EP40: ស្នាមថើបលាគ្នា

443 48 2
                                    

++ភូមិគ្រិះ ផាក

សំឡេងទង្គិចលាន់សូរគ្រឹប ស្របពេលដែលរាងខ្ពស់ស្រឡះរបស់ សុងហ៊ុនដើរចេញពីឡានរបស់គេសំដៅ ទៅក្នុងភូមិគ្រិះ ទាំងចិត្តមិននៅក្នុងខ្លួន។ សុងហ៊ុន មិនធ្លាប់ ជួបរឿងស្មុគស្មាញដល់ថ្នាក់នេះទេពីមុនមក ដូចច្នេះ ហើយទើបធ្វើឲខួរក្បាលរបស់គេដែលធ្លាប់តែឆ្លាតវាងវៃ ប្រែមកជាទទេរស្អាត គិតអ្វីលែងចេញ។ ចិត្តមួយកំពុងខ្វល់ខ្វាយពីរឿងរបស់គេរវាង ជេគ។

" ខ្ញុំថាមិនបាច់ពិបាកដល់បង សុងហ៊ុនទេលោកអ៊ំ...ចាំខ្ញុំ ខលហៅប៉ាឲ្យមកទទួលក៏បាន " ជេគតបទៅ បុរសចំណាស់ភ្ជាប់ដោយស្នាមញញឹម។

" មិនអីទេ~ ក្រែងប៉ាគេរវល់មិនចឹង ចាំ សុងហ៊ុនមកដល់អ៊ំឲគេជូនក្មួយទៅ " លោកផាក អង្អែលខ្នងដៃជេគថើរៗ។

ចំណែក នាយកំលោះដែលទើបតែដើរចូលមកដល់ ក្នុងផ្ទះអម្បាញ់មិញ ក៏ត្រូវទច់ដំណើរ ព្រោះតែបានឮ ការសន្ទនារវាងប៉ារបស់គេនិង ជេគ ដែលឃ្លានីមួយៗ បញ្ជាក់ន័យថា រាងតូចនឹងត្រូវចាកចេញពីកូរ៉េនៅប៉ុន្មាន នាទីខាងមុននេះ។ សុងហ៊ុន ឈរស្ងៀមនៅនឹងមួយកន្លែង ព្រោះរាងកាយគេប្រែជាស្ពឹក វាដូចជាអវយវៈគ្រប់ផ្នែក ទាំងអស់លែងធ្វើចលនា ខណៈទ្រូងខាងឆ្វេងចាប់ឈឺ ស្ពៀប ព្រោះតែបានឮច្បាស់ថាម្ចាស់បេះដូងរបស់គេជិត ឃ្លាតឆ្ងាយពីគេ។

" សុងហ៊ុនចង់ឈរយូរប៉ុណ្ណាទៀត អង្គុយចុះមកកូន! " លោក ផាកប្រញាប់បកដៃហៅកូនប្រុស ពេលដែល កន្ទុយភ្នែកចោលទៅឃើញនាយកំលោះកំពុងឈរធ្មឹង មិននិយាយស្ដី ហើយក៏មិនព្រមចូលមកអង្គុយទៀត។ ចុងក្រោយ សុងហ៊ុន ក៏សម្រាច់ចិត្តដើរចូលទៅតាមការហៅ របស់អ្នកជាឪពុក។ នាយកំលោះដាក់ខ្លួនអង្គុយក្បែររាង តូច ដោយមិនហាស្តីអ្វីមួយម៉ាត់។ ចំណែក ជេគលួច ដៀងមើលរាល់សកម្មភាពរបស់ម្ចាស់ឈ្មោះជាប់ជានិច្ច ហើយក៏ដឹងដែរថាទឹកមុខសោះកក្រោះរបស់សុងហ៊ុន មើលមកគេដោយក្រសែរភ្នែកមិនដាច់អាល័យ។

" ក្មួយ ជេគត្រូវត្រឡប់ទៅ Australian វិញនៅថ្ងៃនេះ ឯងចង់ ជូនប្អូនទៅប្រលានដែរ ឬអត់? " លោក ផាកសួរកូនប្រុស ដោយសំឡេងស្រាលៗ ព្រោះគាត់ដឹងថា មួយរយៈនេះ សុងហ៊ុន មានរឿងស្មុគស្មាញជាច្រើនលាក់ទុកក្នុងចិត្ត ទើប មិនចង់ប្រើសម្តីគ្រោតគ្រាតដាក់គេនាំឲគេម៉ូរម៉ៅកាន់តែខ្លាំង។ សុងហ៊ុនដៀងភ្នែកមើលអ្នកនៅក្បែរខ្លួននបន្តិច មុននឹងងក់ក្បាលបញ្ជាក់ថាគេយល់ព្រមនឹងសំណើររបស់ គាត់។ សុងហ៊ុន ផ្ទាល់មិនដឹងថាក្នុងខ្លួនគេកើតអ្វីឲប្រាកដ ទេនៅក្នុងស្ថានភាពបែបនេះ។ សុងហ៊ុន ដឹងត្រឹមថា គេមិនចង់ឲ ជេគ ឃ្លាតឆ្ងាយពីគេ។ ចំណែក ជេគ ងើយមើលមុខសង្ហាររបស់ កំលោះមុខងាប់ដែលពេលនេះ ផ្ទៃមុខរបស់គេប្រែជា ក្រៀមក្រំ ស្រងូតស្រង៉ាត់ មើលទៅពិបាកពីពណ៌នាណាស់ថាគេកំពុងគិតអីក្នុងចិត្ត។ ទោះ ជេគ មិនដែល មានស្នេហាពីមុនមក ក៏ប៉ុន្តែគេមិនល្ងង់ដល់ថ្នាក់មើល មិនដឹងថា សុងហ៊ុនកំពុងខ្វាយខ្វល់ពីរឿងដែលគេចាកចេញ ពីកូរ៉េនេះទេ។ ចិត្តរបស់ ជេគមួយផ្នែកទៀត ក៏ចង់ឲ្យ សុងហ៊ុន ជាអ្នកជូនដំណើរគេទៅដោយផ្ទាល់ដែរ។ ជេគត្រេកអរណាស់ដែលលើកនេះ សុងហ៊ុន មិនបដិសេធ ព្រោះ គេចង់ប្រើឱកាសចុងក្រោយនេះ ដើម្បីសម្រាយអារម្មណ៍ ពិតដែលគេមានចំពោះនាយកំលោះ។ គេចង់ឲ្យ សុងហ៊ុនបានដឹងថា គេក៏មានអារម្មណ៍ល្អៗដូចដែលអ្នកកំលោះកំពុងមានឲគេដូចគ្នា។

Unmemorableحيث تعيش القصص. اكتشف الآن