EP 9: សត្រូវលាក់មុខ

750 89 8
                                    

នៅក្នុងហាងអាហារលំដាប់ផ្កាយ៥មួយកន្លែងនីគី សុងហ៊ុននិង ជេយ៍គឺបានណាត់គ្នាមកជួបនៅទីនេះ...

ពួកគេដែលនៅក្នុងតុអាហារតែមួយក៏ស្ងប់ស្ងាត់រៀងខ្លួន មុននឹងចាប់ផ្តើមបរិភោគអាហារ។ ក្រោយពីញ៉ាំអីឆ្អែត ហើយអស់ ជេយ៍  សុងហ៊ុន និង នីគី ក៏នៅពិភាក្សាគ្នារឿង ការងារ

" បងថាវាជានរណា ? ខ្ញុំនៅតាមរកមេក្លោងដែលជួល គេឲ្យមកបំផ្លាញទំនិញរបស់ពួកយើងមិនទាន់ឃើញ នៅឡើយទេ !! " សុងហ៊ុន

"  យើងថាឯងគួរតែឆែកកាមេរ៉ាសុវត្ថិភាពមើលមុខ ជនបង្កប់សិនទៅ ជនបង្កប់វាច្បាស់ជាមានគ្នា 3-4 នាក់ ដែលផ្ទុកនៅក្នុងឃ្លាំងហើយ ពេលដែលរក ឃើញពេលណាចាំយកវាមកជំរិតសួរចម្លើយថានរណាជា មេក្លោងរបស់វា ?"  ជេយ៍

" ពួកបងទាំង២សង្ស័យទេថាវាជា ......?" នីគី

" យើងគ្មានភស្តុតាង អីចឹងយើងមិនអាចចេះតែ ចោទប្រកាន់គេបានទេ បន្តតាមដានវាទៀតទៅគង់តែរកឃើញមិនខាន " ជេយ៍

" តែបងមានលឺដំណឹងមកទេថា Park jijon ពេលនេះគឺដេកនៅមន្ទីពេទ្យបាត់ ប្រហែលមកពីសាងបាបច្រើនពេកទើបបានជាត្រូវគេលួចបាញ់ ហាសហាស ..." នីគីនិយាយទាំងសើច

" សង្ឃឹមថាគ្នាអា jijon វាមិនចោទប្រកាន់មកលឺពួកយើងទៅចុះព្រោះពួកយើងមិនបានទៅធ្វើស្អីវាទេ " សុងហ៊ុន

" ហឹម..មែនហើយ " ជេយ៍

++skip

+ នៅហាងកាហ្វេ

ជីហុនកំពុងតែធ្វើការសុខៗសម្លេងទូរស័ព្ទរបស់អ្នកកម្លោះក៏បន្លឺឡើង ។

" អាឡូ " នាយយកទូរស័ព្ទមកក្លឹបនឹងត្រចៀកទាំង អារម្មណ៍ធុញទ្រាន់ជាខ្លាំង ។

" អាឡូអ្នកប្រុសមានរឿងធំហើយ...!! "

" មានរឿងស្អី? " នាយស្រែកគំហកខ្លាំងៗសួរបកទៅវិញ នាយដឹងមុនបាត់ទៅហើយថាCallមកនេះដើម្បីចង់ឲ្យ នាយត្រឡប់ទៅវិញនឹងហេស ។

" គឺលោកប្រុសធំត្រូវគេបាញ់ពេលនេះចូលបន្ទប់សង្គ្រោះបន្ទាន់បាត់ហើយ "

"ចង់លេងស្អីទៀតហើយ?? "

"ពេលនេះគ្មានពេលលេងសើចទេអ្នកប្រុស!អ្នកប្រុស ក៏ដឹងថាអ្នកប្រុសធំមានសត្រូវច្រើន? " សម្ដីនេះ ធ្វើឲ្យជីហុនភ្ញាក់ខ្លួនព្រើតដូចគេយកទឹកមកជះ កណ្តាលមុខអញ្ចឹង ពិតមែនហើយប៉ារបស់នាយជាម៉ាហ្វៀ មករាប់ឆ្នាំទៅហើយហេតុអ្វីគេជាកូនភ្លេចទៅវិញ??

UnmemorableDonde viven las historias. Descúbrelo ahora