ភូមិគ្រិះ Park
" ជេគ ភ្ញាក់ហើយហេសក្មួយ? " លោកផាក ញញឹមបញ្ចេញស្នាមជ្រៀវជ្រួញបន្តិច ដាក់ អ្នកដែលកុំពុងដើរចុះមកពីជណ្ដើរ។
" អ៊ុំប្រុសមិនទៅប្រជុំទេថ្ងៃនេះ? " ជេគសួរទាំងចងចញ្ចើមឆ្ងល់។ គេដើរមកទាញកៅអីអង្គុយក្បែរមនុស្ស ចំណាស់។
" អុំរំសាយការប្រជុំ តែថាថ្ងៃនេះឯងមិនទៅណាទេ ហេស ?"
" បាទ ខ្ញុំគិតថាចង់ទៅដើរលេងតែមិនដឹងថាទៅកន្លែងណាឲ្យសប្បាយ " ជេគនិយាយទាំងធ្វើមុខស្រពោនធ្វើឲ្យបុរសចំណាស់អត់មិនបាននឹងយកដៃញីសក់គេតិចៗ ព្រោះតែខ្នាញ់និងភាពគួរឲ្យស្រឡាញ់របស់ក្មេងម្នាក់នេះ។
មួយសន្ទុះពួកគេក៏ឮសម្លេងសម្រឹបជើងមនុស្សដើរចុះ មកពីកាំជណ្តើរ មិនបាច់ទាយក៏ដឹងថាជាកំលោះមុខដែកដែរ។ សុងហ៊ុនដើរមកទាញកៅអីអង្គុយទល់មុខ ជេគតែកែវភ្នែកគេប្រឹងគេចពីក្រសែភ្នែកអ្នកម្ខាងទៀតរហូតមិន ហ៊ានសម្លឹងចំ។ លោកផាក មិនមាត់គ្រាន់តែដកដង្ហើមធំ ព្រោះស៉ាំនិងចរឹតរបស់កូនគាត់ទៅ ហើយ។ គាត់តែងតែឆ្ងល់ថា កាលពីម៉ាក់គេនៅពរពោះគ មិនដឹងថាគាត់បានញុំាអីទេបានជាកូនកើតមករឹងរុះបែបនេះ។ លោកផាក ងាកទៅរកក្មួយសំណព្វចិត្តដែលជាកូនរបស់មិត្តខ្លួន
" ចេះចុះ ប៉ុន្មានថ្ងៃនេះសុងហ៊ុនគេឈប់សម្រាកចាំអ៊ុំឲ្យគេជូនទៅតាមខេត្ត ល្អទេ? " បុរសចំណាស់សួរទាំង ញញឹម ព្រមទាំងយកដៃទៅអង្អែលខ្នងដៃអ្នកម្ខាងទៀត ថ្នមៗដោយក្តីស្រឡាញ់។ ត្រង់កូនខ្លួនឯងវិញទាំងបញ្ជា ទាំងបញ្ចោរ ទាំងបង្ខំ មិនដែលយល់ពីចិត្តគេឬថ្នាក់ថ្នម គេដូចកូនអ្នកដទៃសោះ។ ដូចច្នេះហើយទើបធ្វើឲ្យសុងហ៊ុន ដែលរៀបនឹងដួសបាយដាក់ចូលមាត់ទម្លាក់ស្លាបព្រាចុះវិញយ៉ាងលឿន គេឆ្អែតបាយនៅពេលដែលបានឮបែបនេះ។
" ប៉ាជ្រុលពេកទេដឹង ខ្ញុំក្លាយជាកញ្ជះវាពីអង្កាល់បាន ជាប៉ាចេះតែឲ្យខ្ញុំតាមបម្រើគេដូចឆ្កែឆ្មាបែបនេះ!?" សុងហ៊ុនស្ទុះក្រោកឈរហើយសម្លក់អ្នកម្ខាងទៀតមិនដាក់ភ្នែក។ រីឯអាល្អិត ជេគវិញគេជាមនុស្សដែលមានចរឹតញីញក់ និងច្រឡើមតាំងពីតូច ព្រមទាំងក្លាហានមាត់ឆៅឃើញ អីនិយាយហ្នឹង ខឹងអីជេរហ្នឹង ទើបពេលនេះគេអង្គុយ ធ្វើមិនដឹងទោះឃើញរាងក្រាស់ឈរសម្លក់គេសឹងតែ ស៊ីសាច់ក៏ដោយ ក៏គេនៅតែធ្វើឬកពាដូចជាគ្មានរឿងអ្វី កើតឡើង។
YOU ARE READING
Unmemorable
Fanfictionនៅតែនឹក នៅតែចងចាំ នៅតែមិនអាចបំភ្លេចបាន នៅតែស្ដាយ តែចុងក្រោយមានតែពាក្យថាសុំទោសប៉ុណ្ណោះ 💔❤️🩹 Unmemorable ជាសាច់រឿងថ្មីមួយបែបទៀតដែលជាសាច់រឿងឆ្លុះបញ្ចាំងពីសេ្នហាដ៍សែនជូរចត់កំសត់អារម្មណ៍របស់ក្មេងប្រុសពីរនាក់ ។ #jaywon Start : 10/11/2022 End : 29/01...