EP 8: ស្រឡាញ់គេទាំងមិនដឹងខ្លួន

985 97 3
                                    

ពន្លឺព្រះអាទិត្យចាប់ផ្តើមជះចូលមកតាមជញ្ជាំង កញ្ចក់មកប៉ះនិងផ្ទៃមុខគូរសេ្នហ៍មួយគូដែលកំពុង តែគេងឱបគ្នាស្អិតរមួតនៅលើគ្រែទាំងនឿយហត់ បន្ទាប់ពីបញ្ចប់សង្គ្រាមស្នេហ៍កាលពីយប់នោះមក។

ជេយ៍បើកភ្នែកយឺតៗដើម្បីឲ្យស៊ាំនិងពន្លឺថ្ងៃសិន វិនាទីបន្ទាប់នាយញញឹមបញ្ចេញស្នាមញញឹមដ៏ គួរឲ្យស្រឡាញ់នៅពេលឃើញជុងវ៉ុនកំពុងគេកើយ ដៃរបស់នាយ ទឹកមុខយ៉ាងគួរឲ្យស្រឡាញ់បូករួចជាមួយ ថ្ពាល់ប៉ោងៗនោះ ធ្វើឲ្យនាយចង់តែចាប់ ក្រញិចទេព្រះអើយ!!

នាយឱនមុខទៅថើបថ្ងាសរបស់រាងតូចបន្តិចមុននឹង កម្រើកខ្លួនតិចៗដាក់ជុងវ៉ុនឲ្យគេងលើខ្នើយវិញរួច ទាញខ្នើយឱបដើម្បីឲ្យគេឱបជំនួស បន្ទាប់មកនាយ ក៏ងើបទៅទាញបិទវាំងននដើម្បីឲ្យជុងវ៉ុនបានគេងបន្ត ទៀត។ ជេយ៍ងើបទៅងូតទឹកសម្អាតខ្លួនព្រម ទាំងផ្លាស់សម្លៀកបំពាក់រួចរាល់រួចដើរមកអង្គុយនៅគែម គ្រែកន្លែងដែលរាងតូចកំពុងគេង។

" ជុងវ៉ុន!! វ៉ុនហ្ន៎ា~ ក្រោកឡើងមកណា" នាយអោន ទៅខ្សឹបដាក់ត្រចៀកជុងវ៉ុនរួចអង្អែលមុខគេថ្នមៗ

"ហឹម~~ " រាងតូចក្រហឹមតិចៗនៅក្នុងបំពង់.ក ស្តាប់តែសម្លេងក៏ដឹងថាមិនទាន់អស់ងងុយដែរ

" ម៉ោង8ហើយ ក្រោកឡើងវ៉ុន!!"  ជេយ៍ឱនមុខទៅ ញីច្រមុះរបស់នាយនៅលើថ្ពាល់របស់គេព្រោះតែខ្នាញ់ ពេក

" កុំរំខានពេកមើស!!"  ជុងវ៉ុនច្រានមុខជេយ៍ ចេញរួចទាញខ្នើយនៅម្ខាងយកមកគប់កណ្តាលមុខ នាយ។ មនុស្សកំពុងតែគេងលក់ស្រួលផងចេះមក រំខានកើតដែរ?

"ឥឡូវអូនក្រោកឡើងទៅងូតទឹកស្លៀកពាក់សិនមក ចាំ គេងបន្តទៀតក៏បានដែរប្រពន្ធសម្លាញ់" 

" អ្នកណាជាប្រពន្ធឯង! យើងចង់តែស៊ីអាមនុស្ស ឆ្លៀតឱកាសដូចជាឯងនេះទាំងរស់ទេ!! " ជុងវ៉ុន និយាយ ទាំងខាំមាត់សម្ងួតធ្មេញ តែទឹកមុខគេកាន់តែខឹងកាន់តែ គួរឲស្រឡាញ់ធ្វើឲអ្នកម្ខាងទៀតអត់មិនបាននឹងគេថែមទៀត។

" aww នេះអូនភ្លេចរឿងកាលពីយប់មិញហើយមែនទេ " ជេយ៍ និយាយហើយក៏ដើរចូលទៅក្បែរជុងវ៉ុន.... តែជុងវ៉ុនរហ័សទាញ
របស់ដែលនៅ ក្បែរដៃយកមកគប់ ដើម្បីកុំឲគេចូលកាន់តែជិតខ្លួន។

Unmemorableحيث تعيش القصص. اكتشف الآن