏បញ្ជាឲ្យសុងហ៊ុននេះទៅតាមជេគហើយសុងហ៊ុនក៏យល់ព្រមដើរទៅទាំងមុខងាប់...

សុងហ៊ុននេះទម្លាប់អាក្រក់ទៅដល់ភ្លាមមួលទ្វារបើកតិចតិចតែក៏ត្រូវជួបនិងទិដ្ឋភាពដ៏ស៊ី អារម្មណ៍ ។ គេពាក់អាវពណ៍សដែលមើលទៅ ធំហួសអាវវែងដល់សាច់ភ្លៅសខ្ចីបញ្ចេញជើងតូចស្រឡូនឃើញហើយសឹងតែមិន អាចទប់អារម្មណ៍បាន។

សុំប្រាប់ទៅចុះ ទោះបីជាស្អប់គេយ៉ាងណាក៏ដោយ តែអោយមនុស្សប្រុសទប់អារម្មណ៍មិចនឹងកើតបើនៅសុខៗស្រាប់តែមានគេ ស្លៀកពាក់ស៊ិចស៊ីបញ្ចេញផ្លូវសខ្ចីបែបនៀក បើមិនឲ្យលេបទឹកមាត់មានអារម្មណ៍ជ្រួលជ្រើមទើបចម្លែក។ មើល រាងរៅពីក្រោយនៅពេលដែលគេឱនចុះរកមើលរបស់របរធ្វើឲលេចចេញនៅត្រកៀលមូលឃ្មុំ ! សុងហ៊ុនក្រហឹមដើមកបន្ដិចនិងដកដង្ហើមវែងៗ ដើម្បីបន្ធូរ អារម្មណ៍កាត់ចិត្តនិងទប់ចិត្តឲបានអាប្អូនកុំទាន់ភ្ញាក់ឡើងឲសោះ! បើឯងភ្ញាក់នៅពេលនេះវីរវរមិនខាន!

" ស្រោមអនាម័យ?? នរណាគេយកស្រោមអនាម័យមកដាក់បន្ទប់ខ្ញុំ "

សុងហ៊ុនអស់សំណើចនិងពាក្យគេនិយាយមុននឹងលួចដើរចូលទៅលបៗពីខាងក្រោយហើយឱនទៅខ្សឹប ដាក់ត្រជៀកគេដោយប្រើសម្លេងស្រាលៗ

" បន្ទប់នេះពីមុនជាបន្ទប់ខ្ញុំហើយខ្ញុំយកមកប្រើនឹងហើយ "

ជេគងាកមកសម្លឹងមុខសុងហ៊ុនដោយធ្វើឲថ្ពាល់ដ៏ទន់ល្មើយរបស់គេមកប៉ះ នឹងច្រមុះរបស់សុងហ៊ុន។ អាល្អិតនោះភ្ញាក់ក្រាញាងហើយរអិល ផ្ងាក្រោយ ព្រមទាំងក្របួច កអាវដោយទាំងសុងហ៊ុនទៅជាមួយ ដែរ។ 2 វិនាទី មិនមែនទេ ច្រើនវិនាទីខ្លាំងណាស់ដែល ពួកយើងសំងំស្ងៀមសម្លឹងមើលមុខគ្នាមិនព្រិច ពេលនេះ អ្វីដែលសុងហ៊ុនឮគឺមានតែសម្លេងចង្វាក់បេះដូងដែលលោត ខ្លាំងស្ទើរតែផ្ទុះចេញមកខាងក្រៅ។

ឌឹប! ទ្វារបេះដូងដែកត្រូវបានរបើកឡើងដោយម្ចាស់វាមិនបានដឹងខ្លួន។

" ងើបចេញ! " អាល្អិតនោះរុញច្រានសុងហ៊ុនមួយទំហឹង ហើយក្រោកឡើងទៅឈរនៅមួយជំហៀងទូ ឆឹស! មាត់រឹងទាំងដែលខ្លួនខ្លាចសុងហ៊ុនឡើងញ័រដូចកូនសត្វទៅ ហើយ។ បើមិនសងសឹកពេលនេះទេវាគួរឲ្យស្តាយ។

UnmemorableDonde viven las historias. Descúbrelo ahora